មជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបន្តបង្កើនសម្ពាធលើតំបន់ហ្គាហ្សាភាគខាងជើង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានបណ្តាលឲ្យជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាភាគខាងជើង យ៉ាងហោចណាស់ជំនួន ១០ នាក់ បានស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស។

នាថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា មេបញ្ជាការនៃអង្គភាពមីស៊ីលប្រឆាំងរថក្រោះនៃកងកម្លាំង Radwan របស់ចលនា Hezbollah នៅក្នុងភូមិ al-Sultaniyah ភាគខាងត្បូងប្រទេសលីបង់ លោក Riad Rida Ghazzawi បានស្លាប់។ មុននោះ កាលពីចុងខែតុលា អ៊ីស្រាអែលក៏បានប្រកាសពីការកំទេចមេបញ្ជាការរងនៃកងកម្លាំង Radwan របស់ Hezbollah ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ Nabatieh នៃប្រទេសលីបង់។

មជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបន្តបង្កើនសម្ពាធលើតំបន់ហ្គាហ្សាភាគខាងជើង - ảnh 1អគារមួយនៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ ស៊ីនហួ

នៅក្នុងការវិវត្តពាក់ព័ន្ធមួយផ្សេងទៀត ក្រសួងការបរទេសអាឡឺម៉ង់កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានអំពាវនាវឱ្យអ៊ីស្រាអែលបង្កើតលក្ខខណ្ឌសម្រាប់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង ដែលកំពុងខ្វះខាតប្រភពជំនួយ ហើយប្រជាជនកំពុងរស់នៅក្នុង "ភាពអស់សង្ឃឹម" និងស្ថានភាព "មិនអាចស៊ូទ្រាំបានឡើយ" ។ មុននោះ សហរដ្ឋអាមេរិក បានចេញ "ឱសានវាទ" ដោយទាមទារឲ្យអ៊ីស្រាអែល កែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងខែនេះ ឬប្រឈមមុខនឹងការដាក់កំហិតលើជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន។ នាថ្ងៃទី ៤ ខែវិច្ឆិកា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានរំលឹកឡើង វិញនូវការអំពាវនាវដល់ប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់លើទឹកដីហ្គាហ្សា ដែលបានដើរផ្ទុយនឹងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