ចិន​បានដាក់ពាក្យ​​បណ្ដឹង​សហភាព​អឺរ៉ុប​ពី​ការ​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មរបស់ចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយតវ៉ាចំពោះវិធានការប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប (EU) លើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។ នេះជាលើកទី២ហើយដែលចិនសម្រេចប្តឹង EU ទាក់ទិននឹងច្បាប់ពន្ធលើរថយន្តអគ្គិសនី។ 

មុននោះ កាលពីថ្ងៃទី៣០ ខែតុលា ក្រសួងពាណិជ្ជកម្មចិនក៏បានតវ៉ាចំពោះលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុប (EC) លើវិធានការប្រឆាំងនឹងការឧបត្ថម្ភធនលើយានយន្តអគ្គិសនីរបស់ប្រទេសនេះ។ ទីក្រុងប៉េកាំងជឿជាក់ថា ការស៊ើបអង្កេតមានចំណុចជាច្រើនដែលមិនសមហេតុផលនិងមិនគោរពតាមបទប្បញ្ញត្តិ ហើយជាទង្វើនៃការគាំពារនិយមក្នុងនាម "ការប្រកួតប្រជែងដោយយុត្តិធម៌"។

ចិន​បានដាក់ពាក្យ​​បណ្ដឹង​សហភាព​អឺរ៉ុប​ពី​ការ​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី - ảnh 1ការដំឡើងរថយន្តអគ្គិសនីនៅរោងចក្រមួយក្នុងទីក្រុង Wuha ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ការដាក់ពន្ធរបស់ EU លើរថយន្តអគ្គិសនីដែលផលិតក្នុងប្រទេសចិន ជាមួយនឹងអត្រាពន្ធរហូតដល់ ៤៥,៣% អូសបន្លាយរយៈពេល ៥ ឆ្នាំ បានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ដែលក្នុងនោះអត្រាពន្ធជាក់លាក់គឺអាស្រ័យលើក្រុមហ៊ុនរថយន្តនីមួយៗ។ កាលពីសប្តាហ៍ទៅមិញ  ក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ SAIC ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អឺរ៉ុប ប្រឆាំងនឹងលទ្ធផលនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ដើម្បី "ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន"។ យោងតាម SAIC ការស៊ើបអង្កេតគឺមិនសមហេតុផលនោះទេ នៅពេលដែលបាន"អើពើ" ចំពោះព័ត៌មានសំខាន់ៗនិងអំណះអំណាងរបស់ក្រុមហ៊ុន។ ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន កំពុងតែកើនឡើង ហើយបានរីករាលដាលដល់ផលិតផលផ្សេងទៀតដូចជា ស្រា ផលិតផលទឹកដោះគោ និងសារធាតុគីមី៕

ប្រតិកម្មទៅវិញ