|
វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ (infonet.vn) |
VOV-ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២២ដែលបានប្រព្រឹត្ត
ទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤និង២៥មេសានៅប្រទេសប៊្រុយណេ នាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់រាល់បញ្ហាចំណុះ
ខ្លឹមសារអាទិភាពរួមរបស់អាស៊ាន ក្នុងនោះសង្កត់ធ្ងន់ទៅលើអត្ថន័យនៃការ
ជំរុញកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ចំពោះដំបន់។ ស្តីពីបញ្ហាសមុទ្រ
ខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា អាស៊ានត្រូវ
សាមគ្គីភាពនិងពង្រីកសម្លេងរួមដើម្បីសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅ
សមុទ្រខាងកើត និងសង្កត់ធ្ងន់ការអនុវត្តមានប្រសិទ្ធភាពកិច្ចសន្យានិងកិច្ច
ព្រមព្រៀងដែលមានស្រាប់ ក្នុងនោះមានសេចក្តីថ្លែងការ៦ខរបស់អាស៊ានអំពី
សមុទ្រខាងកើតនិងសេចក្តីថ្លែងការជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបលើកទី១០
សេចក្តីថ្លែងការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះរវាងភាគីទាក់ទិននានាដោយសន្តិវិធីគោរពច្បាប់អន្តរជាតិ
អនុវត្តយ៉ាងពេញលេញនិងប្រសិទ្ធភាព DOC បង្កើនការកសាងទំនុកទុកចិត្ត
និងកសាងក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ នាយក
រដ្ឋមន្ត្រីក៏អះអាងថា វៀតណាមគាំទ្រតួនាទីសកម្មរបស់ថៃក្នុងការសម្រុះសម្រួល
ទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថាក្នុងឱកាសរំលឹកខួប
លើកទី១០ទិវាបង្កើតទំនាក់ទំនងដៃគូអាស៊ាន-ចិន ភាគីទាំងពីរត្រូវជំរុញថែម
ទៀតដំណើរការផ្លាស់ប្តូរដើម្បីកសាង COC យ៉ាងឆាប់រហ័ស៕