ចំណូលថវិកាក្នុងឆ្នាំ ២០២៤ របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាលើសពី ១០% នៃការគ្រោងទុក

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុងហាណូយ សមាជិករដ្ឋសភាដែលចូលរួមសម័យ ប្រជុំលើកទី ៨ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានពិភាក្សានៅសាលប្រជុំអំពី ស្ថានភាពនៃការអនុវត្តថវិការដ្ឋឆ្នាំ ២០២៤ គម្រោងថវិការដ្ឋ និងវិធីបែងចែកថវិកា មជ្ឈឹមឆ្នាំ ២០២៥។

ចំណូលថវិកាក្នុងឆ្នាំ ២០២៤ របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាលើសពី ១០% នៃការគ្រោងទុក  - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn)
ចំណូលថវិការដ្ឋក្នុងឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ១០,១% បើធៀបនឹងការគ្រោងទុក; សម្រេចបានអត្រាការកៀរគរទៅក្នុងថវិការដ្ឋប្រហែល ១៦,៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ទាក់ទងនឹងការចំណាយថវិការដ្ឋត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៧,៧% បើធៀបនឹងការគ្រោងទុកក្នុងឆ្នាំ២០២៤។ ថ្លែងមតិក្នុងកិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាមលោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា៖
“ក្នុងឆ្នាំ ២០២៤ ការគ្រប់គ្រង និងការប្រតិបត្តិថវិការដ្ឋមានលទ្ធផលវិជ្ជមាន។ ចំណូលថវិកាត្រូវបានប៉ាន់ប្រមាណលើសពី ១០,១% នៃការគ្រោងទុក ដែលបំពេញ តម្រូវការជាមូលដ្ឋាននៃការចំណាយលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខុមាលភាព សង្គម សន្តិសុខ ការពារជាតិ ការបង្កើនប្រាក់បៀវត្សរ៍មូលដ្ឋាន។ នៅឆ្នាំ ២០២៥ រៀបចំ រចនាសម្ព័ន្ធថវិកាឡើងវិញឆ្ពោះទៅរកនិរន្តរភាព; ពង្រឹងការបង្ការ និងប្រយុទ្ធប្រឆាំង អំពើពុករលួយ អវិជ្ជមាន និងការខ្ជះខ្ជាយ; បង្កើនប្រសិទ្ធភាព និងគុណភាពនៃការ គ្រប់គ្រងថវិការដ្ឋ; បែងចែកដោយទាន់ពេលវេលានូវការគ្រោងទុកថវិការដ្ឋ និងផែន ការវិនិយោគសាធារណៈ។
ក៏នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានកងទ័ពប្រជាជនវៀតណាម។ ការធ្វើ វិសោធនកម្មច្បាប់នេះគឺសំដៅបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីខិតខំកសាងកងទ័ព ប្រជាជនយ៉ាងជំនាញ ចំណាន និងទំនើបនៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