នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកសម្ពោធន៍រោងចក្រទឹកដោះគោម្សៅសំរាប់កុមារ

Chia sẻ
 (VOV)_នាព្រឹកថ្ងៃទី២២មេសា នាយករដ្ឋមន្ត្រីវៀតណាម 
លោក ​Nguyen Tan Dung បាន អញ្ជើញចូលរួមពិធីបើក 
សម្ពោធន៍រោង ចក្រ​ទឹក​ដោះ​គោ​ម្សៅសំរាប់កុមារ  ចំណុះ 
ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម​( Vinamilk) នៅ
ខេត្ត Binh Duong 

           (VOV)_នាព្រឹកថ្ងៃទី២២មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក ​Nguyen Tan
Dung បាន អញ្ជើញចូលរួមពិធីបើកសម្ពោធន៍រោងចក្រ​ទឹក​ដោះ​គោ​ម្សៅសំរាប់កុមារ  ចំណុះក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម​( Vinamilk) នៅខេត្ត Binh Duong ( ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅ​ទី​នេះ នាយករដ្ឋមន្ត្រី​​Nguyen Tan Dung បាន
វាយតំលៃ​ខ្ពស់ចំពោះ ការខំ​ប្រឹងប្រែង​របស់​សមូហភាពកម្មាភិបាល បុគ្គលិក កម្មករ​ក្រុមហ៊ុន Vinamilk ដែលបានខំប្រឹងប្រែងដោយឥតឈប់ឈរ ធ្វើអោយ Vinamilk 
ក្លាយ ទៅជាចំណុចភ្លឺ​នៃ​ចំណោមអង្គភាពអាជីវកម្មក្នុងប្រទេសធ្វើ សកម្មភាពប្រកប ដោយប្រសិទ្ធិភាព ​បង់ថវិការដ្ឋយ៉ាងច្រើនពី១ថ្ងៃទៅ១ថ្ងៃ÷

          “ ការកសាងរោងចក្រម្សៅទឹកដោះគោវៀតណាម ដោយ Vinamilk ជា​ម្ចាស់ វិនិយោគិន ជានិមិត្តសញ្ញាដ៏រស់រវើក ជាក់ស្ដែងក្នុងការប្តេជ្ញា​អនុវត្តផែនការ​អភិវឌ្ឍន៍ ផ្នែកឧស្សាហកម្មកែច្នៃម្សៅទឹកដោះគោរបស់វៀតណាម។ តាមនោះ លើកទឹកចិត្ត
ការអភវិឌ្ឍន៍ បណ្ដាផ្នែកឧស្សាហកម្មកែច្នៃ បំរើការ​ប្រើប្រាស់របស់ប្រជាជន និងធ្វើ
អាជីវកម្ម បណ្ដាប្រភពវត្ថុធាតុដើមក្នុង​ប្រទេសទៀតផង។”

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកសម្ពោធន៍រោងចក្រទឹកដោះគោម្សៅសំរាប់កុមារ - ảnh 1
ពិធីបើកសម្ពោធន៍រោងចក្រ​ទឹក​ដោះ​គោ​ម្សៅសំរាប់កុមារ (http://truongtansang.net/)


ប្រតិកម្មទៅវិញ