ឃុំ Phu Tan ខេត្ត Soc Trang អភិរក្សរបរតម្បាញឫស្សីដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

Chia sẻ
(VOVWORLD) - មុខរបរតម្បាញឫស្សីនៅឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang មាន ប្រវត្តិជាង ១០០ ឆ្នាំមកហើយ។ ប្រជាពលរដ្ឋខ្មែរនៅឃុំ Phu Tan កំពុងថែរក្សាមុខរបរ ប្រពៃណីរបស់ដូនតា ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ តាមនោះនាំឃុំ Phu Tan ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជិតនិង ឆ្ងាយ។
ឃុំ Phu Tan ខេត្ត Soc Trang អភិរក្សរបរតម្បាញឫស្សីដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ - ảnh 1ផលិតផលតម្បាញឫស្សីរបស់សហករណ៍ Dat Phuong Nam។
ពីវត្ថុធាតុដូចជាផ្តៅ ឫស្សី តាមរយៈបាតដៃដ៏ប៉ិនប្រសប់ ប្រជាជនឃុំ Phu Tan បានបង្កើតផលិតផលដ៏សម្បូរបែប និងចម្រុះសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ ដូចជា កន្ត្រក កញ្ច្រែង ល្អី ឈ្នាង ជាដើម។ លោកស្រី Lam Thi Phen ប្រជាពលរដ្ឋ នៅឃុំ Phu Tan បានឲ្យដឹងថា៖
“មុខរបរតម្បាញឫស្សីរបស់យើងខ្ញុំជាមុខរបរប្រពៃណីដែលដូនតាបានបន្សល់ទុកមក។ គ្រួសារខ្ញុំប្រកបមុខរបរនេះបាន៣ជំនាន់មកហើយ តាំងពីជីតា ឪពុក រហូតដល់ជំនាន់ខ្ញុំ។ កាលនៅតូច ខ្ញុំចេះធ្វើមុខរបរនេះពេលខ្ញុំមានអាយុ១០ឆ្នាំ។ យើងខ្ញុំមានមោទនភាពណាស់ ព្រោះ ភូមិយើងជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយនៅខេត្ត Soc Trang។ ខ្ញុំមានបំណងចង់រក្សា ទុកមុខរបរនេះទៅឲ្យកូនចៅរបស់ខ្ញុំ”។
ឃុំ Phu Tan ខេត្ត Soc Trang អភិរក្សរបរតម្បាញឫស្សីដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ - ảnh 2ប្រជាជននៅឃុំ Phu Tan ប្រកបមុខរបរតម្បាញឫស្សី។
ពីមុន ប្រជាជននៅឃុំ Phu Tan ប្រកបមុខរបរតាមលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេបានចងសម្ព័ន្ធបង្កើតជាក្រុម សហករណ៍ ដើម្បីធ្វើផលិតកម្ម អាជីវកម្មផង ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ និងសេវាកម្មផង។ សហករណ៍ផ្តល់វត្ថុ ធាតុដើម និងប្រមូលទិញផលិតផលសម្រាប់ប្រជាជន។ លោកស្រី Truong Thi Bach Thuy នាយិកានៃសហករណ៍តម្បាញឫស្សីនិងផ្តៅ Thuy Tuyet បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ សហករណ៍មានផលិតផលជាង ៧០០ មុខសម្រាប់បម្រើទីផ្សារក្នុង ស្រុក និងការនាំចេញ។ សម្រាប់ការនាំចេញ ភាគច្រើនជារបស់របរប្រើប្រាស់ កន្ត្រក សម្លៀកបំពាក់បម្រើភោជនីយដ្ឋាន និងសណ្ឋាគារ។ យើងខ្ញុំក៏ផ្គត់ផ្គង់សម្ភារៈសំណង់ ធ្វើពីឫស្សី និងផ្តៅសម្រាប់ផ្ទះសំណាក់ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ទៀតផង”។
ផលិតផលត្បាញឫស្សីនិងផ្ដៅរបស់ឃុំ Phu Tan មិនត្រឹមតែមានវត្តមាននៅតាម មូលដ្ឋានជាច្រើនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៀតផង។ លោក Nguyen Van Huynh នាយកសហករណ៍តម្បាញឫស្សីនិងផ្ដៅ Dat Phuong Nam បានឲ្យដឹងថា៖
“យើងខ្ញុំធ្វើផលិតផលសិប្បកម្មសម្រាប់ក្រុមហ៊ុនមួយដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន ចិន កាណាដា និងថៃ... ក្នុងស្រុកវិញ គឺលក់នៅទីក្រុងហាណូយ ហាយហ្វុង ឡាវកៃ ដាណាង ទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងនានា។ មានលក់ដុំ លក់រាយ និងលក់ combo ផងដែរ។ ក្រៅពីផលិតផលទេសចរណ៍ យើងខ្ញុំក៏ធ្វើផលិត ផលតុបតែងក្នុងផ្ទះផងដែរ។ យើងខ្ញុំចូលរួមក្នុងការរចនាឬកសាងភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះធ្វើពីឫស្សី”។
ផលិតផលតម្បាញឫស្សីរបស់ឃុំ Phu Tan កាន់តែមានភាពសម្បូរបែប។ អ្នកស្រី Quach Tieu Phung ភ្ញៀវទេសចរមកទស្សនាឃុំ Phu Tan បានសម្តែងថា៖
“ខ្ញុំមានអារម្មណ៍ថា ផលិតផលមានភាពប្រណិតនិងស្រស់ស្អាតណាស់។ នេះជាមុខរបរប្រពៃណីដែលត្រូវថែរក្សានិងអភិវឌ្ឍន៍។ ផលិតផលនាំចេញទៅក្រៅប្រទេស មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ”។
ឃុំ Phu Tan ខេត្ត Soc Trang អភិរក្សរបរតម្បាញឫស្សីដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ - ảnh 3ថ្នាក់ដឹកនាំមូលដ្ឋានមកទស្សនាសហករណ៍តម្បាញឫស្សី Dat Phuong Nam។
ដើម្បីទាក់ទាញភ្ញៀវទេសចរ មូលដ្ឋានបានបើកដំណើរទេសចរណ៍នៅភូមិរបរ រួមបញ្ចូលគ្នានឹងការទស្សនាវត្តខ្មែរមួយចំនួននៅឃុំ Phu Tan។ សព្វថ្ងៃនេះ មកដល់ឃុំ Phu Tan ភ្ញៀវទេសចរមិនត្រឹមតែអាចស្វែងយល់ និង ទទួលបទពិសោធន៍អំពីមុខរបរតម្បាញឫស្សីប៉ុណ្ណោះទេ ថែមទាំងបានគយគន់ការតាំង ពិព័រណ៍សិល្បៈដ៏វិសេសវិសាលដែលពោរពេញដោយវត្ថុធ្វើពីផ្តៅនិងឫស្សី។ អាស្រ័យ ដោយការអភិរក្ស និងផ្សព្វផ្សាយមុខរបរតម្បាញឫស្សីប្រពៃណី ដោយផ្សារភ្ជាប់ជាមួយ នឹងការអភិវឌ្ឍវិស័យទេសចរណ៍ ផលិតផលតម្បាញឫស្សីរបស់ឃុំ Phu Tan ត្រូវបាន គេស្គាល់ដល់កាន់តែច្រើន ហើយក្លាយជាលក្ខណៈពិសេសរបស់ប្រជាជនខ្មែរនៅ ទីនេះផងដែរ៕

ប្រតិកម្មទៅវិញ