ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសជាសមាជិកនិងដៃគូEU

ANH HUYEN
Chia sẻ

(VOVworld)-ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួម
សន្និសីទអនុសញ្ញាក្របខ័ណ្ឌនៃអ.ស.បស្តីពីបម្រែ
បម្រួលអាកាសធាតុលើកទី២១ (COP-21)ដែលប្រព្រឹត្ត
ទៅនៅទីក្រុងប៉ារីសប្រទេសបារាំងមក នាថ្ងៃទី២ធ្នូនេះ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dungបានអញ្ជើញទៅបំពេញ
ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រប៊ែលហ្សិកនិងសហភាពអឺរុប(EU)។
ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនទំនាក់
ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងEU
និយាយរួមនិងព្រះរាជាណាចក្រប៊ែលហ្សិក និយាយដោយឡែក។

(VOVworld)-ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទអនុសញ្ញាក្រប
ខ័ណ្ឌនៃអ.ស.បស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២១ (COP-21)ដែលប្រព្រឹត្ត
ទៅនៅទីក្រុងប៉ារីសប្រទេសបារាំងមក នាថ្ងៃទី២ធ្នូនេះ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dungបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជា
ណាចក្រប៊ែលហ្សិកនិងសហភាពអឺរុប(EU)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំ
ណងរួមចំណែកដល់ការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងវៀតណាមនិងEUនិយាយរួមនិងព្រះរាជាណាចក្រប៊ែលហ្សិក
និយាយដោយឡែក។

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសជាសមាជិកនិងដៃគូEU - ảnh 1
នាយរដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅកាន់ព្រលានយន្ត
ហោះយោធា Brussels នៃព្រះរាជាណាចក្រប៊ែ់លហ្សិក
(រូបថតៈ VGP/Nhật Bắc)

        បន្តរាល់លទ្ធផលវិជ្ជមានដែលទទួលបាននាពេលកន្លងទៅ បណ្តាសកម្ម ភាពនិងការជួបប្រាស្រ័យទ្វេភាគីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung នៅប៊ែលហ្សិកនិងEU គឺដើរតួនាទីសំខាន់ក្នុងរាល់កិច្ចពិភាក្សាកម្រិតខ្ពស់ សម្រាប់
ជាបុព្វបទជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយ ជោគជ័យ បើក
ចេញវិស័យសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងបំណង ប្រាថ្នានិងតម្រូវ
ការបស់ភាគីនីមួយៗ។ ជាពិសេស ដំណើរទស្សនកិច្ចនេះបាន គូសសញ្ញានូវដំ
ណាក់កាលសហប្រតិបត្តិការថ្មីរវាង វៀតណាមជាមួយប្រទេសជាសមា ជិកក្នុង EU ដោយការដែលភាគីទាំងពីរសម្រេចការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងក្រប
ខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)។

        រក្សាជំនួបសន្ទនាជាន់ខ្ពស់

        ក្នុងដំណើរទស្សនកិច្ចការងារនៅ EU លើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ប្លុកនេះដូចជា ប្រធាន
គណៈកម្មាធិការអឺរ៉ុប Jean-Claude Juncker ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងប្រធានសភាអឺរ៉ុប Martin Schulz ផងដែរ។  តាមរយៈបណ្តា ការជួបប្រាស្រ័យ
នេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រ តិបត្តិការរវាងវៀត
ណាមជាមួយ EU ដូចជាវិស័យថាមពល កំណើនបៃតង់ ឬ បណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រការគួរឲ្យកត់សម្គាល់គឺ ក្នុងឱកាសនេះដែរ វៀត ណាមនិងសហភាពអឺរ៉ុប
បានចេញសេចក្តីថ្លែងការណ៍រួម​ដោយបញ្ចប់ជាផ្លូវការ កិច្ចចរចារនិងឈានដល់
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយ EU(EVFTA)។

        រីឯនៅទីក្រុងព្រុចសែល (ប៊ែកហ្សិក)វិញ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយសមភាគីប៊ែកហ្សិក Charles Michel។ នៅក្នុង ជំនួប
នេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាគ្សាលើវិធានការជាក់ស្តែងជាស្រើន ក្នុងគោល
បំណងរឹតបណ្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាង ប្រទេសទាំងពីរ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្របើវិស័យ ដែលនាំមកនូវផល
ប្រយោជន៍ជាក់ស្តែងសម្រាប់វៀតណាមនិងព្រះរាជាណាចក្រ ប៊ែលហ្សិកផងដែរ។

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសជាសមាជិកនិងដៃគូEU - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញជួប
សំណេះសំណាលជាមួយអាណិកជនវៀតណាមនៅបារាំង

        ត្រៀមជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មីនៅកម្រិត
ខ្ពស់ជាង

        ប៊ែលហ្សិកជាប្រទេសអឺរ៉ុបខាងលិចមួយដែលមានទំនាក់ទំនងការទូត ជាមួយវៀតណាមតាំងពីឆ្នាំ១៩៧៣មក ហើយទំនាក់ទំនងជាប្រពៃណីនេះបានភាគី ទាំងពីររក្សានិងអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ ប៊ែលហ្សិក ក៏ជាវិនិយោគិននិងជាទីផ្សារធំមួយសម្រាប់វៀតណាមនៅទ្វីបអឺរ៉ុបផងដែរ។ នៅ
ក្រៅក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ទំនាក់ទំនងរវាងវៀតណាមជាមួយ​ប៊ែលហ្សិកក៏ត្រូវបានបង្កើននៅក្របខ័ណ្ឌពហុភាគី ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាមានចរិតលក្ខណៈប្រឈមជាសកលដូចជាសន្តិសុខតំបន់ បម្រែបម្រួល
អាកាសធាតុ ឬ ការអភិវឌ្ឍន៍ដោយនិរន្តភាព។

        ក្នុងពេលជាមួយគ្នានោះ ដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបរបស់នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានប្រព្រឹត្តទៅក្នុងបរិបទដែលភាគីទាំងពីរកំពុង រំលឹក
ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូត និងបញ្ចប់និងអនុម័តលើកិច្ច​ ព្រមព្រៀងក្របខណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រួមទាំងចុះ ហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ នេះជាកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ ដែលពោរពេញទៅដោយអត្ថ ន័យពិសេស
ទាំងចំពោះវៀតណាមនិង EU។ ដោយហេតុនេះ ដំណើរទស្សន កិច្ចលើកនេះរបស់
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាសញ្ញាសម្គាល់និងជា របត់សំខាន់ក្នុងទំនាក់
ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយ EU។

        នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប កំពុង ត្រៀមជាស្រេចផ្លាស់ប្តូរទៅកម្រិតថ្មីមួយ។ ដោយបុព្វបទដែលបានកសាងនារយៈ​ពេល២៥ឆ្នាំកន្លងទៅនោះ ដំណើរទស្សនកិច្ច EU របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Tan Dung បានរួមចំណែក បន្តជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការវៀតណាម - EU ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធិ ភាពនិងជាក់ស្តែងជាង នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ជាពិសេស លើបណ្តាវិស័យសហប្រតិបត្តិការអាទិភាព៕

ប្រតិកម្មទៅវិញ