អនាគតអស្ថិរភាពរបស់ទំនាក់ទំនងអង់គ្លេស៍-EU

HONG VAN Theo VOV -
Chia sẻ

        VOV-នាថ្ងៃទី២៣មករា នាយករដ្ឋមន្ត្រីអង់គ្លេស៍
លោក David Cameron បាន​ប្រកាសជាផ្លូវការអំពីអនាគត
នៃទំនាក់ទំនងរវាងអង់គ្លេស៍និងសហភាពអ៊ឺរ៉ុប (EU)
ក្នុងបទថ្លែងមតិដែលត្រូវបានសាធារណៈ មតិរង់ចាំពី
យូមកនៅទីក្រុងឡុង។ តាម​នោះ​ប្រទេសអង់គ្លេស៍នឹងរៀបចំការបោះប្រជាមតិ អំពីការដែលតើ អង់គ្លេស៍បន្តជា​សមាជិក​សហភាពអ៊ឺរ៉ុបដែររឺទេប្រសិនបើគណៈ បក្សអភិរក្សរបស់លោកដណ្ដើម​ បាន​ជ័យជំនះ ក្នុងការបោះឆ្នោតសកល នាពេលខាងមុខ។ កាយវិការនេះ​បាន​សឲ្យឃើញ ទំនាក់ទំនង មិនសូវល្អរវាងអង់គ្លេស៍និង សហភាពអ៊ឺរ៉ុប។

        VOV-ក្នុងបទសន្ទរកថាដែលបានថ្លែងនៅរដ្ឋធានីឡុង នាយករដ្ឋមន្ត្រី
David Cameron បាន​ឲ្យដឹងថា ដំបូងបង្អស់លោកចង់ចរចារឡើងវិញរាល់លក្ខណៈ
អំពីចរិតលក្ខណៈ​សមាជិករបស់អង់គ្លេស៍នៅ EU ក្នុងកាលៈទេសៈក្តីអស់សង្ឃឹម
របស់ប្រជាជន​អង់គ្លេស៍​ចំពោះ EU បានឡើងដល់កំពូល។ ក្រោយពេលបាន
ចរចាររួចមក ប្រជាជន​នឹង​មានសម្លេងសំរេចកំណត់អំពីការដែលតើអង់គ្លេស៍ ត្រូវចាកចេញពីសហភាពអ៊ឺរ៉ុបដែររឺទេ។​ នាយករដ្ឋមន្ត្រី David Cameron ក៏បាន លើកច្បាស់ថាប្រសិនបើគណៈបក្សរបស់​លោក​ដណ្ដើមបានជ័យជំនះក្នុងការ បោះឆ្នោតសកលនាឆ្នាំ​២០១៥នោះ ការបោះប្រជាមតិនឹងប្រព្រឹត្តទៅនាចុងឆ្នាំ
២០១៧។

អនាគតអស្ថិរភាពរបស់ទំនាក់ទំនងអង់គ្លេស៍-EU - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស៍លោក David Cameron

        អាចឃើញថាវិបត្តិប្រាក់បំណូលសាធារណៈនៅទ្វីបអ៊ឺរ៉ុបត្រូវបានចាត់ទុក ជាមូលហេតុសំខាន់ដែលធ្វើឲ្យអង់គ្លេស៍ត្រូវពិនិត្យឡើងវិញទំនាក់ទំនងរបស់
ខ្លួនជាមួយ​ប្លុកនេះ។ សេចក្តីថ្លែងការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស៍ David
Cameron បានស​ឲ្យ​ឃើញការធុញចិត្តរបស់ក្រុងឡុងចំពោះសហភាពអ៊ឺរ៉ុប។
ជាងនេះទៅទៀត ការ​នាំចេញសេចក្តីប្រកាសក្នុងដំណាក់កាលដែលលោក
Cameron ទទួលស្គាល់គឺមិន​សមស្របចំពោះអង់គ្លេស៍និងទ្វិបអ៊ឺរ៉ុបបានសឲ្យ ឃើញថានាយករដ្ឋមន្ត្រីអង់គ្លេស៍​កំពុងត្រូវរងនូវសម្ពាធយ៉ាងខ្លាំងក្លាក្នុង គណៈបក្សរបស់ខ្លួនអំពីការនាំចេញគោលជំហរតឹងរឹងជាងជាមួយ EU ក៏ដូចជាការដែលលោកត្រូវប្រឈមមុខនឹង​ការ​សាកល្បងដែលកំពុងតែ កើនឡើងពីគណៈបក្សឯករាជ្យចក្រភពអង់គ្លេស៍ (UKIP) តាម​គោលមាគ៌ា
ប្រឆាំង EU កំលាំងបានចាត់ទុកថានៅក្នុង EU ធ្វើឲ្យអង់គ្លេស៍​បាត់​អស់សិទ្ធិ សំរេចចិត្តដោយខ្លួនឯងអំពីការទូតនិងសេដ្ឋកិច្ច។

