សកម្មភាពរបស់អគ្គលេខា Nguyen Phu Trong នៅប្រទេសអ៊ីតាលី

Theo VOV -
Chia sẻ
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ
អ៊ីតាលី នាថ្ងៃទី២១មករា អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក​ Nguyen Phu Trong និង​ប្រធានាធិបតី​
អ៊ីតាលី​ Giorgio Napolitano បានជួបសន្ទនាជាមួយ
មជ្ឈដ្ឋានសារព័ត៌មាននៅ​វិមាន​ប្រធានាធិបតីអ៊ីតាលីក្រោយពេលបញ្ចប់ការចរចារ។

សកម្មភាពរបស់អគ្គលេខា Nguyen Phu Trong នៅប្រទេសអ៊ីតាលី - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអ៊ីតាលី Giorgio Napolitano បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅវិមានប្រធានាធិបតីអ៊ីតាលី


        VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលី នាថ្ងៃទី២១មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក​ Nguyen Phu Trong និង​ប្រធានាធិបតី​
អ៊ីតាលី​ Giorgio Napolitano បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅ​វិមាន​ប្រធានាធិបតីអ៊ីតាលីក្រោយពេលបញ្ចប់ការចរចារ។ នៅទីនេះប្រធានាធិបតី​
អ៊ីតាលី Napolitano បានវាយតំលៃខ្ពស់រាល់សមិទ្ធិអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមនិងអះអាងថាអ៊ីតាលីចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនង​ជាមួយវៀតណាមលើគ្រប់វិស័យនិងរួមចំណែកជាច្រើនថែមទៀតដើម្បីបង្កើន
កិច្ច​សហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអ៊ឺរុប (EU)។ រីឯអគ្គលេខា
Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពតួនាទីរបស់​
អ៊ីតាលីនៅ​ទ្វិបអ៊ឺរុបនិងលើពិភពលោក។ ស្ដីពីលទ្ធផលការចរចាររវាងអគ្គលេខា
Nguyen Phu Trong ជាមួយប្រធានាធិបតី Giorgio Napolitano អគ្គលេខា Nguyen
Phu Trong​បានលើកច្បាស់ថា៖

         “យើងខ្ញុំបានឯកភាពលើបណ្ដាវិស័យដែលបានលើកឡើងនិងឈានដល់
ការសន្និដ្ឋានថា យើងអាចប្រកាសបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀត
ណាម​និងអ៊ីតាលី ក៏ដូចជារបៀបរៀបចំរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនង​
ការទូត​រវាងប្រទេសទាំងពីរ។​ ​យើងខ្ញុំបានឯកភាពទិសដៅខាងមុខពង្រីកប្រពៃណី
លទ្ធផល បទពិសោធន៍ដែលមានស្រាប់ក្នុងកិច្ចសហប្រតិបត្តិការរហូតក្នុងរយៈ​
ពេល​៤០ឆ្នាំកន្លងមក ក្នុងដំណាក់កាលថ្មីបន្តនាំទំនាក់ទំនងនេះស៊ីជម្រៅលើ​មូលដ្ឋានសេចក្តីថ្លែងការរួមលើកកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-
អ៊ីតាលីលើគ្រប់វិស័យ ប៉ុន្តែប្រមូលផ្ដុំទៅលើសេដ្ឋកិច្ចវិនិយោគពាណិជ្ជកម្ម។”

សកម្មភាពរបស់អគ្គលេខា Nguyen Phu Trong នៅប្រទេសអ៊ីតាលី - ảnh 2
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Monti។

        នាថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយ​
នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Monti។ អគ្គលេខា Nguyen Phu Trong បានកត់​
សម្គាល់​ការខំប្រឹងប្រែងរបស់អ៊ីតាលីក្នុងការលៃទុកអាទិភាពសហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគដល់ឆ្នាំ២០២០ ក៏ដូចជាការដែលអ៊ីតាលីបន្ត
ផ្គត់ផ្គង ODA សំរាប់វៀតណាមក្នុងដំណាក់កាល២០១៣-២០១៥។ ភាគីទាំង
ពីរក៏បាន​ផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្តទុកដាក់ដូច
គ្នា អំពីការ​ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ រក្សាសន្តិភាពនិងស្ថិរភាពនៅ
ដំបន់ ដោះ​ស្រាយជំលោះក្នុងដំបន់ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។
បញ្ចប់ការ​ជួប​សន្ទនា​ អគ្គលេខា Nguyen Phu Trong​និងនាយករដ្ឋមន្ត្រី Mario
Monti បានធ្វើ​ក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារជាលាយលក្ខអក្សរ
ដូចជាសេចក្តីថ្លែងការរួមបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី អនុស្សារណៈយោគយល់គ្នាអំពីគំរោង​ការផ្ទះអ៊ីតាលី​ កម្មវិធីសកម្មភាពអំពីកិច្ច
សហប្រតិបត្តិការអប់រំរវាងរដ្ឋាភិបាលទាំង​ពីរដំណាក់កាល២០១៣-២០១៦
ជាដើម៕

ប្រតិកម្មទៅវិញ