|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung អញើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២ ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូវៀតណាមបានអញ្ជើញ
ទៅកាន់ រដ្ឋធានី Brussels ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះ
រាជាណាចក្របែលហ្ស៊ីកនិងសហភាពអឺរ៉ុប។ ក្នុងឱកាសនេះ លោក
Nguyen Tan Dung បាន ជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិក
ស្ថាប័នការទូតរបស់វៀតណាម ប្រចាំនៅទីនេះនិងសហគមន៍អាណិក
ជនវៀតណាម។ ថ្លែងមតិនៅជំនួបមុខ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានអះអាងថា៖ បក្សនិងរដ្ឋជានិច្ចកាលយក ចិត្តទុកដាក់ដល់សហគម
ជនវៀតណាមនៅឯបរទេសគឺជាផ្នែកសំខាន់មិនអាចផ្តាច់ចេញបាន
ឡើយរបស់ប្រជាជាតិវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានគោល
បំណងថា៖ សហគមន៍អាណិកជនវៀតណាមនៅបែកហ្ស៊ីកបន្តពង្រឹងនិង
ពង្រីកប្រពៃណីសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងជីវភាពរស់
នៅប្រតិបត្តច្បាប់ប្រទេសសាមី។ ទន្ទឹមនឹងនោះ កម្មាភិបាលបុគ្គលិកនៅ
បណ្ដាស្ថាប័នការទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកក៏បន្តជំរុញទំនាក់
ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទ្វេភាគីនិងពហុភាគីរវាង
វៀតណាមនិងបែលសហ្ស៊ីកនិយាយដោយឡែកនិងរវាងវៀតណាម
និង EU និយាយរួម៕