(VOV World)_អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong កំ
ពុង មានដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី។ ប្រព្រឹត្ត ទៅក្នុងឱកាសរំលឹក ខួប អនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងឱកាស
នេះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ រួម លើកកំពស់ទំនាក់ទំនងវៀតណាម-អ៊ីតាលី ឡើង ដៃគូ យុទ្ធសាស្ត្រ។ ការសន្យាន យោបាយខ្លាំងក្លារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជាបុព្វបទសំខាន់
ដើម្បីនាំទំនាក់ទំនងវៀតណាម-អ៊ីតាលី ឈាន ចូល ដំណាក់កាលថ្មី ជាក់ស្ដែងនិង មានប្រសិទ្ធភាពខ្ពស់ជាង។
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong(internet) |
៤០ឆ្នាំកន្លងមក កាលពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ពីសេស
គឺពីពេលវៀតណាមកសាងប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាម ឈានចូលដំណាក់
កាលផ្លាស់ប្តូរថ្មី ទំនាក់ទំនងវៀតណាមនិងអ៊ីតាលីបានអភិវឌ្ឍន៍សកម្ម លើគ្របវិ
ស័យ។ អ៊ីតាលីជាប្រទេសដើមដំបូងនៅអឺរ៉ុបខាងត្បូង សកម្មគាំទ្រការបង្កើនកិច្ច សហប្រតិបត្តិការរវាងវៀតណាម ជាមួយEU លើបណ្ដាវេទិកាអន្តរជាតិធំៗ ក៏ដូជា
ការ ស្ដារ ទំនាក់ទំនងប្រក្រតីរវាងវៀតណាម និងបណ្ដាអង្គការហិរញ្ញវត្ថុអន្តរជាតិ។ ប្រទេសទាំងពីរជានិច្ចកាលគោរពតួនាទី របស់គ្នា ផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ ថ្នាក់ដឹកនាំរបស់អ៊ីតាលី ជានិច្ចកាល អះអាងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ
វៀតណាម និងចាត់ទុកវៀតណាមជាប្រទេសអាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ ទំនង
នៅ តំបន់អាស៊ីអាគ្នេយ៍ និងជាទីមកដល់របស់បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលី ពីឥ
ឡូវ នេះដល់ឆ្នាំ ២០២០។ ពិសេស ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ អ៊ីតាលីជានិច្ច កាលជាដៃគូរពាណិជ្ជកម្មជួរមុខរបស់វៀតណាម ក្នុងសហភាពអឺរ៉ុប (EU)។ លោក
Le Hai Binh ប្រធាននាយកដ្ឋានគោលនយោបាយកិច្ច ការបរ ទេស ក្រសួងការបរ ទេសវៀតណាម បានចាត់ទុកថា÷
“ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ ទី ១ គឺ អ៊ីតាលី បានទទួលស្គាល់ បែបបទខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ក្នុង ឆ្នាំ ២០១២ និង
មាន គោលបំណងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមយយវៀតណាម។ ដំណើរ ទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong លើកនេះ នៅអ៊ីតាលី ក៏ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
និងអ៊ីតាលី។”
ដើម្បីលាតត្រដាងអនុវត្តការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២វៀត
ណាម-អ៊ីតាលីឈានចូលដំណាក់កាលថ្មី១ បណ្តាក្រសួងស្ថាប័នមានសមត្ថកិច្ច នៃ ប្រទេសទាំង២បាននិងកំពុងមានផែនការរៀបចំសកម្មភាពជាច្រើន។ នោះគឺបណ្តា ទិវាវប្បធម៏វៀតណាមនៅអ៊ីតាលីដែលកំពុងបានធ្វើឡើងនៅរដ្ឋធានី Rom។សកម្ម
ភាព នេះបានរួមចំណែកបង្កើនការជួបប្រាស្រ័យឧទ្ទេសនាមវប្បធម៌ ផ្សព្វ ផ្សាយ រូបភាពអំពីទឹកដីនិងមនុស្សវៀតណាមនៅអ៊ីតាលី។លោក Tran Thanh Hai អតីត ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅអ៊ីតាលីអោយដឹងថា៖
“ រហូតមកដល់ពេលនេះប្រជាជន អ៊ីតាលីពុំទាន់យល់ដឹងជាច្រើនអំពីប្រទេស វៀតណាម១ពោរពេញទៅដោយសក្តានុភាពខាងទេសចរណ៍។ជាពិសេសគឺបណ្តា
កេរ្តិ៍ដំណែល រមណីយដ្ឋានល្បីឈ្មោះដូចជាឈូងសមុទ្រHa Long។យើងខ្ញុំបានជួប
ធ្វើការជាមួយ ក្រសួងទេសចរណ៍អ៊ីតាលីនិងសម្ព័ន្ឋសមាគមទេសចរណ៍មួយចំនួន
នៅទី ក្រុងធំៗនៃប្រទេសនេះដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម “។ក្រៅពី
វិស័យវប្បធម៏ ទេសចរណ៍ភាគីទាំង២នៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការ
ពារប្រទេសនិងកីឡា។ល។ដោយឈរលើមូលដ្ឋាននោះដំណើរទស្សនកិច្ច នៅអ៊ីតា
លី ជាលើកដំបូងរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាមនឹងបង្កើតកំលាំងចលករ
ថ្មី១សំរាប់ទំនាក់ទំនងរវាងប្រទេសទាំង២។បណ្តាជំនួបចរចារនានារបស់លោកNguyen
PhuTrong ជាមួយបណ្តាថ្នាក់ដឹកនាំអ៊ីតាលីក្នុង ដំណើរទស្សនកិច្ចលើកនេះនឹងធ្វើឲ្យទំ
នាក់ទំនង លើគ្រប់វិស័យរវាងប្រទេសទាំង២ក្នុងដំណាក់កាលខាងមុខកាន់តែស៊ីជំរៅ ថែមទៀតជាពិតប្រាកដ៕