Sung A Diឈានទៅមុខក្នុងការកសាង ជីវភាពរស់នៅវប្បធម៌ថ្មី។

GIANG SEO PUA Theo VOV -
Chia sẻ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះជីវភាពរស់នៅខាងវ​ប្បធម៌និង
សេដ្ឋកិច្ចរបស់អ្នកភូមិTien Phong ស្ថិតនៅទី​រួមស្រុក
Phong Haiស្រុក Bao Thang ខែត្រLaoCaiភាគខាងជើង
វៀតណាមត្រូវបានកែលំអដោយឥតឈប់ឈរ។លោក
Sung A Diអតីតអនុប្រធានរណសិរ្យមាតុភូមិនៃទី​រួមស្រុកPhong Haiបានមានការ
រួមវិភាគទានជាច្រើនក្នុងសកម្មភាពនេះ។សកម្មប្រតិបត្តិតាមការផ្តួចផ្តើមគំនិត
របស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋលោកSung A Diបានបញ្ចុះ​បញ្ចូល
ជនរួមជាតិលុបបំបាត់ទំលាប់អន់ថយជាច្រើននិងលើកទឹកចិត្តបណ្តាគ្រួសារជួយ
គ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីមានជី​វភាពរស់នៅធូធាគ្រាន់បើជាងទៀតផង។

                        

Sung A Diឈានទៅមុខក្នុងការកសាង ជីវភាពរស់នៅវប្បធម៌ថ្មី។ - ảnh 1
ជនរួមជាតិMongនៅខែត្រ Lao Cai (រូបថត អិនធឺណែត)

Vov world-ក្រោយពីចូលនិវត្តន៍នាឆ្នាំ២០១០លោកSung A Diត្រូវបានជ្រើសតាំង
ធ្វើជាកម្មាភិបាល Tien Phongជាភូមិ១មានជនរួមជាតិMongរស់នៅជាច្រើនកុះករ។មុនការជ្រើសតាំងនេះសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងភូមិគឺអស្ថេរភាពដោយ
សារជំនឿ​អយុត្តិធម៌និង​ការប្រើប្រាស់គ្រឿងញៀន។ដើម្បីកែលំអបរិយាកាស
សង្គមនេះលោកSung A Diបានចុះសួរ​សុខទុក្ខគ្រួសារ​និមួយៗដើម្បីបញ្ចុះបញ្ចូល
ជនរួមជាតិអនុវត្តការផ្តួចផ្តើមគំនិតរបស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋ
និង​ចៀសវាងកំលាំងប្រតិកិរិយាដែលបំបែកផែនសាមគ្គីភាពជាតិ។គាតនៅសហ
ការជាមួយថ្នាក់ដឹកនាំភូមិក​សាងបទបញ្ជាផ្ទៃក្នុងភូមិឲ្យសមស្របទៅនឹងលក្ខណះ
ជាក់ស្តែងរបស់ជនរួមជាតិទៀតផង។លោកSung A Diអោយដឹងថា៖“ជនរួមជាតិ
មានជំនឿជាក់ទៅលើយើ​ងខ្ញុំ។យើ​ងខ្ញុំបានជួយពួកគេកែលំអទំនៀមទំលាប់
ការកំណត់ផ្សេងៗសំដៅកាត់បន្ថយភាពស្មុគស្មាញក្នុងពិធីអាពាហ៍ពិពាហ៍និង
បុណ្យសព។    “

                         

Sung A Diឈានទៅមុខក្នុងការកសាង ជីវភាពរស់នៅវប្បធម៌ថ្មី។ - ảnh 2
រូបថត អិនធឺណែត

លោកSung A Diក៍ជាជន១រូបដែលឈានទៅមុខក្នុងការផ្ទេរប្តូររចនាសម្ព័ន្ឋដំណាំ
ដាំដុះនិងសត្វចិញ្ចឹមផង​ដែរ។គាត់បាននាំពូជស្រូវពោតថ្មីក្នុងការបង្កបង្កើនផល
ដាំដំណាំរួមផ្សំ​គួបផ្សំជាមួយការចិញ្ចឹមសត្វជាដើម។ម៉្លោះហើយគ្រួសារលោកមាន
ប្រភប្រាក់ចំណូ​លដ៍ស្ថេរភាពនិងអាចជួយឧបត្ថម្ភគ្រួសារផ្សេងៗនៅក្នុងភូមិបាន។
លោក​ចែករំលែកថា៖“ ខ្ញុំបន្តបំផុសជនរួមជាតិបង្កើនការដាំដុះដំណាំផ្សេងនិង
ចញ្ចឹមសត្វនិងចាក់ថ្នាំវ៉ាសាំងសំដៅបង្ការអាសន្នរោគ។ពីនោះជនរួមជាតិមានជំនឿ
ជាក់ទៅលើគោលនយោបាយហរបស់ប​ក្សនិងរដ្ឋ។     “
នាបច្ចុប្បន្ននេះនៅ ភូមិTien Phongគ្មាន​អាពាហ៍ពិពាហ៍មិន​ទាន់គ្រប់អាយុទេនិង
ទំនៀមទំលាប់អន់ថ​យត្រូវបានលុបចោលហើយ។ជីវភាពរស់នៅខាងសម្ភារះនិង
ស្មរតីរបស់ប្រជាជនត្រូវបានកែលំអរជា​ច្បាស់លាស់។លោកSung A Lu អ្នកភូមិ១
នាក់សំណេះសំនាលថា៖“ ជនរួមជាតិ Mongស្តាប់តាមប្រសាសន៍របស់លោកSung A Diនិងស្រុះចិត្តគំនិតសាមគ្គីគ្នាដើម្បីកសាងជីវភាពរស់នៅថ្មីនៅទីប្រជុំជនព្រមទាំង
អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៀតផង។ គ្រួសារជាច្រើនបានរួចផុតពីភាព​ក្រីក្រ។កុមារ
ទាំងឡាយបានទៅសាលារៀន។បណ្តាគ្រួសារប្រតិបត្តិតាមការផ្តួចផ្តើមគំនិតគោល
នយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ “
នៅ ភូមិTien Phongមានគ្រួសារជាង១២០គ្រួរក្នុងនោះគ្រួសារជាង៨០ជាគ្រួសារ
ជនជាតិMong។ប៉ន្តែរហូតមកដល់ពេលនេះគ្រួសារក្រីក្រសល់តែ១៥គ្រួប៉ុណ្ណោះ។តួលេខនេះបានសរឲ្យឃើញការខំប្រឹងប្រែងរបស់លោកSung A Diក្នុងការជួយ
ជនរួមជាតិMongរួចផុតពីភាពក្រីក្រនិងកសាងភូមិសាស្រ្តសម្បូធូធារពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