លទ្ធផលដំបូងក្នុងការកសាងជនបទថ្មីនៅ Tay Nguyen

Theo VOV -
Chia sẻ
(VOV)_ចំពោះបណ្ដាខេត្ត Tay Nguyen តំបន់ភាគកណ្ដាល 
វៀតណាម ការកសាងជនបទថ្មី​ជាភារកិច្ច​សំខាន់មួយ​ក្នុង 
ចំណោម​បណ្ដាភារកិច្ចសំខាន់ៗ។ ជាមួយទិសស្លោក÷ ​ប្រ 
ជា​ជន​ជាម្ចាស់​នៃដំណើការកសាងជនបទថ្មី ​បណ្ដាខេត្ត  
Tay Nguyen បាន​សកម្មប្រមូលផ្តុំកម្លាំងប្រជាជន រួមជាមួយការធ្វើអាជីវកម្មឧត្តម ភាពរបស់តំបន់ប្រកបដោយសមស្រប ដើម្បីបង្កើតការផ្លាស់ប្តូរថ្មីធំធេញក្នុងតំបន់។ 

          (VOV)_ចំពោះបណ្ដាខេត្ត Tay Nguyen តំបន់ភាគកណ្ដាលវៀតណាម ការក
សាងជនបទថ្មី​ជាភារកិច្ច​សំខាន់មួយ​ក្នុងចំណោម​បណ្ដាភារកិច្ចសំខាន់ៗ។ ជាមួយ
ទិសស្លោក÷ ​ប្រជា​ជន​ជាម្ចាស់​នៃដំណើការកសាងជនបទថ្មី ​បណ្ដាខេត្ត Tay Nguyen
 បាន​សកម្មប្រមូលផ្តុំកម្លាំងប្រជាជន រួមជាមួយការធ្វើអាជីវកម្មឧត្តមភាពរបស់តំបន់ ប្រកបដោយសមស្រប ដើម្បីបង្កើតការផ្លាស់ប្តូរថ្មីធំធេញក្នុងតំបន់។ 

លទ្ធផលដំបូងក្នុងការកសាងជនបទថ្មីនៅ Tay Nguyen - ảnh 1
ជនរូមជាតិ Tay Nguyen (TTXVN)

          ភូមិ Tang Du ឃុំ​ Ea kao ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ឥឡូវនេះបាន
មានមុខ មាត់ថ្មី ជាមួយ បណ្ដារបង ច្រក់ផ្លូវដ៏ល្អ ស្អាត។ លោក Y Tham Kbua ​អ្នក ភូមិមួយនាក់ បានអោយដឹងថា÷ នេះគឺជាលទ្ធផល​នៃការអនុវត្តកសាងជនបទថ្មី  ត្រូវបានរៀបចំឡើងនាដើមឆ្នាំ ២០១២។ តាំងពីនោះមក រដ្ឋ​អំណាចតំបន់បាន
ចលនាបង  ប្អូនចូលរួមកម្មវិធីកសាងឃុំវប្បធម៌ជនបទថ្មី។ ​ លោក Y Tham Kbua 
បានអោយដឹងថា÷

          “ យើងខ្ញុំចូលរួមចលនាកសាងជនបទថ្មិយ៉ាងសកម្ម។ គ្រួសារខ្ញុំមានជន​៥នាក់ ជនទាំងអស់គ្នាសុទ្ធតែខំប្រឹងប្រែងធ្វើសេដ្ឋកិច្ច ទន្ទឹមនឹងនោះ រដ្ឋជានិច្ច
កាល​ជួយ​ឧបត្ថម្ភប្រជាជនក្នុងភូមិទៀតផង។ បានជា យើងខ្ញុំត្រូវតែខំប្រឹងប្រែង
ឧស្សា ព្យាយាមធ្វើសេដ្ឋកិច្ច ខ្លាំងជាង​ឆ្នាំមុនៗ។”

