ទិវាផ្សាយសំលេង ពិភពលោក៖ផ្សាយ សម្លេង-ផ្លូវនាំទៅដល់ បញ្ញា

Theo VOV -
Chia sẻ
VOV-ថ្ងៃទី១៣គុម្ភៈឆ្នាំ២០១៣ បានក្លាយទៅជារបត់
សំខាន់ក្នុងប្រវត្តិសាស្ត្រ​ផ្សាយ​សម្លេងពិភពលោកក្នុង ពេលដែលអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍អង្គការ
​សហប្រជាជាតិ (UNESCO) បានជ្រើសរើសថ្ងៃនេះជា
ទិវាផ្សាយសំលេង​ពិភពលោក​សំដៅលើកដម្កើងរាល់ការរួម
វិភាគទានរបស់ផ្សាយសម្លេងក្នុងជីវភាព​សង្គមរបស់មនុស្ស
លោកទាងមូល។ ជាមួយការជ្រើសរើសថ្ងៃទី១៣គុម្ភៈជាទិវា​
ផ្សាយសម្លេងពិភពលោក UNESCO ជឿជាក់ថាបណ្ដាស្ថានីយ៍
ផ្សាយសម្លេងនឹង​បាន​អភិវឌ្ឍន៍ឆ្ងាយជាងទៀត រួមផ្សំជាមួយ
បច្ចេកវិទ្យាថ្មីជានិច្ចកាលជាមធ្យោបាយ​ផ្សាយព័ត៌មានត្រូវបាន
ទាក់ទងច្រើនបំផុតលើសកលលោកទាំងមូល។

ទិវាផ្សាយសំលេង ពិភពលោក៖ផ្សាយ សម្លេង-ផ្លូវនាំទៅដល់ បញ្ញា - ảnh 1
ទិវាផ្សាយសំលេងពិភពលោក៖ផ្សាយសម្លេង-ផ្លូវនាំទៅដល់បញ្ញា


        VOV-ការផ្សាយសម្លេងត្រូវបានចាត់ទុកជាមធ្យោបាយផ្សាយព័ត៌មាន​
ចំណាយ​ទាប មានលទ្ធភាពទាក់ទងជាមួយសហគមន៍ប្រជាជននៅដំបន់ឆ្ងាយ
​ដាច់ស្រយាល ក៏ដូចជាបណ្ដាអ្នកមានវាសនាអភ័ព្វដូចជាពិការភ្នែក ពិការ នារី យុវជនក្រីក្រនិងមានលទ្ធភាពបង្កើតឡើងវេទិការមួយសំរាប់មហាជនមិនប្រកាន់ សម័ត្ថភាពវប្បធម៍។ ជាងនេះទៅទៀតការផ្សាយសម្លេងមានតួនាទីដ៏ធំធេងក្នុង​បណ្ដាករណីព័ត៌មានបន្ទាន់បង្កាទប់ទល់នឹងគ្រោះធម្មជាតិ។ ទោះបីដូច្នេះក្តី លើ​ពិភពលោកនៅមានប្រជាជនជាង១ពាន់លាននាក់មិនទាន់ទាក់ទងបានជាមួយ ការផ្សាយសម្លេងនៅឡើយ។ ដូច្នេះ UNESCO បានលើកទឹកចិត្តបណ្ដាប្រទេស
រួមរៀបចំ​រំលឹក​ខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោក (ទី១៣កុម្ភៈ)។
លោកស្រី Mirta Lourenco ប្រធានផ្នែកផ្សាយព័ត៌មាននិងសង្គមចំណុះនាយកដ្ឋាន
ព័ត៌មាន​និងផ្សព្វផ្សាយរបស់ UNESCO បានសង្កត់ធ្ងន់ថា៖

