|
ឆ្នេសមុទ្រDo Son (រូបថតInternet) |
Vovworld-ស្ថិតនៅចម្ងាយពីរដ្ឋធានីហាណូយប្រមាណ១០០គីឡូមែត្រ ក្រុង Hai Phongជាកន្លែងទេសចរណ៍ទាក់ទាញ១ចំពោះភ្ញៀវទេសចរ នៅក្នុងនិងក្រៅប្រទេស។ពេលមកទស្សនាក្រុង Hai Phong នានិទាឃរដូវភ្ញៀវទេសចរអាចចូលរួមពិធីបុណ្យ
នានានៅទីនេះនិងទៅទស្សនាវត្តកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត។នារដូវក្តៅ ភ្ញៀវទេសចរ
អាចចូលរួមដំណើរទេសចរណ៍លេងកំសាន្តនៅកន្លែងនានានៅជំវិញឆ្នេសមុទ្រ Do
Son កោះCat Ba ឈូងសមុទ្រ Bai Tu Longនិង ឈូងសមុទ្រ Ha Long។ឯនាសរទរដូវ
ភ្ញៀវទេសចរអាចចូលរួមការប្រកួតជល់ក្របីនិងសកម្មភាពវប្បធម៏ប្រជាប្រីយ៍។ក្នុង
រដូវរងារ ភ្ញៀវទេសចរអាចចូលរួមការឡើងភ្នំនិងទៅទស្សនារូងភ្នំនៅ Cat Baជាដើម។
លោកDoan Duy Linh នាយកមន្ទីវប្បធម៏កីឡានិងទេសចរណ៍ទីក្រុង Hai Phongអោយ
ដឹងថា៖ “ នៅទីក្រុង Hai Phongមានខ្សែផ្លូវសមុទ្រ ផ្លូវទឹក ផ្លូវដែកនិងផ្លូវអាកាសចរណ៍
ទៀតផង។នេះជាលក្ខណះងាយស្រួលឲ្យការអភោវឌ្ឍន៍ទេសចរណ៍នៃទីក្រុង។
ព្រលានយន្តហោះCat Bi ដោយមានផ្លួវរត់ ចំនួន២ខ្សែ ជាកន្លែងដែលយន្តហោះទំនើប
គ្រប់ប្រភេទអាចបន្ទាបបានហើយពីនោះបើកចេញជើងហោះហើរជាមួយបណ្តាប្រទេស
លើសកលលោកទៀតផង “។
|
កោះCat Ba(រូបថតInternet)
|
ឆ្នេសមុទ្រDo Sonជាកន្លែងមកដល់១ក្នុងចំណោមកន្លែងមកដល់ពេញនិយមរបស់ភ្ញៀរ
ទេសចរពេលទៅទេសចរណ៍ក្រុង Hai Phongជាពិសេសនាដំណាច់សប្តាហ៍។កន្លែងនេះ
ទាក់ទាញភ្ញៀវទេសចរដោយសារមានបរិស្ថានបរិសុទ្ឋនិងទេសភាពទឹកភ្នំគួរឲ្យចាប់ចិត្ត។
កោះCat Baជារមណីយដ្ឋាន១ក្នុងចំណោមរមណីដ្ឋានល្អឆើតឆាយ២នៅទីក្រុងHai Phong។
លោក Le Quang Daoនាយកក្រុមហ៊ុនទស្សនវិស័យ Vietអោយដឹងថា៖ “ ភ្ញៀវទេសចរ
បរទេសចង់ស្នាក់នៅCat Baដោយសារភាពស្ងៀមស្ងាត់នៅទីនេះ។ក្នុងពេលនោះឆ្នេសមុទ្រ
និងព្រៃជាតិជាកន្លែងមកពេញនិយមសំរាប់ ភ្ញៀវទេសចរវៀតណាម ។នៅកោះCat Ba មានកោះតូចប្រមាណ៣០០កន្លែង។ពីក្រុងHai Phong ទៅកាន់ កោះCat Ba គេអាចធ្វើដំណើរ
ដោយថ្មើជើងឬជិះសាឡាង“។
នៅCat Baមានភ្នំផងនិងសមុទ្រផង។នេះជាទិដ្ឋភាពគួរឲ្យចាប់ចិត្តណាស់។ទន្ទឹមនឹងនោះ
ប្រព័ន្ឋគមនាគមន៍ងាយស្រួលបានជាបរិមាណភ្ញៀវទេសចរដែលមកដល់ទីនេះកើនឡើង
ពី១ថ្ងៃទៅមួយថ្ងៃ។លោក Nguyen Gia Khanhកម្មាភិបាលមជ្ឈមណ្ឌលព័ត៏មានពន្លឿន
ទេសចរណ៍ Hai Phongអោយដឹងថា៖ “ ផ្លូវធ្វើដំណើរពីកណ្តាលទីរួមស្រុកទៅកាន់ឆ្នេ
មុជទឹកគឺជិតណាស់។យើងអាចដើរទៅបាន។ នៅCat Baមានឆ្នេមុជទឹកប្រមាណ១០០
កន្លែង។ប្រការពិសេសគឺទឹកនៅទីកន្លែងនោះថ្លាល្អណាស់ “។
ចំពោះបណ្តាជនស្រឡាញ់សមុទ្រនិងព្រៃនោះCat Baជាកន្លែងទេសចរណ៍បរិស្ថានពេញ
និយម១។ពេលមកទេសចរណ៍Cat Baមិត្តនឹងបានលង់ខ្លួនក្នុងបរិយាកាសម្មជាតិនិង
ភាពនឿណាយក្នុងវជីវភាពរស់នៅនឹងរសាត់បាត់ទៅជាពិតប្រាកដ៕