          រួមជាមួយការប្តេជ្ញាចិត្តកសាងជនបទថ្មី ភូមិជាច្រើននៅ Tay Nguyen បានរួម កម្លាំងកាយចិត្តធ្វើផ្លូវជនបទ បរិច្ចាកដីដើម្បីបើកផ្លូវ …ល។ ដូចជាគ្រួសារលោក
 Bum និងគ្រួសារមួយចំនួន នៅភូមិ Chrong ទី២ ឃុំ Dak Ta Ley ស្រុក​Mang Yang
ខេត្ត Gia Lai បានបរិច្ចាកដីរាប់ពាន់ម៉ែត្រក្រឡា ​ដើម្បីធ្វើផ្លូវ​ជនបទ​ថ្មី​។​ លោក Bum បានអោយដឹងថា÷

          “ ភូមិសម្រេចចិត្តជ្រើសរើសទីកន្លែងណាដើម្បីអភិវឌ្ឍន៍ជនបទ គឺយើងខ្ញុំ​ធ្វើ​
តាម។ សប្បាយណាស់ មុខមាត់ភូមិបានមានការផ្លាស់ប្តូរជាជ្រើន ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានលើកស្ទុយជាច្រើន។”

          ឆ្ពោះទៅគោលដៅលើកកំពស់ជីវភាពរស់នៅខាងសេដ្ឋកិច្ចសំរាប់ប្រជា​ក
សិករ  ប្រកបដោយចីរភាព បណ្ដាខេត្ត Tay Nguyen បានបូកសរុបរបៀធ្វើល្អ ​ដើម្បី​
ពង្រីក​ក្នុងចលនាកសាងជនបទថ្មី។ នៅឃុំ Ea Yong ស្រុក Krong Pach ខេត្ត Dak
Lak ប្រជាជន​ស្វែងរកបាន​ដើមឈើស្នូលចំនួន៣ប្រភេទគឺ÷​កាហ្វេ ធូរេន អាវ៉ូកា
ចេរ។ ​លោក Tan Van Cham អនុប្រធាន​គណះកម្មាធិការ​ប្រជាជនឃុំ Ea Yong 
បានអោយ ដឹងថា÷ ចំណូលទទួលបានពីរបៀបធ្វើនេះបានកើន​ឡើង​​​ច្រើនដង÷

          “ អនុវត្តខ្លឹមសារចំនួន៦ និងបទដ្ឋានចំនួន ១៩ របស់កម្មវិធីកសាងជនបទ​ថ្មី ឃុំបានកំណត់នូវបណ្ដាប្រភេទដើមឈើរស្នូលគឺ÷ កាហ្វេ និងដើមឈើហូបផ្លែរ 
ពិសេសគឺធូរេន។ ក្នុងស្ថានភាពជាក់ស្ដែង ក្នុងមួយហិកតាយើងដាំបាន១០០​ដើម​ ទទួលបានទិន្នផល៨តោន និងចំណេញជាប្រាក់គឺ ១១០លានដុង។​”

          អាស្រ័យចលនាបានកម្លាំងប្រជាជន ឆ្លៀតយកឧត្តមភាពរបស់តំបន់ដីនេះ ​កម្មវិធិកសាងជនបទថ្មីនៅ Tay Nguyen ទទួលបានលទ្ធផលគួរអោយ​ចាប់អារម្មណ៍។ ក្រៅពីបណ្ដាការជោគជ័យជាជំហានដំបូងនៅភូមិជាច្រើននៅ​ Tay Nguyen ខាង
ជើង មានឃុំ Ha Mon ខេត្ត Kon Tum ក្លាយ​ទៅ​ជា​ឃុំ​ដំបូង ដែលបាន​​កសាងជន បទថ្មីប្រកបដោយជោគជ័យ។​ ចំណូល​គិតជា​មធ្យម​តាមមនុស្សម្នាក់ទទួលបាន ​
៣៨លានដុង​។ នៅ  Tay Nguyen ​ខាងត្បូងឃុំ Tan Hoi ស្រុក Duc Trong ខេត្ត Lam Dong ក៏ទទួលបានបទដ្ឋានចំនួន​១៨/១៩​បទដ្ឋានអំពីការកសាងជនបទថ្មី។ បណ្ដា គំរូរនោះ ជាភ័ស្តុតាងសរអោយឃើញថា÷ កម្មវិធីកសាងជនបទថ្មីនៅ Tay Nguyen កំពុងបានអនុវត្តយ់ាង​សកម្ម និងទទួលបានលទ្ធផលធំធេងជា ច្រើន ក្នុងឆ្នាំ ២០១៣ នេះជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