        “សារៈសំខាន់របស់ទិវាផ្សាយសម្លេងពិភពលោកគឺដើម្បីកត់សម្គាល់រាល់​តំលៃរបស់ស្ថានីយ៍ផ្សាយសម្លេងចំពោះមនុស្សលោកក្នុងរយៈពេល១សត្សវត្ស
​កន្លងមក។ ការផ្សាយសម្លេងបានរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ក្នុង​
ប្រវត្តិសាស្ត្រ​នៃប្រទេសជាច្រើន។ ទិវាផ្សាយសម្លេងពិភពលោកជាឱកាសមាន​អត្ថន័យដើម្បីបណ្ដាមធ្យោបាយផ្សព្វផ្សាយលើពិភពលោកទាក់ទងដល់សារៈ​សំខាន់ផលប្រយោជន៍នៃការផ្សាយសម្លេង។ ការផ្សាយសម្លេងនៅជា​មធ្យោបាយ​ងាយទាក់ទងបំផុតចំពោះជនគ្រប់រូបនិងត្រូវលើកទឹកចិត្តការស្ដាប់​វិទ្យុ​ផ្សាយ សម្លេងដើម្បីទទួលព័ត៌មាន។”

ទិវាផ្សាយសំលេង ពិភពលោក៖ផ្សាយ សម្លេង-ផ្លូវនាំទៅដល់ បញ្ញា - ảnh 2
លោកស្រី Mirta Lourenco ប្រធានផ្នែកផ្សាយព័ត៌មាននិងសង្គមចំណុះនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយរបស់ UNESCO

        សាររបស់ទិវាផ្សាយសម្លេងពិភពលោកឆ្នាំនេះគឺ៖ ផ្សាយសម្លេង-ផ្លូវនាំទៅ
ដល់បញ្ញា។ ស្ដីពីទិវានេះ លោកស្រី Irina Bokova អគ្គនាយិការ UNESCO បាន
បញ្ជាក់ច្បាស់ថា “ការផ្សាយសម្លេងបានផ្លាស់ប្តូរអតីតកាលរបស់​យើង។ វារក្សា នូវកំលាំងដើម្បីកំណត់អនាគតមួយសុខសាន្តត្រាណជាងចិរភាព​ជាង​និងមាន ចរិតលក្ខណៈគ្រប់វិស័យជាងសំរាប់យើង។ នោះជាសាររបស់ UNESCO អំពីទិវា ផ្សាយសម្លេងពិភពលោក”។ រីឯ លោកស្រី Katherine Muller Marin ប្រធានដំណាង
UNESCO ប្រចាំនៅវៀតណាមបានអះអាងថា៖​“ការផ្សាយសម្លេងជាមធ្យោបាយ ផ្សព្វផ្សាយព័ត៌មានដ៏អស្ចារ្សដើម្បីនាំការអប់រំ​និងព័ត៌មានដល់ជនគ្រប់រូបហើយ សមស្របនឹងសង្គមរៀនសូត្រមួយ”។

        ការផ្ដើមគំនិតអំពីទិវាផ្សាយសម្លេងពិភពលោកផ្ដើមចេញពីវិទ្យាស្ថានស្រាវជ្រាវ​អ៊េស្បាញ់មុននេះ៤ឆ្នាំ។ ដំណាងអចិន្ត្រៃយ៍របស់អេស្បាញ់ប្រចាំនៅ UNESCO បាន ដាក់ជូនការផ្ដើមគំនិតនេះជាផ្លូវការនៅសម័យប្រជុំលើកទី១៨៧របស់គណៈ​កម្មាការ
ដឹកនាំ UNESCO នាខែកញ្ញាឆ្នាំ២០១១។ ក្រោយការពិភាគ្សាជាច្រើន​លើក UNESCO បានសំរេចចិត្តជ្រើសរើសថ្ងៃទី១៣គុម្ភៈជាទិវាផ្សាយសម្លេង​ពិភពលោក ចំនឹងទិវា បង្កើតស្ថានីយ៍ផ្សាយសម្លេងអង្គការសហប្រជាជាតិឆ្នាំ​១៩៤៦​ក្នុងសម័យប្រជុំ
មហាសន្និបាត UNESCO លើកទី៣៦នាថ្ងៃទី៣វិច្ឆិកាឆ្នាំ​២០១១។ ស្ថានីយ៍ផ្សាយ សម្លេងបណ្ដាប្រទេសលើពិភពលោកក្នុងនោះមានវិទ្យុ​សម្លេង​វៀតណាមផង បានរៀបចំបណ្ដាសកម្មភាពឯកទេសជាក់ស្ដែងសំដៅជួយ​ជ្រោមជ្រែងទិវាផ្សាយ សំលេងពិភពលោក។

ទិវាផ្សាយសំលេង ពិភពលោក៖ផ្សាយ សម្លេង-ផ្លូវនាំទៅដល់ បញ្ញា - ảnh 3
World Radio Day 13th February (Image: Internet)

