Tan Cang Sai Gon - ខិតខំប្រឹងប្រែងដើម្បីអះអាងអំពីពាណិជ្ជសញ្ញា កំពង់ផែសមុទ្រវៀតណាម

Chia sẻ
(VOVWORLD) - ផ្អែកទៅលើលទ្ធផលគួរឱ្យចាប់អារម្មណ៍ដែលសម្រេចបាននាឆ្នាំ ២០១៩ នោះនៅក្នុងឆ្នាំ ២០២០ អគ្គក្រុមហ៊ុន Tan Cang Sai Gon បានប្តេជ្ញាចិត្តលើកកំពស់សមត្ថភាពក្នុងការប្រកួតប្រជែង និងខិតខំប្រឹងប្រែងសម្រេចបានចំណាត់ថ្នាក់ទី ២០ ក្នុងតារាងរៀបចំណាត់ថ្នាក់ក្រុមកំពង់ផែកុងតឺន័រ ដែលមានបរិមាណទំនិញឆ្លងកាត់ធំបំផុតនៅលើពិភពលោក ព្រមទាំងអះអាងពីពាណិជ្ជសញ្ញាកំពង់ផែសមុទ្រ វៀតណាមផងដែរ។
Tan Cang Sai Gon -  ខិតខំប្រឹងប្រែងដើម្បីអះអាងអំពីពាណិជ្ជសញ្ញា  កំពង់ផែសមុទ្រវៀតណាម - ảnh 1 កំពង់ផែ Tan Cang - Cat Lai. (រូបថត៖ vneconomy.vn)

ក្នុងប៉ុន្មានថ្ងៃនេះកន្លងមក ក្បួនរថយន្តកុងតឺន័រនីមួយៗ បានតម្រង់ជួរគ្នាយ៉ាងវេងបន្លាយនៅខាងមុខខ្លោងទ្វារកំពង់ផែ B Cat Lai (ចំណុះអគ្គក្រុមហ៊ុន Tan Cang Sai Gon) កំពុងត្រៀមចូលក្នុងកំពង់ផែដើម្បីទទួលយកទំនិញ ខណៈដែលរថយន្ត    ស្ទួចមានកំពស់រាប់សិបម៉ែត្រកំពុងប្រតិបត្ដិការយ៉ាងមមាញឹកផងដែរ។ ថ្នាក់ដឹកនាំ Tan Cang បានឲ្យដឹងថា ដើម្បីរំដោះទំនិញឲ្យទាន់ពេលវេលាសម្រាប់ដៃគូ អង្គភាពនានាត្រូវបានរៀបចំកម្លាំងពលករធ្វើការ ៣ វេន ដើម្បីរុះរើនិងដឹកជញ្ជូនទំនិញបានជាង ៥៤.៦០០ TEU នៃជើងនាវាចំណុះធំៗចំនួន ៥៥ ដែលភាគច្រើនជានាវាបរទេសផងដែរ។ លោកស្រី Ho Huynh Thanh Hang នាយិការរង មណ្ឌលសេវាកម្ម Logistics បានអះអាងថាជាមួយនឹងទ្រងទ្រាយរថយន្តដឹកទំនិញ រថយន្ត   សណ្តោងរ៉ឺម៉ក សាឡង់ជាង ៧០០ គ្រឿង ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសថែមទាំងទីផ្សារឡាវនិងកម្ពុជា ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងយ៉ាងសកម្មនោះ មជ្ឈមណ្ឌលកំពុងបង្កើនចំណែកទីផ្សារសេវាកម្មដឹកជញ្ជូនទំនិញជាយថាហេតុផងដែរ។ លោកស្រីបានឲ្យដឹងថា៖

“ នៅកំពង់ផែ  Tan Cang មនុស្សម្នាធ្វើការ ២៤ ម៉ោងក្នុងមួយសប្តាហ៍ ហើយភ្លើងនៅទីនេះមិនដែលរលត់ទេ ចង្វាក់និងសំលេងរបស់កុងតឺន័រលឺរន្ទឺមិនចេះឈប់ដែរ។ ហេតុដូច្នេះ ក្នុងឆ្នាំ ២០២០នេះ តំណាងឱ្យរូបភាពនៃការធ្វើអាជីវកម្មកំពង់ផែរបស់ប្រទេសជាតិ  Tan Cang តែងតែព្យាយាមសម្រេចបាននូវកំណើនប្រាក់ចំណូលលើសពី ៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ប៉ុន្តែជាមួយនឹងស្មារតីជោគជ័យ ក្នុងឆ្នាំថ្មីនោះ មជ្ឍមណ្ឌលក៏ខិតខំប្រឹងប្រែងសម្រេចបានកំណើន ជាង ១០% ផងដែរ។»

