សេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី

Theo VOV -
Chia sẻ
VOV-ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់
អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាមលោក​ Nguyen
Phu Trong នៅប្រទេសអ៊ីតាលី នាថ្ងៃទី២១មករា​នៅ
​ក្រុង Roma រដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh និងរដ្ឋមន្ត្រី​ការបរទេសអ៊ីតាលីលោក Giulio Terzi di Sant Agata បានចុះហត្ថលេខាលើ​សេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋអ៊ីតាលី។

សេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Giulio Terzi di Sant Agata បានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋអ៊ីតាលី។


        VOV-ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្សកុម្មុយនីស្ត​
វៀតណាមលោក​ Nguyen Phu Trong នៅប្រទេសអ៊ីតាលី នាថ្ងៃទី២១មករា​នៅ​
ក្រុង Roma រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រី​
ការបរទេសអ៊ីតាលីលោក Giulio Terzi di Sant Agata បានចុះហត្ថលេខាលើ​សេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងសាធារណៈ
រដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋអ៊ីតាលី។​ តាមនោះទំនាក់ទំនង​
ដៃគូ​យុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីនឹងបានបង្កើនកិច្ចសហប្រតិបត្តិការដ៏ទូលំ
ទូលាយ​ក្នុង​បណ្ដាវិស័យស្នូល។​ អំពីកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត
ភាគីទាំងពីររក្សា​ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បង្កើនកិច្ចសហប្រតិបត្តិការ
រវាងរដ្ឋសភាទាំងពីរសំដៅជួយឧបត្ថម្ភលើកកំពស់សម៏ត្ថភាពរបបនិងចែករំលែក
បទពិសោធន៍កសាងច្បាប់។ អំពីបណ្ដាបញ្ហាសកលនិងដំបន់ វៀតណាមនិង
អ៊ីតាលីសន្យា​សហប្រតិបត្តិការ​និងគាំទ្រគ្នាលើបណ្ដាវេទិការអន្តរជាតិនិងដំបន់។​
ស្ដីអំពីសេដ្ឋកិច្ច​អ៊ីតាលីនឹងបន្តជួយឧបត្ថម្ភវៀតណាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ច
និងពាណិជ្ជកម្មជាមួយ ​EU ជួយវៀតណាមសុក្រិដ្ឋរបបសេដ្ឋកិច្ចទីផ្សារនិងសន្យា
គាំទ្រការដែល EU ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់
រហ័ស។ ស្ដីអំពីកិច្ច​សហប្រតិបត្តិការសន្តិសុខការពារជាតិ ភាគីទាំងពីរសន្យា
សហប្រតិបត្តិការក្នុង​វិស័យឧស្សាហកម្មការពារជាតិ បង្កាប្រឆាំងបទល្មើសនិង
ភេរវកម្ម។ វៀតណាម​និង​អ៊ីតាលីបានឯកភាពចុះហត្ថលេខាលើអនុស្សារណៈ
ថ្មីដើម្បីបង្កើនជំរុញថែម​ទៀតមូលដ្ឋានកត្តិយុតសំដៅបង្កើនទំនាក់ទំនងទ្វេភាគី
ក្នុងបណ្ដាវិស័យដែលយកចិត្តទុកដាក់ដូចគ្នា។

សេចក្តីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី - ảnh 2
“ឆ្នាំវៀតណាមនៅអ៊ីតាលី”

        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត ប្រទេសទាំងពីរនឹងរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ក្នុងក្របខ័ណ្ឌ “ឆ្នាំវៀតណាមនៅអ៊ីតាលី” និង “ឆ្នាំអ៊ីតាលីនៅវៀតណាម”​ក្នុងឆ្នាំ២០១៣។ ​ជា
​ពិសេស ភាគីទាំងពីរនឹងអនុវត្តគំរោងការ “ផ្ទះអ៊ីតាលី” នៅក្រុងហាណូយ​ជាមួយ​អត្ថន័យនេះនឹងជាមជ្ឈមណ្ឌូលផ្សព្វផ្សាយវប្បធម៍ភាសាអ៊ីតាលីនៅវៀតណាម៕

ប្រតិកម្មទៅវិញ