ឧបករភ្លេងប្រពៃណីរបស់ជនជាតិ Brau

TO TUAN Theo VOV -
Chia sẻ
VOV-ជនរួមជាតិជាជនជាតិ Brau និយមចូលចិត្តលេង
គងឃ្មោះនិងបណ្ដាឧបករភ្លេង​ប្រពៃណី។ គងឃ្មោះ
របស់ជនជាតិ Brau មានប្រភេទជាច្រើននិងបានលេង
កំសាន្តតាមកាលៈទេសៈផ្សេងៗគ្នា ដើម្បីគោលដៅ
ខុសពីគ្នា។

ឧបករភ្លេងប្រពៃណីរបស់ជនជាតិ Brau - ảnh 1
វង់គង Tha ត្រូវបានចាត់ទុកជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ជនជាតិ Brau។ (baotayninh.vn)


        VOV-ឧបករភ្លេងប្រពៃណីរបស់ជនជាតិ Brau រួមមានគងឃ្មោះនិងបណ្ដា
​ប្រភេទ​ចាប៉ីខែនខ្លុយដែលត្រូវបានធ្វើពីថ្ម ឬស្សីរឺដែកស្មិគសំរិទ្ធជាដើម។ ក្នុង
ចំណោមឧបករ​ភ្លេង​គងឃ្មោះទាំងនោះមានវង់គង Tha ត្រូវបានចាត់ទុកជា
ទ្រពសម្បត្តិដ៏ថ្លៃថ្លា​របស់​ជនជាតិ Brau។ គង Tha តែមួយកត់នាបច្ចុប្បន្នត្រូវបាន
អភិរក្សនៅភូមិ Dak Me ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum។ លោក​ Luu Anh
Hung នាយករងសារមន្ទី​ជនជាតិវិទ្យាវៀតណាមនិងជាអ្នកស្រាវជ្រាវបណ្ដាជន
ជាតិភាគតិចនៅដំបន់ Tay Nguyen បានឲ្យដឹងថា៖

        “វង់គង Tha របស់ជនជាតិ Brau មាន​ត្រឹមតែ២គ្រឿងតែប៉ុណ្ណោះ។ ប៉ុន្តែតាម​ទំលាប់ប្រពៃណីពីមុនមកវាមានតំលៃស្មើរនឹងសត្វក្របីរាប់សិបក្បាល។ តាម
ទស្សនា​ទាន​ព្រលឹងរបស់ជនរួមជាតិបណ្ដាជនជាតិ Tay Nguyen ថា គ្រប់ប្រការ
ទាំងអស់សុទ្ធតែមាន​ព្រលឹងមានកំលាំងរស់នៅខាងក្នុង គង Tha ក៏មានព្រលឹង
របស់វាដែរ។”

        គង Tha ជាប្រភេទឧបករភ្លេងមិនអាចខ្វះបានក្នុងបណ្ដាពិធីបុណ្យរបស់​ជន
ជាតិ Brau។ មានតែបុរសទើបបានកំដរឧបករណ៍ភ្លេងនេះ។ តាមទស្សនាទាន​
របស់ជនជាតិ Brau គឺគង Tha មិនត្រឹមតែជាឧបករភ្លេងតែប៉ុណ្ណោះទេ ថែមទាំងជា​ទេវតាជាជីដូនជីតារបស់គេទៀតផង។ ដូច្នេះក្នុងភាសារបស់ជនជាតិ Brau គ្មាន
​ពាក្យវាយគង Tha ឡើយ គឺត្រូវហៅថា Tha poi (អញ្ចើញ Tha និយាយ)។ ដើម្បី
​អញ្ចើញ Tha និយាយ មុនបង្អស់គេត្រូវធ្វើពិធីអញ្ចើញ Tha ពិសារ។ គង Tha គឺជា
​មធ្យោបាយ តភ្ជាប់រវាងពិភពរបស់មនុស្សនិងពិភពរបស់ទេវតា។​ ដូច្នេះគង Tha
ត្រូវ​បានលេងក្នុងឱកាសទទួលភ្ញៀវស្វាគមន៍ផ្ទះ Rong ថ្មី អំណររដូវស្រូវថ្មីរឺក្នុង​
ពិធី​បុណ្យទាននានា។

        ក្នុងវង់គង Tha គងតូចបានហៅថាគងប្រពន្ធ(Chuar) ហើយគងធំជាង​គឺគង​
ប្តី(Jo Lieng)។ ដើម្បីលេងកំសាន្តគង Tha ត្រូវការមនុស្សពីរនាក់អង្គុយផ្ទាល់នឹងដី
ដើម្បីលេងគងជាមួយអន្លូងចំនួន៤។ គង Tha អាច​សម្ដែងដោយឡែក ប៉ុន្តែអាច
រួមផ្សំជាមួយឧបករភ្លេងជាច្រើនផ្សេងៗរាប់ទាំងសំនៀង​របស់​មនុស្សទៀតផង។

        ក្រៅពីគង Tha នោះ ជារួមជាតិជាជនជាតិ Brau នៅមានឧបករភ្លេងវិសេស
វិសាលផ្សេងៗ​ដូចជាខែន ខ្លុយរឺបណ្ដាប្រភេទចាប៉ី T’rung, Klong Put, Dinh Tuk ជា
ដើម។ បណ្ដា​ប្រភេទឧបករភ្លេងទាំងនេះត្រូវបានជនជាតិ Brau ប្រើប្រាស់ក្នុង
បរិយាកាស ពេល​វេលាផ្សេងៗ។ មានឧបករភ្លេងត្រឹមតែបានប្រើប្រាស់ក្នុងឱកាស
ពិធីបុណ្យ​ជីវភាពសហគមន៍ មានប្រភេទឧបករត្រឹមតែបានប្រើប្រាស់នៅស្រែ​
ចម្ការមានឧបករ​ជា​មធ្យោបាយដើម្បីបង្ហាញក្តីស្រឡាញ់គូរសង្សារ មានប្រភេទ
ដើម្បីកំសាន្តផងដេញ​សត្វ​ព្រៃផង។

        រួមជាមួយគងឃ្មោះរបស់ជនរួមជាតិជាជនជាតិភាគតិចនៅដំបន់ Tay Nguyen
នោះ គង Tha និងឧបករភ្លេងប្រពៃណីផ្សេងៗរបស់ជនជាតិ Brau ត្រូវ​បានគេស្គាល់
ដល់តាមរយៈសកម្មភាពវប្បធម៍ក្នុងប្រទេសនិង​អន្តរជាតិ។ ឧបករភ្លេងទាំងនេះ
មិនត្រឹមតែបង្ហាញអត្តសញ្ញាណវប្បធម៍ដោយ​ឡែក​វិសេសវិសាលរបស់ជនជាតិ
Brau ប៉ុណ្ណោះទេ ថែមទាំងរួមចំណែក​ធ្វើឲ្យ​ខឿនតូរតន្ត្រីប្រពៃណីរបស់បណ្ដាជន
ជាតិវៀតណាមកាន់តែសម្បូរបែបនិងពហុបែបទៀត​ផង៕

ប្រតិកម្មទៅវិញ