ខេត្ត Ba Ria-Vung Tau ពង្រីកជាអតិបរមាឧត្តមភាពសេដ្ឋកិច្ចសមុទ្រ

Chia sẻ
(VOVWORLD) - ខេត្ត Ba Ria-Vung Tau មានឆ្នេរសមុទ្រប្រវែងជាង ៣០៥ គីឡូម៉ែត្រ មានប្រភពធនធានដ៏សម្បូរបែប ជាពិសេសគឺស្តុកប្រេងរ៉ែដ៏ធំបំផុតនៅទូទាំងប្រទេស។ ស្រុក ទីក្រុងចំនួន ៥/៨ របស់ខេត្ត Ba Ria - Vung Tau ជាប់សមុទ្រ ព្រមទាំងមានឧត្តមភាពអំពីកំពង់ផែទឹកជ្រៅ ហើយជាច្រកចេញទៅសមុទ្ររបស់តំបន់ណាមបូខាងកើត។ 
 
 
ខេត្ត Ba Ria-Vung Tau ពង្រីកជាអតិបរមាឧត្តមភាពសេដ្ឋកិច្ចសមុទ្រ - ảnh 1ខេត្ត Ba Ria-Vung Tau ពង្រីកជាអតិបរមាឧត្តមភាពសេដ្ឋកិច្ចសមុទ្រ

ជាមួយនឹងសក្កានុពលទាំងនេះ ខេត្ត Ba Ria - Vung Tau មានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រជាមួយសកម្មភាពដូចជា ធ្វើអាជីវកម្មប្រេងឧស្ម័ន ទេសចរណ៍ និងកំពង់ផែសមុទ្រ។ ក្នុងរយៈពេលកន្លងទៅ ខេត្តតែងតែប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្ដែង ពង្រីក និងទាញយកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រយ៉ាងខ្លាំងក្លាផងដែរ។

ចាប់តាំងពីឆ្នាំ ២០១៨ មក វៀតណាមបានចេញផ្សាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាម ប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ គោលដៅគឺដល់ឆ្នាំ ២០៣០ នាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រយ៉ាងខ្លាំងមាំមួន ទទួលបានស្តង់ដារអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយទៅជាប្រទេសមុទ្រយ៉ាងមាំមួន អភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព។ សេដ្ឋកិច្ចសមុទ្ររួមចំណែកយ៉ាងសំខាន់ទៅក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយវៀតណាមចូលរួមដោយម្ចាស់ការ និងប្រកបដោយមានការទទួលខុសត្រូវទៅក្នុងការដោះស្រាយរាល់បញ្ហាអន្តរជាតិ និងតំបន់ អំពីសមុទ្រ និងមហាសាគរ។

ក្នុងយុទ្ធសាស្ត្រនោះ ខេត្ត Ba Ria - Vung Tau មាតួនាទី និងឋានៈដ៏សែនសំខាន់ មិនត្រឹមតែចំពោះតំបន់សេដ្ឋកិច្ចណាមូខាងកើតប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាតិទាំងមូលទៀតផង។ ក្នុងសន្និសីទអភិវឌ្ឍន៍តំបន់ណាបូខាងកើតដែលបានប្រព្រឹត្តិទៅនៅ ខេត្ត Ba Ria - Vung Tau កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានវាយតម្លៃថា៖ “ទីតាំង និងសារៈសំខាន់របស់ ខេត្ត Ba Ria - Vung Tau ក្នុងការអភិវឌ្ឍរួមរបស់តំបន់ណាមបូខាងកើតនិយាយដោយឡែក និងរបស់ប្រទេសជាតិនិយាយរួមគឺមានសារៈសំខាន់ណាស់ ទាំងផ្នែកសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ តាមនោះ ខេត្ត Ba Ria - Vung Tau ត្រូវតែមានមោទនភាពចំពោះតួនាទី និងទីតាំងភូមិសាស្ត្រនយោបាយរបស់ខ្លួន មិនត្រឹមតែនៅថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងថ្នាក់អន្តរជាតិទៀតផង ដើម្បីរៀបចំផែនការធ្វើសកម្មភាពជាក់ស្ដែងផងដែរ”។

ដោយយល់ដឹងអំពីសារៈសំខាន់របស់ខ្លួន ខេត្តបានអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមប្របដោយចីរភាពដល់ឆ្នាំ ២០៣០ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ជាមួយស្មារតី " អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានកំណើនបៃតង"។  ទន្ទឹមនឹងនោះ ទាញយកជាអតិបរមា និងប្រើប្រាស់ប្រភពកម្លាំងទាំងអស់ទាំងក្នុង និងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសគឺប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ជាមួយប្រព័ន្ធកំពង់ផែសមុទ្រជាមួយផ្លូវជាតិ។ ខេត្ត Ba Ria - Vung Tau ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវគោកដ៏ធំទូលាយ និងព្រមៗគ្នា។

ខេត្ត Ba Ria-Vung Tau ពង្រីកជាអតិបរមាឧត្តមភាពសេដ្ឋកិច្ចសមុទ្រ - ảnh 2ខេត្ត Ba Ria-Vung Tau ពង្រីកជាអតិបរមាឧត្តមភាពសេដ្ឋកិច្ចសមុទ្រ

