(VOV)_ឆ្នាំ ២០១៣ ទីក្រុង Hai Phong (ភាគខាងជើងវៀតណាម)បានដាក់
គោលដៅ ទាក់ទាញទុនវិនិយោគពីបរទេស ចំនួន ១,៥ពាន់លានដុល្លារអាមេរិក។ ដើម្បីទទួលបានគោលដៅនោះ ទីក្រុង Hai Phong នឹងបង្កលក្ខណះងាយស្រួល
សំរាប់បណ្ដាវិនិយោគិនអំពីហេដ្ឋារចនាសម្ព័ន្ធ បែបបទរដ្ឋបាល…ជាដើម។ លោក
ស្រី Tran Thi Hai Yen ប្រធានការិយាល័យ សេដ្ឋកិច្ចបរទេស នៃមន្ទីផែនការនិង
វិនិយោគ ទីក្រុង Hai Phong បានអោយដឹងថា÷
“ ទីក្រុងHai Phong នឹងបន្តកែលំអបរិយាកាសវិនិយោគ ដែលក្នុងនោះ យក
ចិត្តទុកដាក់ ដល់បណ្ដាការកែទម្រងបែបបទរដ្ឋបាល វិនិយោគហេដ្ឋារចនាសម្ព័ន្ធ
…ជាដើម។ ទន្ទឹមនឹងនោះ លើកកំពស់គុណភាពប្រភពធនធានមនុស្ស ដើម្បី ទាក់ទាញបណ្ដាវិនិយោគិនថ្មី ក៏ដូចជា ថែទាំល្អជាងចំពោះវិនិយោគិនដែលបាន កំពុងវិនិយោគនៅទីក្រុង។ ទន្ទឹមនឹងការទាក់ទាញវិនិយោគចូលមកទីក្រុង យើង
ខ្ញុំ ក៏លើកទឹកចិត្តបណ្ដអង្គភាពអាជីវកម្មទីក្រុងវិនិយោគចេញទៅបរទេស ស្រាវ
ជ្រាវបណ្ដាទីផ្សារមានសាក្ដានុភាពជាច្រើនដូចជា ឡាវ មីយ៉ាន់ម៉ា…ផងដែរ៕”
|
ទីក្រុង Hai Phong បង្កលក្ខណះទាក់ទាញទុនវិនិយោគពីបរទេស ក្នុងឆ្នាំ ២០១៣(internet) |