ផ្សារ Hang ផ្នែកជីវភាពវប្បធម៍សហគមន៍នៅទីក្រុង Hai Phong។

TO TUAN Theo VOV -
Chia sẻ
VOV-ផ្សារ Hang ជាផ្សារតែមួយគតនាបច្ចុប្បន្ននៅ
ទីក្រុង Hai Phong នៅ​រក្សាបាន​រូបភាពផ្សារជនបទ
ក្នុងកណ្ដាលទីក្រុង។ ផ្សារ Hang មិនត្រឹមតែ​ជា​កន្លែង លក់ដូរប៉ុណ្ណោះទេថែមទាំងជាកន្លែងជីវភាពវប្បធម៍
សហគមន៍ទៀតផង។ មនុស្សជាច្រើនមកទីនេះ​ជាធម្មតាត្រឹមតែទៅដើរលេង
ផ្សារទស្សនាផ្សារតែ​ប៉ុណ្ណោះ​។ ចំពោះអ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតនោះ
ផ្សារ Hang ជានិច្ចកាលបានរំលឹក​ឡើងវិញមេម័រអំពីផ្សារជនបទប្រពៃណី ដែលធ្លាប់ផ្សាភ្ជាប់កាលពីកុមារភាព។ រីឯចំពោះភ្ញៀវទេសចរណ៍បរទេស  ក្នុងពេលមកទស្សនាផ្សារនឹងមានការស្វែង​យល់​គួរឲ្យទាក់ទាញអំពីវប្បធម៍
វៀតណាម។

ផ្សារ Hang ផ្នែកជីវភាពវប្បធម៍សហគមន៍នៅទីក្រុង Hai Phong។ - ảnh 1
ផ្សារ Hang ផ្នែកជីវភាពវប្បធម៍សហគមន៍នៅទីក្រុង Hai Phong។ (vov.vn)



        VOV-កន្លែងប្រជុំផ្សារមានតាំងពីដើមសត្សវត្សទី២០​ឆ្លងកាត់ពីរាប់រយឆ្នាំ​
ជា​មួយ​ការ​ប្រែប្រួលប្រវត្តិសាស្ត្រជាច្រើន ផ្សារ Hang នៅរក្សាដ៏ដែលរាល់ជីវភាព​របស់ផ្សារជនបទកម្រមានក្នុងកណ្ដាលទីក្រុងទំនើប។ មុននេះផ្សារស្ថិត​លើ​វាល
ដីទំនេនៅសង្កាត់ Du Hang Kenh ខ័ណ្ឌ Le Chan។ នាបច្ចុប្បន្ន ដោយសារតម្រូវ​ការ
អភិវឌ្ឍន៍ ផ្សារបានបើកទូលាយទៅបណ្ដាផ្លូវនៅជំវិញ ប៉ុន្តែនៅរក្សាដ៏ដែល​ចំណុចពិសេសរបស់ផ្សារចាស់។ ផ្សារ Hang តាមប្រពៃណីបានប្រជុំនាថ្ងៃទី៥ ទី១០និងទី១៥តាមឆ័ន្ទកតិជារៀងរាល់ខែ។ ប្រការវិសេសរបស់ផ្សារ Hang គឺ
បើប្រៀប​នឹង​បណ្ដាផ្សារជនបទផ្សេងៗគឺអ្នកលក់នៅទីនេះសុទ្ធតែមិនមែនជាអ្នក
លក់ដូរជំនាញឡើយ។ នៅផ្ទះមានឆ្កែឆ្មាកើតកូនចិញ្ចឹមមិនអស់នោះយកទៅលក់
នៅផ្សារ ​Hang។ ចំពោះមនុស្សជាច្រើននោះ ផ្សារនៅជាកន្លែងដើម្បីជនគ្រប់រូប
ជួបគ្នាទៀតផង។ លោកស្រី Nguyen Thi Nga អ្នកលក់ដើមឈើលំអរនៅផ្សារបាន
ឲ្យដឹងថា៖

        “គ្រួសារខ្ញុំលក់ដើមឈើជាច្រើនលើកនៅទីនេះ ប៉ុន្តែពេលមកផ្សារសប្បាយ​
ណាស់​ពីព្រោះបានជួបជាមួយមិត្តនៅផ្សារ ទិដ្ឋភាពផ្សារផ្លាស់ប្តូរ​មួយ​ថ្ងៃ​ម៉្យាង។ លក់ដើមឈើក៏មានក្តីសប្បាយដែរ​មិនត្រឹមតែលក់ដើមឈើតែប៉ុណ្ណោះទេ​ថែមទាំងជាឱកាសឧទ្ទេសនាមចំពោះគេអំពីដើមឈើលំអរថ្មី ភាពស្អាតរបស់​
ដើម​ឈើលំអរទៀតផង។”

