ខេត្ត​ Tuyen Quang នឹងធ្វើ​​​ជា​ម្ចាស់​ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២

Chia sẻ
(VOVWORLD) - មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី១១ របស់បណ្តាជនជាតិនៅតំបន់ភាគឦសានឆ្នាំ២០២៤ បានបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ក្រោយរយៈពេល៣ថ្ងៃ (ថ្ងៃទី២-៤ ខែវិច្ឆិកា) ប្រព្រឹត្តិទៅនៅខេត្ត Lang Son។ 

សកម្មភាពក្នុងមហោស្រពនេះ គឺសម្បូរទៅដោយភាពទាក់ទាញ និងបង្កប់នូវអត្តសញ្ញាណជនជាតិនៃតំបន់ភូមិភាគឦសាន។ តាមរយៈពិធីកិច្ចនានាដែលត្រូវបានសម្តែងឡើង មហោស្រពបានបង្ហាញពីចំណាប់អារម្មណ៍និងស្មារតីទទួលខុសត្រូវរបស់ជនជាតិភាគតិចក្នុងការរក្សាលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិខ្លួន។

ខេត្ត​ Tuyen Quang នឹងធ្វើ​​​ជា​ម្ចាស់​ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Trinh Thi Thuy បានប្រគល់ទង់តំណាងសិទ្ធិជាម្ចាស់ផ្ទះនៃមហោស្រពបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់បណ្តាជនជាតិនៅភាគឦសានលើកទី ១២ ដល់ខេត្ត Tuyen Quang។ រូបថត៖ VOV

លោក Nguyen Dang An ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lang Son អនុប្រធានគណៈកម្មការរៀបចំមហោស្រពបានឲ្យដឹងថា៖ “មហោស្រពនេះបានបញ្ចប់ប្រកបដោយជោគជ័យ ហើយបំពេញបាននូវខ្លឹមសារទាំងអស់ដែលបានដាក់ចេញ។ ការទទួលស្វាគមន៍របស់សាធារណជនចំពោះព្រឹត្តិការណ៍នេះ គឺមានភាពវិជ្ជមានខ្លាំងណាស់ ហើយចំនួនភ្ញៀវទេសចរដែលមកកាន់ខេត្ត Lang Son ក្នុងឱកាសនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ គណប្រតិភូមកពីបណ្តាខេត្តបាននាំមកនូវការសម្តែងដ៏វិសេសវិសាល ដែលបង្កប់ដោយអត្តសញ្ញាណជនជាតិរបស់ពួកគេ។ នេះក៏ជាចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះ”។

ក្នុងពិធីបិទ គណៈកម្មការរៀបចំក៏បានប្រគល់តំណែងជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិនៅតំបន់ភាគឦសានលើកទី ១២ ក្នុងឆ្នាំ២០២៧ ដល់ខេត្ត Tuyen Quang៕

ប្រតិកម្មទៅវិញ