នាឆ្នាំ២០១៩កន្លងមក បរិមាណកុងតឺន័រឆ្លងកាត់ប្រព័ន្ធកំពង់ផែចំណុះ អគ្គក្រុមហ៊ុន Tan Cang Sai Gon បានកើនឡើង ១៦,២ %  ដែលឈានឡើង១កាំទៀតក្នុងតារាងរៀបចំណាត់ថ្នាក់នៃក្រុមកំពង់ផែកុងតឺន័រដែលមានបរិមាណឆ្លងកាត់ធំ បំផុតនៅលើពិភពលោក។ ជាពិសេសកំពង់ផែ Tan Cang – Cat Lai បានសម្រេចបានរបត់ជាប្រវត្តិសាស្ត្រមួយ ជាមួយនឹងព្រឹត្តិការណ៍នៃការទទួល TEU កុងតឺន័រទី៥លាន ដែលឆ្លងកាត់កំពង់ផែកាលពីខែធ្នូកន្លងមកផងដែរ។ យ៉ាងណាមិញ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ អគ្គក្រុមហ៊ុន Tan Cang Sai Gon បាននិងកំពុងប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីតាមទិសដៅកាន់តែស្វាហាប់និងមានការច្នៃប្រឌិតផងដែរ។ ក្នុងនោះផ្តោតសំខាន់លើការអនុវត្តបច្ចេកវិទ្យាដើម្បីសន្សំសំចៃពេលវេលានិងចំណាយ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនក្នុងការទទួល-ប្រគល់ទំនិញនៅក្នុងកំពង់ផែ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងក្រៅកំពង់ផែផងដែរ។លោកវិស្វករ Tran Ngoc Tinh ប្រធានក្រុមផលិតកម្មកំពង់ផែ Cat Lai បានអះអាងថា៖

“ជំនួសឱ្យការដែលអតិថិជនត្រូវមកកាន់កំពង់ផែដើម្បីបំពេញបែបបទនិងដាក់ជូនឯកសារដូចកាលពីមុននោះ ប៉ុន្តែឥឡូវនេះគ្មានខ្មឹមសារនេះទៀតទេអ្វីៗគេធ្វើគឺសុទ្ធតែប្រើប្រាស់តាមរយៈស្មាតហ្វូន និងទូទាត់តាមអនឡាញ់តែប៉ុណ្ណោះ។ ចំណុចនេះបានជួយកាត់បន្ថយពេលវេលានៃការចូលចតរង់ចាំនៅកំពង់ផែ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរទម្លាប់អតិថិជន ក៏ដូចជាបង្កើនទិន្នផលនៃការប្រគល់-ទទួលនៅឯកំពង់ផែ Cat Lai ផងដែរ” ។

អស់រយៈពេល ៣០ ឆ្នាំនៃការសាងសង់និងការរីកចម្រើន អគ្គក្រុមហ៊ុន Tan Cang Sai Gon បានក្លាយទៅជាក្រុមហ៊ុនធ្វើអាជីវកម្មកំពង់ផែកុងតឺន័រឯកទេស ទំនើប និងធំបំផុតនៅប្រទេសវៀតណាម ដោយមានសេវាកម្មកំពង់ផែដូចជា៖ សេវាកម្មរៀបចំនិងរុះរើទំនិញ សេវាកម្ម Logistics សេវាកម្មដឹកជញ្ជូនតាមផ្លូវ     សមុទ្រ ការជួយសង្គ្រោះគ្រោះមហន្តរាយ និងការដឹកជញ្ជូនពហុរូបភាពជាដើមផងដែរ។ ក្នុងនាមជាក្រុមហ៊ុនធ្វើអាជីវកម្មកំពង់ផែកុងតឺន័រជួរមុខនៅប្រទេសវៀតណាម អគ្គក្រុមហ៊ុន Tan Cang Sai Gon កំពុងផ្តល់សេវាកម្មកំពង់ផែ និង Logistics ល្អ និងងាយស្រួលបំផុតសម្រាប់អតិថិជន។ ទន្ទឹមនឹងការជំរុញសកម្មភាពផលិតកម្មនិងអាជីវកម្មយ៉ាងខ្លាំង អគ្គក្រុមហ៊ុននេះក៏ប្តេជ្ញាចិត្តនឹងបំពេញភារយោធានិងការពារជាតិប្រកបដោយជោគជ័យ ជាមួយនឹងគោលដៅឆ្ពោះទៅសមុទ្រ និងធានាសន្តិសុខ-ការពារជាតិ ការពារដែនអាកាសនិងដែនសមុទ្រនៃមាតុភូមផងដែរ ៕

ប្រតិកម្មទៅវិញ