VOV-ក្នុងរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពខាងសារព័ត៍មាន
លើទូទាំងពិភពលោក របស់គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិ
( Committee to Protect Jounanists – CPJ) បានចាត់ទុកថា÷ មាន Bloggers និង
ប្រជាពលរដ្ឋ Internet វៀតណាមមួយចំនួនត្រូវឃុំឃាំង ដោយការបញ្ជេញមតិរបស់គេ។ ឯកសារនេះក៏បានសរសេរទៀតថា÷ ក្នុងពេលជំនុំជម្រះរបស់
តុលាកា នាថ្ងៃទី ៩ មករា ឆ្នាំ ២០១៣ កន្លងទៅ យុវជនចំនួន១៤នាក់ ត្រូវប្រកាស
សាលក្រមដាក់គុករយៈពេល១០០ឆ្នាំ។ ជាមួយបណ្ដាព័ត៍មានដូច្នេះ គណះ
កម្មាធិការការពារអ្នកកាសែតអន្តរជាតិ បានអះអាងថា÷អ្នកកាសែតភាគច្រើន
នៅវៀតណាមត្រូវជាប់គុកពីបទប្រឆាំងរដ្ឋ។
|
គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាមយ៉ាងគំរោះគំរើល។ |
មិនបាច់នាំចេញភ័ស្តុតាង ក៏បញ្ជាក់ឲ្យឃើញថា÷ គណះកម្មាធិការការពារ
អ្នកកាសែតអន្តរជាតិ ខ្វះព័ត៍មានជាក់ស្ដែងអំពីស្ថានភាពសារព័ត៍មាននៅវៀត
ណាម ក្នុងពេលដែលគេវាយតំលៃរួមថា បណ្ដាអ្នកកាសែត ធ្វើសកម្មភាពសារ
ព័ត៍មានជាមុខរបរក្នុងសង្គម ជាមួយបណ្ដា Blogger ឆ្លៀតយក Internet ដើម្បី
អនុវត្តបណ្ដាសកម្មភាពរំលោភលើច្បាប់។ តាមច្បាប់របស់វៀតណាមគឺបណ្តា
អ្នកកាសែតត្រូវបានក្រសួងព័ត៏មាននិងផ្សព្វផ្សាយផ្តល់ប័ណ្ណធ្វើសកម្មភាពនិង
ធ្វើសកម្មភាពក្នុង សមាគមអ្នកកាសែតវៀតណាមនិងត្រូវបានអង្គការនេះធានា
សិទ្ឋិផលប្រយោធន៍ទៀតផង។ បណ្តាអ្នកកាសែតសច្ចះធម៏ត្រូវបានបណ្តុះ
បណ្តាលវិជ្ជាជីវះជាសារវ័ន្ត មានមោទនភាពពេលដែលធ្វើសកម្មភាពរបស់ខ្លួន
ដើម្បីការអភិវឌ្ឍន៍នៃសារ ព័ត៏មានវៀតណាម។រីឯបណ្តាBloggerគ្រាន់តែជា
ពលរដ្ឋដែលជានិច្ចកាលសរសេរ ទិលានុលេខនិងអត្ថបទលើទំព័រ Webប៉ុណ្ណោះ។
ដូច្នេះតាមរយះរបាយការណ៍របស់ខ្លួនគណះកម្មាធិការកាពារអ្នកកាសែតបានមាន
ចេតនាបន្លំទស្សនាទានដើម្បីបំប្លែងស្ថានភាពសារព័ត៏មានជាក់ស្តែងនៅវៀត
ណាម។ ក្នុងការពិតជាក់ស្តែងគឺនៅវៀតណាមគ្មានអ្នកកាសែតណាត្រូវចាប់ឃុំ
ឃាំងពីបទប្រឆាំងរដ្ឋសោះឡើយនិងគ្រាន់តែមានបណ្តា Blogger ត្រូវចាប់ឃុំឃាំង
ពីបទរំលោភលើច្បាប់វៀតណាមប៉ុណ្ណោះ។ដូច្នេះវៀតណាមជាប្រទេសមួយមាន
រដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់គុករឺឃុំឃាំងអ្នកណាម្នាក់ដែលគ្មានទោស
និងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវរបស់គេដូចជាគណៈកម្មាធិការ
ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុងរបាយការណ៍នោះឡើយ។ ប្រហែល
ជាគណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិជាថ្មីម្ដងទៀតនាំចេញព័ត៌មាន
ខុសឆ្គងដោយចេតនាដើម្បីមូលបង្កាច់អំពីសេរីភាពសារព័ត៌មាននៅវៀតណាមឬ?
|
វៀតណាមជាប្រទេសមួយមានរដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់គុករឺឃុំឃាំងអ្នកណាម្នាក់
ដែលគ្មានទោសនិងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវរបស់គេដូចជាគណៈកម្មាធិការ
ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុងរបាយការណ៍នោះឡើយ។ |
សមាគមអ្នកកាសែតវៀតណាមជាអង្គការវិជ្ជាជីវៈដែលគ្រប់គ្រងសមាជិកជាង
១៩ពាន់នាក់ ក្នុងនោះមានអ្នកកាសែតជិត១៧ពាន់ត្រូវបានផ្ដល់ប័ណ្ណអ្នកកាសែត
ដែលកំពុងធ្វើការនៅស្ថាប័នសារព័ត៌មានរាប់រយពីមជ្ឈឹមដល់ដំបន់ ជានិច្ចកាលទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរីឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។ បណ្ដាអ្នកកាសែតមុនបង្អស់ត្រូវជាពលរដ្ឋមួយនាក់និងត្រូវទទួលខុសត្រូវចំពោះមុខ
ច្បាប់អំពីរាល់ព័ត៌មានក្នុងវណ្ណកម្មសារព័ត៌មានរបស់ខ្លួន។ ប្រសិនបើអ្នកកាសែតណារំលោភលើច្បាប់ ក្នុងនោះមានច្បាប់សារព័ត៌មាន សុទ្ធតែត្រូវបានជំនំជំរៈតាម
ច្បាប់។ ចំពោះបណ្ដាករណី ដែលអ្នកកាសែតដាក់ឈ្មោះដោយខ្លួនឯង ជា÷” អ្នកកាសែតសេរី” ឆ្លៀតយកសិទ្ធិសេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៍មាន
ដើម្បីផ្សព្វផ្សាយបណ្ដាឯកសារខុសច្បាប់ រំលោភទៅលើសន្តិសុខជាតិ រំលោភទៅ
លើផលប្រយោជន៍រដ្ឋសមូហភាពនិងប្រជាពលរដ្ឋសុទ្ធតែដោះស្រាយតាមច្បាប់។
ប្រការនេះបង្ហាញនូវសមភាព និងយុត្តិធម៌របស់ច្បាប់ សំដៅការពារសិទ្ធិសេរីភាព
ខាងនិយាយស្ដីសេរីភាពខាងសារព័ត៍មានជាផ្លូវការនៅវៀតណាម។
|
សមាគមអ្នកកាសែតវៀតណាមជានិច្ចកាលទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរី
ឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។ |
គណះកម្មាធិការការពារអ្នកយកព័ត៍មានអន្តរជាតិ ជាពិតប្រាកដថាបានដឹងអំពីប្រការនេះប៉ុន្តែគេមិនបានអើពើរដល់ស្ថានភាពជាក់ស្ដែងនៅវៀតណាមនិង
បំប្លែងការពិតថា វៀតណាមខ្វះសិទ្ធិសេរីភាពសារព័ត៍មាន។ ជាមួយបណ្ដា
សកម្មភាពខ្វះបរានុម័តនេះ គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានសរ
អោយឃើញថា÷ គេធ្វើសកម្មភាពមិនមែនដើម្បីបណ្ដាអ្នកកាសែតវៀតណាម
និយាយដោយឡែក និងបណ្ដាអ្នកកាសែតលើពិភពលោកនិយាយរួមទេ ដូចជា
ឈ្មោះដែលគេកំពុងប្រើឡើយ៕