        តាមប្រពៃណី​ផ្សារនៅលក់បណ្ដាឧបករកសិកម្មដែលនាបច្ចុប្បន្នមិនសូវ​បាន​ឃើញនៅទីក្រុងឡើយ។​ប្រហែលជាបណ្ដាឧបករជនបទនេះបានធ្វើឲ្យផ្សារ Hang ដូចជាសារៈមន្ទីរមួយគួរឲ្យទាក់ទាញ ជាកន្លែងរក្សាសញ្ញាសម្គាល់​វប្បធម៍ភូមិ​
ជនបទ។ លោក Nguyen Huu Kha ភ្ញៀវមកផ្សារពីខេត្ត Hai Duong បាន​សំណេះ​
សំណាលថា៖

        “ខ្ញុំចូលចិត្តទៅផ្សារជនបទនេះ ពីព្រោះរកឃើញព្រលឹងប្រជាជាតិនៅទីនេះ។ អ្វីៗទាំងអស់សាមញ្ញសប្បកម្មបំផុតសុទ្ធតែមាន។ ស្រុកកំណើតខ្ញុំជាដំបន់ជនបទ​ប៉ុន្តែទៅផ្សារស្រុករកមិនឃើញឧបករកសិកម្មជាច្រើនឡើយ។”

        នៅផ្សារ​ Hang កន្លែងនីមួយៗបានលក់ទំនិញផ្សេងៗដោយឡែក។​ កន្លែង​
លក់​ផ្កាមានផ្កាគ្រប់ប្រភេទពីផ្កាធម្មតាដល់ផ្កានាំចូលពីបរទេសទៀតផង។ ប៉ុន្តែ​កន្លែងទាក់ទាញការយកចិត្តទុកដាក់របស់អ្នកទៅផ្សារបំផុតស្ថិតក្នុងផ្សារ ជា​កន្លែងលក់ពូជសត្វដូចជាជ្រូកឆ្កែឆ្មាជាដើម។

        នៅកន្លែងនេះមានទិដ្ឋភាពរស់រវើស។ អាចឃើញថា ហ្វួងកូនមាន់ទានិងឆ្មា​
ក្នុង​ទ្រុង។​ភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្ត យកម៉ាស៊ីនថតរូប ថតបណ្ដា
ទិដ្ឋភាពបែបនេះ។ រីឯចំពោះភ្ញៀវវៀតណាមបាននឹកឃើញឡើងវិញអំពីរាល់​
អនុស្សាវរីយ៍​នៅកន្លែងស្រុកកំណើត។ លោក Nguyen Quang Tien ភ្ញៀវ​ទេសចរណ៍​មកពីទីក្រុងហាណូយបានឲ្យដឹងថា ផ្សារ Hang មានវត្ថុជាច្រើន​ដែល​កន្លែងផ្សេងៗ
គ្មានទេ។ លោក Tien បានឲ្យដឹងថា៖

        “ខ្ញុំមកទីនេះដើម្បីទិញបណ្ដាប្រភេទដើមឈើនិងបក្សី។​ រីឯសត្វ​មាន់​ប៉ុន្មាន
ក្បាលនេះ​ទិញដើម្បីចិញ្ចឹម។ នេះជាមាន់ Dong Tao និងមាន់ស្រែ។”

        នៅកណ្ដាលជីវភាពទំនើបដ៏អូអរនៃទីក្រុង បណ្ដាផ្សារជនបទដូចជាផ្សារ Hang
គឺថ្លៃថ្នូណាស់។ នៅទីនោះ​ផ្សារមិនត្រឹមតែជាកន្លែងទិញលក់​ផ្លាស់ដូរ​ទំនិញ​ប៉ុណ្ណោះ
ទេ​ថែមទាំងជាខ្សែតភ្ជាប់ជីវភាបរស់នៅទំនើបជាមួយអតីតកាលទៀតផង។​
ប្រហែល​ជាដូច្នេះបានជាផ្សារ Hang កាន់តែមានអ្នករកមកកន្លែងជីវភាពវប្បធម៍​សហគមន៍ជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