លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ អាកាសយានដ្ឋានអន្តរជាតិ Changshui ទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។
(រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំទាំងនេះ ក្រៅពីបញ្ហាជាប្រពៃណីដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយ និរន្តរភាពនូវធនធានទឹកឆ្លងព្រំដែននោះ បណ្ដាមេដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់ លើការពិភាក្សាអំពីបញ្ហាថ្មីៗ ដែលលេចធ្លោបំផុតនោះគឺបញ្ហានវានុវត្តន៍... ជាពិសេស នៅក្នុងកិច្ច ប្រជុំកំពូល GMS លើកទី ៨ មេដឹកនាំដែលអញ្ជើញចូលរួមនឹងអនុម័តលើសេចក្តីថ្លែង ការណ៍រួមនៃកិច្ចប្រជុំ និងយុទ្ធសាស្ត្រនវានុវត្តន៍ដើម្បីការអភិវឌ្ឍ GMS ឆ្នាំ២០៣០ ដោយកត់សម្គាល់ឯកសារចំនួន ៦ ស្តីពីការវិនិយោគ បរិស្ថាន និងការប្រែប្រួលអាកាស ធាតុ ឌីជីថលនីយកម្ម សមភាពយេនឌ័រ សុខាភិបាល និងក្របខ័ណ្ឌឌីជីថលនីយកម្ម ឯកសារពាណិជ្ជកម្ម។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីនឹងទៅធ្វើការនៅខេត្ត Yunnan និងទីក្រុង Chongqing ប្រទេសចិន។ ក្នុងនោះ នៅទីក្រុង Kunming ខេត្ត Yunnan រួមជាមួយនឹងការចូលរួមកិច្ចប្រជុំយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ចង្អៀត និងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ GMS ៨; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ច ប្រជុំកំពូល ACMECS លើកទី១០; ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល CLMV 11; មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា។ តាមនោះ បញ្ជូន សារដែលវៀតណាមជានិច្ចកាលគោរព និងរួមចំណែកជំរុញយន្តការ GMS, ACMECS, CLMV ក៏ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គទាំងមូល ដើម្បីបង្កើតរបកគំហើញ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី; បញ្ជាក់ពីគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួន ទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីនិយម ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ។
ប្រជាជននៅទីក្រុង Kunming ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ នៅអាកាសយានដ្ឋាន។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីក៏មានសកម្មភាពទ្វេភាគីនៅក្នុងខេត្ត Yunnan និងទីក្រុង Chongqing រួមទាំងជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំចិន និងបណ្ដាខេត្ត ក្រុង; ទៅ ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចសង្គមនៅប្រទេសចិន ជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋ និងសហគមន៍ជនវៀតណាមនៅប្រទេសចិន... តាមនោះ បន្តពង្រឹង និងលើក កម្ពស់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យ យុទ្ធសាស្ត្រ” ឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ ទូលំទូលាយ និងនិរន្តរភាព៕