        អំពីទំនាក់ទំនងទៅវិញទៅមកប្រសិនបើអង់គ្លេស៍ចេញពី​ EU ប្រទេស
នេះ​នឹង​សន្សំសំចៃ​បានចំនួនប្រាក់ប្រមាណ៨ពាន់លាន Euro ក្នុងមួយឆ្នាំ
ដោយការមិន​ត្រូវបង់វិភាគទានចូលទៅក្នុងថវិការរបស់សហភាពអ៊ឺរ៉ុប។ ប៉ុន្តែ
អង់គ្លេស៍ក៏នឹងត្រូវរង​ការខាតបង់​ដែរ។ ទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយទីផ្សារស្រូបយកពាក់​កណ្ដាលនៃតំលៃ​ប្រាក់នាំចេញរបស់អង់គ្លេស៍
នឹងអាក្រកទៅៗ។​អង់គ្លេស៍នឹងត្រូវចរចារឡើងវិញលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគីរាប់សិបនៅថានៈខ្សោយជាងបើប្រៀបនឹងជាសមាជិក
របស់ EU។​តួនាទីរបស់អង់គ្លេស៍ក៏នឹងធ្លាក់ចុះលើឆាកអន្តរជាតិ។

អនាគតអស្ថិរភាពរបស់ទំនាក់ទំនងអង់គ្លេស៍-EU - ảnh 2
ប្រទេសអង់គ្លេស៍នឹងរៀបចំការបោះប្រជាមតិអំពីការដែលតើអង់គ្លេស៍បន្តជាសមាជិកសហភាពអ៊ឺរ៉ុបដែររឺទេ

        ដូច្នេះបទថ្លែងមតិរបស់លោក​ Cameron ត្រូវប្រឈមមុខនឹងប្រតិកម្មយ៉ាង
​ខ្លាំង​ក្លា​ពីសាធារណៈមតិ។​​ អ្នកប្រមុខគណៈបក្សសាធារណៈរដ្ឋប្រឆាំងនៅ​
អង់គ្លេស៍​ Ed Milliband បានចាត់ទុកថា លោក Cameron បាននាំចេញសេចក្តី​
សំរេច​ពោល​ខាងលើមិនផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសជាតិ។
មុន​នោះ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស៍ Nick Clegg បានចោទប្រកាន់លោក​
David Cameron កំពុងគំរាមកំហែងដល់ខឿនសេដ្ឋកិច្ចពីព្រោះបានបង្ក
ស្ថានភាពមិន​ច្បាស់​លាស់អំពីតួនាទីរបស់អង់គ្លេស៍ក្នុង EU។

        បទថ្លែងមតិរបស់នាយករដ្ឋមន្ត្រី David Cameron ក៏ធ្វើឲ្យសម្ព័ន្ធមិត្តរបស់​
អង់គ្លេស៍​ព្រួយបារម្មណ៍ដែរ។ ការដែលអង់គ្លេស៍ចាកចេញពី EU ក៏អាចធ្វើឲ្យ ប៉ះពាល់ដល់ទំនាក់ទំនងរវាងក្រុងឡុងជាមួយក្រុងវ៉ាស៊ីងតោណក៏ដូចជា​គោលនយោបាយកិច្ចការបរទេសរវាងប្រទេសទាំងពីរផងដែរ។ ប្រធានក្រុម
ប្រឹក្សា​សហភាព​អ៊ឺរ៉ុប Herman Van Rompuy បានព្រមានថា​ប្រសិនបើអង់គ្លេស៍
ចាក​ចេញ​ពី EU អាចជំរុញសហភាពរួមមានសមាជិកចំនួន២៧ប្រទេសនេះ
នឹងធ្លាក់ក្នុង​ការផ្ដួលរលំ។

        ជាប្រទេសចូលរួមសហភាពអ៊ឺរ៉ុបដ៏យឺត (ជាផ្លូវការនាឆ្នាំ១៩៧៣) ស្ថិត​
នៅ​ក្រៅដំបន់ប្រាក់រួមអ៊ឺរ៉ុបរួមមានប្រទេសសមាជិកចំនួន១៧ ឥឡូវនេះ
រដ្ឋាភិបាល​អង់គ្លេស៍បាននាំចេញផែនការស្ទង់ប្រជាមតិអំពីការចាកចេញពី
EU បានសឲ្យ​ឃើញ​ថា​ទំនាក់ទំនងរវាងភាគីទាំងពីរលែងមានភាពជិតស្និទ្ធ។
អនាគតនៃ​ទំនាក់ទំនង​រវាងអង់គ្លេស៍និង EU កំពុងត្រូវក្របដណ្ដប់ទៅដោយ
ទឹកសន្សើមផ្ទៃក្នុងបាន​បង្កើត​ឡើង៕

ប្រតិកម្មទៅវិញ