|
សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Brau។ (internet) |
VOV-ដូចជាជនជាតិផ្សេងៗនៅដំបន់ Tay Nguyen សំលៀកបំពាក់របស់ជន
រួមជាតិជាជនជាតិ Brau ជាផលិតផលសិប្បកម្មប្រពៃណីជាមួយការប៉ិនប្រសព្វ
សោភ័ណ្ឌភាពដែលត្រូវបានផ្ទេរប្រគល់ពីជំនាន់ជាច្រើនមក។ សំលៀកបំពាក់
របស់ជនរួមជាតិជាជនជាតិ Brau មុននេះគឺសាមញ្ញណាស់។ លោក Thao Loi
មេភូមិ Dak Me ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖
“មុននេះប្រជាជនជនជាតិ Brau ត្បាញ់អាវដោយសំបក់ដើមឈើព្រៃតែ
ប៉ុណ្ណោះ។ ឥឡូវនេះប្រជាជនមិនធ្វើដូច្នេះទៀតឡើយ។ សព្វថ្ងៃជនរួមជាតិ
ត្បាញក្រណាត់ជាមួយការណែនាំរបស់កម្មាភិបាលគំរោងការណ៍។”
តាមពេលវេលានិងរួមជាមួយការអភិវឌ្ឍន៍របស់សង្គម សំលៀកបំពាក់និងគ្រឿងអលង្ការបស់ជនរួមជាតិជាជនជាតិ Brau នាបច្ចុប្បន្នបានមានការផ្លាស់ប្តូរ
យ៉ាងពិតប្រាកដប៉ុន្តែមិនបាត់បង់លក្ខណៈប្រពៃណីឡើយ។ បុរសនាបច្ចុប្បន្ន
ស្លៀកពាក់អាវខ្លីដងខ្លួនត្រង់៤ជ្រុង។ សំលៀកបំពាក់របស់ស្ត្រីឥឡូវនេះមាន
ក្បូរក្បាច់រចនាប្រកបដោយច្នៃប្រឌិត។ លោក Nguyen Phong អ្នកមានពេល
វេលាច្រើនឆ្នាំស្រាវជ្រាវសំលៀកបំពាក់របស់ជនរួមជាតិបណ្ដាជនជាតិនៅដំបន់
Tay Nguyen បានចាត់ទុកថា៖
“ក្បូរក្បាច់លើសំលៀកបំពាក់របស់បុរសខុសពីក្បូរក្បាច់របស់ស្ត្រី។ ក្បូរក្បាច់
លើសំលៀកបំពាក់របស់បុរសជាធម្មតាមានរូបរបង មុខព្រួញ រីឯក្បូរក្បាច់លើសំលៀកបំពាក់របស់នារីគឺរូបផ្កាភ្ញីរុក្ខជាតិជាដើម។”
នាបច្ចុប្បន្នជនរួមជាតិជាជនជាតិ Brau បានប្រមូលចំណេះដឹងរបស់ខឿន
អរិយ្យធម៍ថ្មី របៀបស្លៀកពាក់ក៏ទំនើបជាង។ ក៏ប៉ុន្តែទោះបីសង្គមអភិវឌ្ឍន៍យ៉ាង
ម៉េចក៏ដោយ ជនរួមជាតិជនជាតិ Brau នៅមានមនសិការរក្សាចំណុចវប្បធម៍
ប្រពៃណីដែរ។ លោក Dang Hung កម្មាភិបាលគណៈកម្មាធិការជនជាតិខេត្ត Kon
Tum បានឲ្យដឹងថា៖
“នាបច្ចុប្បន្នគំរោងការស្ដាររបរត្បាញ់ចរបាប់សំរាប់ជនរួមជាតិជាជនជាតិ
Brau ត្រូវបានអនុវត្ត។ មុននេះជួលកាលជនរួមជាតិជាជនជាតិ Brau ត្រូវទិញ
សម្លាក់បំពាក់ពីប្រទេសឡាវមក។ ប៉ុន្តែឥឡូវនេះគេបានផលិតដោយខ្លួនឯង។
គំរោងការរបស់រដ្ឋបានជួយឧបត្ថម្ភបើកថ្នាក់បណ្ដុះបណ្ដាលត្បាញចរបាប់ចំនួន
៤សំរាប់ស្ត្រីក្នុងភូមិនិងឥឡូវនេះជនរួមជាតិបានផលិតចរបាប់ដោយខ្លួនឯងដើម្បី
ស្លៀកពាក់ ដើម្បីសំលៀកបំពាក់របស់ជនជាតិ Brau មានចំណុចពិសេសដោយ
ឡែក។”
សមលៀកបំពាក់បានផ្ទុករាល់តំលៃស្មារតីមានអត្តចរិតដោយឡែក ក្តី
មោទនភាពរបស់ជនជាតិនីមួយៗនិងក៏ជាចំណុចពិសេសដើម្បីបែងចែករវាង
បណ្ដាក្រុមសហគមន៍ជាមួយគ្នា។ សំលៀកបំពាក់របស់ជនជាតិ Brau នា
បច្ចុប្បន្នមិនត្រឹមតែដើម្បីតុបតែងខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវអត្តចរិត
វប្បធម៍ដោយឡែករបស់ជនជាតិ Brau ក្នុងភាពសម្របសម្រួលរបស់បណ្ដាជនជាតិ
នៅដំបន់ Tay Nguyen ទៀតផង៕