|
អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Nguyen Phu Trong (រូបថតInternet) |
Vovworld-វៀតណាមនិង អង់គ្លេសបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១១កញ្ញា
ឆ្នាំ១៩៧៣។ក្នុងEU អង់គ្លេសជាប្រទេស១ក្នុងចំណោមប្រទេសដែលមានទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតជាមួយវៀតណាម
។ប្រទេសនេះជានិច្ចកាលផ្តល់អាទិភាពសំរាប់វៀតណាមក្នុងការផ្តល់ទុន ODA។
ទុន ODAរបស់អង់គ្លេសប្រមូលផ្តុំទៅលើវិស័យដែលវៀតណាមមានតម្រូវការដូច
ជា វិស័យកាត់បន្ថយភាពក្រីក្រ វិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ វិស័យ
អប់រំបណ្តុះបណ្តាលជាដើម។
ប្រទេសទាំង២បានបងង្កើតទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនាខែកញ្ញា២០១០។កាលពី
នោះមកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ថែមទៀត។ភាគីទាំង២ក៍បានឯកភាពបង្កើនការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ការ
ជួបប្រាស្រ័យរវាងបណ្តាថ្នាក់ដឹកនាំទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភា គ្រប់
ក្រសួង ស្ថាប័ន និងដំបន់ជាពិសេសនៅអង្គការអន្តរជាតិធំដូចជា អ.ស.ប និងវេទិកា
អាស៊ីអឺរ៉ុប(ASEM)ផងដែរ។
|
(រូបថត Internet) |
ក្នុងគោលនយោបាយរបស់ខ្លួនអង់គ្លេសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ឋ
សាស្រ្តសំខាន់១ក្នុងចំណោម ដៃគូយុទ្ឋសាស្រ្តសំខាន់របស់ខ្លួន។ដោយហេតុនេះនា
ខែធ្នូ២០១២រដ្ឋមន្រ្តីការបរទេស អង់គ្លេសលោក William Hague បានមានដំណើរ
ទស្សនកិច្ចនៅវៀតណាម។ថ្លែងមតិនៅឱកាសនេះ លោក William Hagueបានអះអាង
ថា៖វៀតណាមជាប្រទេស១មានសក្តានុភាពនិងជាមិត្តភក្តិសំខាន់របស់អង់គ្លេសនៅ
ដំបន់អាស៊ីអគ្នេយ៍។ដោយហេតុនេះដំណើរទស្សនកិច្ចនៅអង់គ្លេសលើកនេះរបស់
លោក Nguyen Phu Trongនឹងជារបត់សំខាន់១ដើម្បីទំនាក់ទំនងរវាងប្រទេសទាំង
២ឈានចូលដំណាក់កាលថ្មី១។ស្តីពីសារសំខាន់នៃដំណើរទស្សនកិច្ចនេះឯកអគ្គ អង់គ្លេសនៅវៀតណាមលោក Antony Stokes អះអាងថាៈ “ អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong ជាភ្ញៀវអញ្ជើញរបស់រដ្ឋាភិបាលអង់គ្លេស
តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោក David Cameron។នេះមិនមែនជាដំណើរទស្សនកិច្ចរវាងបក្សទាំង២ទេវាជាដំណើរទស្សកិច្ចថ្នាក់កំពូល។យើងខ្ញុំកំពុងកសាងផែនសំរាប់ដំណើរទស្សនកិច្ចសំខាន់ជាច្រើននាដំណាច់ឆ្នាំ២០១៣
“។ក្នុងរបៀបវារះនៃដំណើរទស្សនកិច្ចលើកនេះក្រៅពីការពិភាក្សាអំពីខ្លឹមសារទាក់ទិន
ដល់ពាណិជ្ជកម្មវវិនិយោគអាជីវកម្ម លោក Nguyen Phu Trongរូមជាមួយថ្នាក់ដឹកនាំអង់
គ្លេសនៅ ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចសហប្រតិបត្តិការ
សាធារណះឯកជននិងបង្ការប្រឆាំងអំពើពុករលួយជាដើម។ លោក Antony Stokesអោយ
ដឹងថែមទៀតថា៖“ ដំណើរទស្សនកិច្ចនេះគូសម្គាល់កំណាត់ផ្លូវ៤០ឆ្នាបង្កើតទំនាក់ទំនង
ការទូតរវា ងប្រទេសទាំង២អង់គ្លេសជាមួយវៀតណាម ២០ឆ្នាំនៃសកម្មភាពរបស់ក្រុម
ប្រឹក្សា អង់គ្លេសនៅវៀតណាមនិង៣ឆ្នាំអនុវត្តកិច្ចព្រមព្រៀងដៃគូយុទ្ឋសាស្រ្តរវាង
ប្រទេសទាំង២។ល។ “
ដំណើរទស្សនកិច្ចអង់គ្លេសនិងអៀកឡង់ខាងជើងរបស់លោក Nguyen Phu Trongលើក
នេះគឺសំដៅអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមលើគ្រប់វិស័យ។ដំណើរទស្សនកិច្ចនឹងជារបត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស
ជំរុញនិងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអង់គ្លេស-ជាដៃគូសំខាន់
ក្នុង EUក្នុងសភាពការណ៍ថ្មី៕