ចាប់តាំងពីពេលដែលមានកំពង់ផែឯកទេសមួយចំនួន បម្រើផ្នែកប្រេង ឧស្ម័ន និងនេសាទត្រី តែប៉ុន្តែនាបច្ចុប្បន្ននេះ ខេត្ត Ba Ria - Vung Tau បានបង្កើតប្រព័ន្ធកំពង់ផែសមុទ្រ ដែលត្រូវបានរៀបចំផែនការឲ្យក្លាយទៅជាកំពង់ផែពិសេសថ្នាក់ជាតិ។ លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្ស ខេត្ត Ba Ria - Vung Tau បានអះអាងថា៖ “ខេត្ត Ba Ria - Vung Tau មានកំពង់ផែទឹកជ្រៅ Cai Mep-Thi Vai ដែលជាកំពង់ផែទឹកជ្រៅមួយក្នុងចំណោមកំពង់ផែទឹកជ្រៅទាំង ២០ ដែលមានសក្តានុពលធ្វើអាជីវកម្មល្អបំផុតនៅលើពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រគឺជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចមួយរបស់វៀតណាម។ ទន្ទឹមនឹងនោះ តាមស្មារតីរបស់លោកនាយករដ្ឋមន្ត្រី គឺប្ដាជ្ញាចិត្តស្រាយការលំបាក និងឧបសគ្គ ក្នុងនោះមានការកែសម្រួលផែនការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ Cai Mep-Thi Vai ដោយប្រែក្លាយកំពង់ផែនេះមិនត្រឹមតែទៅជាកំពង់ផែដ៏សាមញ្ញាប៉ុណ្ណោះទេ ថែមទាំងជាកំពង់ផែឆ្លងកាត់អន្តរជាតិទៀតផង”។

បរិមាណទំនិញសរុបរបស់នាវាឆ្លងប្រព័ន្ធកំពង់ផែ ខេត្ត Ba Ria - Vung Tau មានកំណើនជាមធ្យមប្រមាណ ១០% ក្នុងមួយឆ្នាំ។ Cai Mep - Thi Vai គឺជាប្រព័ន្ធកំពង់ផែតែមួយគត់នៅវៀតណាម ដែលមាននាវាទៅកាន់អឺរ៉ុប និងទ្វីបអាមេរិកផ្ទាល់ ហើយមានចំនួនជើងនាវាទៅកាន់អាមេរិកច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ លោក Tran Thuong Chi ប្រធានមន្ទីរគមនាគមន៍ និងដឹកជញ្ជូន ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ដោយមានមូលដ្ឋានសំភារៈទំនើបៗ កំពង់ផែ Cai Mep-Thi Vai គឺជាប្រព័ន្ធកំពង់ផែតែមួយគត់ដែលអាចទទួលនាវា និងកុងតឺន័រដែលមានទម្ងន់លើសពី ២០ ម៉ឺនតោន ហើយក្លាយជាកំពង់ផែមួយ ក្នុងចំណោមកំពង់ផែធំបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពទទួលកំពង់ផែខ្នាតធំដូច្នេះ។ ទន្ទឹមនឹងនោះ ជាមួយនឹងបរិមាណទំនិញកើនឡើងជារៀងរាល់ឆ្នាំ Cai Mep-Thi Vai ស្ថិតក្នុងចំណោមកំពង់ផែទាំង ៥០ ដែលមានបរិមាណទទួលកុងតឺន័រខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០១៩ មក។ ប្រការនេះបានអះអាងពីទីតាំង និងតួនាទីរបស់កំពង់ផែសមុទ្រទឹកជ្រៅរបស់វៀតណាមនៅលើឆាកងន្តរជាតិ ហើយតាមនោះបើកទិសដៅថ្មីសម្រាប់ផ្នែកកំពង់ផែសមុទ្ររបស់វៀតណាមលើផ្លូវអភិវឌ្ឍន៍ និងសមាហរណកម្មផងដែរ”។

លើលពីនេះទៅទៀត ការបង្កើតតំបន់ពាណិជ្ជកម្មសេរី Cai Mep Ha ភ្ជាប់ជាមួយច្រករបៀងឧស្សាហ៍កម្ម - នគរប៉ែកខាងកើត និងខាងលិច ដែលមានប្រវែងប្រមាណ ៣០០ គីឡូម៉ែទ្រលាតសន្ធឹងពី Moc Bai (Tay Ninh) ទៅ កាន់ Cai Mep-Thi Vai នឹងបង្កើតគុណសម្បត្តិប្រៀបធៀបលេចធ្លោរបស់វៀតណាម បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។ តាមនោះ អភិវឌ្ឍខេត្ត Ba Ria - Vung Tau ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ។ ដោយមានសក្តានុពល និងប្រៀបខ្លាំងដែលមានស្រាប់ ការយកចិត្តទុកដាក់ដឹកនាំយ៉ាងដិតដល់របស់មជ្ឈឹម និងមូលដ្ឋាន ខេត្ត Ba Ria - Vung Tau កំពុងមានឱកាសជាច្រើន ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ ព្រមទាំងជាប៉ុលកំណើនដ៏សំខាន់របស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