ពាណិជ្ជសញ្ញាជាតិវៀតណាម - លើកកំពស់តម្លៃស្នូល

Chia sẻ
(VOVWORLD) - វៀតណាមត្រូវបានវាយតម្លៃជាប្រទេសដែលមានសេដ្ឋកិច្ចសកម្ម និងបើកចំហបំផុតមួយនៅក្នុងពិភពលោក ជាខឿនសេដ្ឋកិច្ចធំជាងគេទីបួននៅអាស៊ីអាគ្នេយ៍ និងទី ៤០ នៅលើពិភពលោក។ នាបច្ចុប្បន្ន សហគមន៍ធុរកិច្ចវៀតណាមកំពុងខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់ពាណិជ្ជសញ្ញាជាតិវៀតណាម។

ក្នុងបរិបទដែលវៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក អាជីវកម្មជាច្រើនបានពង្រីកគុណសម្បត្តិរបស់ខ្លួន និងកសាងម៉ាកយីហោដ៏រឹងមាំនៅទាំងក្នុងនិងក្រៅប្រទេស។ ជាឧទាហរណ៍ អគ្គក្រុមហ៊ុន May ១០ បន្ទាប់ពីការបង្កើតនិងអភិវឌ្ឍន៍អស់រយៈពេល ៧៨ ឆ្នាំ បានទទួលកិត្តិនាមជាពាណិជ្ជសញ្ញាជាតិ ចំនួន ៦ លើក និងកំពុងកសាងយុទ្ធសាស្រ្តបញ្ជាក់ពាណិជ្ជសញ្ញារបស់ខ្លួនលើទីផ្សារអន្តរជាតិ។ លោក Than Duc Viet អគ្គនាយកក្រុមហ៊ុន May ១០ មានប្រសាសន៍ថា៖ “May ១០ តែងតែជាក្រុមហ៊ុនផលិតសំលៀកបំពាក់ឈានមុខគេមួយរបស់វៀតណាម។ នៅពេលដែលអតិថិជនមកដល់អាកាសយានដ្ឋាន ភ្លាមៗពួកគេអាចគិតដល់ May ១០ ដើម្បីបញ្ជាទិញ ដូចជាម៉ាកសំលៀកបំពាក់ធំៗពីទីផ្សារដូចជាអាមេរិក អឺរ៉ុប និងជប៉ុនដែរ។ ចំពោះទីផ្សារក្នុងស្រុក ចាប់តាំងពីដើមទសវត្សរ៍ទី ៩០ នៃសតវត្សកន្លងទៅ យើងខ្ញុំបានបង្កើតពាណិជ្ជសញ្ញា May ១០ ហើយលក្ខណៈវិនិច្ឆ័យរបស់យើងគឺគុណភាពអន្តរជាតិ ការរចនាតាមតម្រូវការរបស់វៀតណាម ហើយតម្លៃក៏របស់វៀតណាមដែរ”។

ពាណិជ្ជសញ្ញាជាតិវៀតណាម - លើកកំពស់តម្លៃស្នូល - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់និមិត្តសញ្ញាដល់ធុរកិច្ចដែលមានផលិតផលជាប់ពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងឆ្នាំ ២០២២។ រូបភាពរូបភាព៖ VGP/Nhat Bac

ដូចនឹង May ១០ ដែរ ធុរកិច្ចវៀតណាមផ្សេងទៀតក៏ទទួលវឌ្ឍនភាពជាច្រើនក្នុងការកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញារបស់ខ្លួន តាមនោះលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ យោងតាមការវាយតម្លៃរបស់អង្គការប្រឹក្សាវាយតម្លៃពាណិជ្ជសញ្ញាឈានមុខគេនៅលើពិភពលោក Brand Finance បានឲ្យដឹងថា ពាណិជ្ជសញ្ញាជាតិវៀតណាមមានអត្រាកំណើន ១០២% នៅក្នុងដំណាក់កាល ២០១៩-២០២៣។ ពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងឆ្នាំ២០២៣ មានតម្លៃជិត ៥០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងឆ្នាំ ២០២២ ដោយជាប់ចំណាត់ថ្នាក់លេខ ៣៣ ក្នុងចំណោមពាណិជ្ជសញ្ញាជាតិដ៏រឹងមាំទាំង ១២១ នៅលើពិភពលោក។ ពាណិជ្ជសញ្ញាជាតិវៀតណាមបានអះអាងពីកិត្យានុភាពនិងឋានៈកាន់តែខ្ពស់លើឆាកអន្តរជាតិ ទន្ទឹមនឹងនោះ បង្ហាញពីគំនិតផ្តួចផ្តើមនិងឋានៈរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានឲ្យដឹងថា៖ “ពាណិជ្ជសញ្ញាជាតិវៀតណាមបានទាក់ទាញការយកចិតយ្តទុកដាក់ពិសេស និងបង្កើតកិត្យានុភាពចំពោះអាជីវកម្ម ទីភ្នាក់ងារគ្រប់គ្រង ក៏ដូចជាអ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។ មូលដ្ឋាន សមាគម និងអាជីវកម្មអភិវឌ្ឍន៍ផលិតផល ទំនិញ និងសេវាកម្ម ដើម្បីបង្កើនមោទនភាព និងភាពទាក់ទាញរបស់ប្រទេសជាតិ និងប្រជាជនវៀតណាម រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធ រវាងពាណិជ្ជសញ្ញាជាតិ និងម៉ាកផលិតផល ម៉ាកយីហោអាជីវកម្ម ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ”។

ពាណិជ្ជសញ្ញាជាតិវៀតណាម - លើកកំពស់តម្លៃស្នូល - ảnh 2អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ។ រូបថត៖ TTXVN

ធុរកិច្ចវៀតណាមជាច្រើនបានអនុវត្តជាបណ្តើរៗនូវបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រគ្រប់គ្រង ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផលស្របតាមគោលដៅនៃកម្មវិធីពាណិជ្ជសញ្ញាជាតិ។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចវៀតណាមនៅតែប្រឈមមុខនឹងបញ្ហាជាក់ស្តែងជាច្រើនដូចជា៖ យុទ្ធសាស្ត្រនាំចេញមិនស្ថិតស្ថេរ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មអន្តរជាតិ; ការផ្លាស់ប្តូររចនាសម្ព័ន្ធនាំចេញឆ្ពោះទៅរកការបង្កើនឧស្សាហកម្មកែច្នៃ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមមិនទាន់ច្បាស់លាស់នៅឡើយទេ;  តម្លៃបន្ថែមរបស់ផលិតផលទាប។ល។ ដូច្នេះហើយ ដើម្បីកសាងនិងអភិវឌ្ឍពាណិជ្ជសញ្ញាប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវស្វែងរកតម្លៃស្នូល ហើយពាណិជ្ជសញ្ញាត្រូវផ្សារភ្ជាប់ជាមួយភាពខុសប្លែកគ្នា។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ “តាមរយៈការអភិវឌ្ឍន៍និងកសាងពាណិជ្ជសញ្ញាដ៏រឹងមាំ ជាមួយនឹងការបង្កើនតម្លៃផលិតផល យើងរំពឹងថានឹងបង្កើនសមាមាត្រនៃការរួមចំណែកទៅក្នុងការនាំចេញរបស់ធុរកិច្ចក្នុងស្រុក នៅក្នុងទំហំនាំចេញសរុបរបស់វៀតណាម។ ទន្ទឹមនឹងនោះ គឺជំរុញខ្លាំងការផ្សព្វផ្សាយកម្មវិធីពាណិជ្ជសញ្ញាជាតិ ផ្សព្វផ្សាយផលិតផលដែលបំពេញស្តង់ដាររបស់កម្មវិធី ដើម្បីឱ្យអ្នកប្រើប្រាស់ទាំងក្នុងស្រុកនិងអន្តរជាតិស្គាល់ដល់ផងដែរ។ តាមនោះ នាំមកនូវប្រសិទ្ធភាពកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មបរទេស ក៏ដូចជាលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិរបស់វៀតណាម”។

ពាណិជ្ជសញ្ញាជាតិរឹងមាំមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អាជីវកម្មនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរូបភាពវិជ្ជមានរបស់ប្រទេសវៀតណាមលើទីផ្សារពិភពលោកទៀតផង។ ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ទីភ្នាក់ងារសមត្ថកិច្ច និងសហគមន៍ធុរកិច្ចដើម្បីអភិវឌ្ឍន៍ពាណិជ្ជសញ្ញារបស់ខ្លួននឹងរួមចំណែក ជំរុញការលើកកម្ពស់ពាណិជ្ជសញ្ញាជាតិវៀតណាមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