ការស្ទង់មតិទូទាំងប្រទេសនិងក្នុងរដ្ឋសមរភូមិ បានបង្ហាញថា អត្រាគាំទ្ររវាងបេក្ខជន Donald Trump អាយុ ៧៨ ឆ្នាំ និងបេក្ខជន Kamala Harris អាយុ ៦០ ឆ្នាំគឺប្រកៀកប្រកិតណាស់។ យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ Emerson College Polling និង The Hill ដែលបានចេញផ្សាយត្រឹមតែ ១ ថ្ងៃមុនថ្ងៃបោះឆ្នោត បានបង្ហាញថា អតីតប្រធានាធិបតី Donald Trump នាំមុខនៅក្នុងរដ្ឋ Arizona, Georgia, North Carolina និង Pennsylvania ខណៈដែលអនុប្រធានាធិបតី Kamala Harris បាននាំមុខនៅរដ្ឋ Michigan ហើយបេក្ខជនទាំងពីរមានអត្រាគាំទ្រស្មើគ្នានៅក្នុងរដ្ឋ Nevada និង Wisconsin ។ ទន្ទឹមនឹងនេះដែរ តាមការស្ទង់មតិមួយចំនួនដោយ Decision Desk HQ បង្ហាញថា បេក្ខជនទាំងពីរនៅតែប្រកៀកប្រកិតគ្នា ជាមួយនឹងអត្រាគាំទ្រដូចគ្នាគឺ ៤៨,៣% នៅទូទាំងប្រទេស។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ រូបថត៖ AP |
ទន្ទឹមនឹងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៥ ខែវិច្ឆិកា ក៏បានប្រព្រឹត្តិទៅការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាទាំង ៤៣៥ រូប សមាជិក ៣៤រូបក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង១០០រូប និងអភិបាលរដ្ឋចំនួន ១៥ ក៏ដូចជាការធ្វើប្រជាមតិលើខ្លឹមសារជាក់លាក់មួយចំនួន នៅក្នុងរដ្ឋចំនួន៧ផងដែរ៕