(VOV)_នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី ២២ ដែលកំពុងប្រព្រឹត្ត
ទៅនៅប្រ៊ុយណេ នាយប់ថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានចូលថ្វាយបង្គំគាល់ ព្រះមហាក្សត្រប្រ៊ុយណេ Haji hassanal Bolkiah។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានអះអាងបន្តបង្កើនថែមទៀត ទំនាក់ទំនងទំនុក
ទុកចិត្ត យោកយល់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ ពិសេសគឺ÷សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ។
ព្រះមហាក្សត្រប្រ៊ុយណេ Haji hassanal Bolkiah បានអះអាងនឹងបង្កលក្ខណះដើម្បី
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន្ធ កសិកម្ម…ជាមួយវៀតណាម។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានស្នើភាគីទាំងពីរជំរុញការចរចារនិងចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងលើកទឹកចិត្ត និងការពារវិនិយោគ អនុស្សារណះស្ដីពីកិច្ច
សហប្រតិបត្តិការកសិកម្ម និងជលផល …។ល។ ផ្លាស់ប្តូរអំពីបណ្ដាបញ្ហាក្នុងតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅបណ្ដា
វេទិកាក្នុងតំបន់និងអន្តរជាតិ ពិសេសគឺក្នុងអាស៊ាន៕
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងព្រះមហាក្សត្រប្រ៊ុយណេ Haji hassanal Bolkiah(http://baodientu.chinhphu.vn/) |