ការផ្សាយសម្លេងគឺជាផលិតផលបច្ចេកទេសអេឡិចត្រូនិក ដែលបានបង្កើតដំបូង បើប្រៀបនឹងរាល់ប្រភេទពហុមធ្យោបាយ។ ប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ការផ្សាយ សម្លេងអាចចែកជាដំណាក់កាលចំនួន ៣ គឺ៖ ការសាកល្បងបច្ចេកវិទ្យា ការអនុវត្ត
ការផ្សាយលម្លែងក្នុងជីវភាពរស់នៅនិងការអភិវឌ្ឍន៍របស់ការផ្សាយសម្លេងទំនើប។ សូមអញ្ជើញលោកអ្នកនាងនិងមិត្តអ្នកស្តាប់រួមរំលឹកឡើងវិញបណ្ដារបត់ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រផ្សាយសម្លេងរបស់មនុស្សលោក។

ការផ្សាយសម្លេងត្រូវបានឆ្នៃប្រឌិតដោយ លោក Albert Turpain នាឆ្នាំ ១៨៩៤។
លោក Turpain បានប្រើប្រាស់គឿងអនុវរភាពហ្វ្រេកង់ស៍ Hertz និងទូរសព្ទមួយ ដើម្បីទទួលនិងផ្សាយសញ្ញាផ្សាយសម្លេងដោយក្រម​ Morse។ នាឆ្នាំ ១៨៩៩ ការសាកល្បងបណ្ដាគឿងផ្សាយសម្លេងទទួលជោគជ័យ។

ឆ្នាំ ១៩០០ បានកូសសម្គាល់ការបោះជំហានថ្មីមួយក្នុងបច្ចេកវិទ្យាអភិឌ្ឍន៍ប្រភេទ
ផ្សាយសម្លេងសកល ក្នុងពេល ម៉ាស៊ីនវិទ្យុទទួលហ្វ្រេកង់ស៍ជាច្រើនដំបូងត្រូវបាន
ផលិតឡើង។ ផ្នែកផ្សាយសម្លេងទទួលបានការបោះជំហានមួយទៀត ក្នុងពេល
អ្នកឆ្នៃប្រឌិត Reginald Fesseden បានដំណើរការកម្មវិធីផ្សាយសម្លេងជាលើក ដំបូង
រួមមាន កម្មវិធីបទចម្រៀងជាបន្តផ្ទាល់ នាថ្ងៃទី ២៤ ធ្នូ ឆ្នាំ ១៩០៦។​ បន្តជោគជាយ
របស់កម្មវិធីនេះ បណ្ដាវិទ្យុសម្លេងត្រូវបានបង្កើតលើប្រទេសជាច្រើនដើម្បីបំរើមិត្ត
អ្នកស្តាប់និងជួយឧបត្ថម្ភប្រជាជនលើសកលលោកទាំងមូលអាចតាមដានព័ត៌មាន
ពីស្រុកកំណើតរបស់គេនិងដឹងអំពីស្ថានភាពលើពិភពលោក។

របត់ដ៏សែនសំខាន់មួយទៀតគឺ នាថ្ងៃទី ១៣ គុម្ភៈ ឆ្នាំ ១៩៤៦ កម្មវិធីផ្សាយសម្លេង
ជាលើកដំបូងនៃ អ.ស.ប. បានចាប់ផ្តើម។ ថ្ងៃនេះត្រូវបានជ្រើរើសជាទិវាផ្សាយ សម្លេងពិភពលោក។ គោលដៅនៃទិវានេះ គឺសំដៅលើកកំពស់ការយល់ដឹងរបស់ ប្រជាជននិងបណ្ដាស្ថាប័នផ្សព្វផ្សាយអំពីសារៈសំខាន់នៃការផ្សាយសម្លេង ទន្ទឹម
នឹងនោះ លើកកំពស់សមត្ថភាពប្រាស្រ័យផ្ទាល់នឹងព័ត៌មាន​ តាមរយៈការផ្សាយ
សម្លេង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងបណ្ដាស្ថាប័នផ្សព្វផ្សាយ ឲ្យខ្លាំងក្លា
ថែមទៀត៕



ប្រតិកម្មទៅវិញ