ផ្សព្វផ្សាយសារសន្តិភាពក្នុងកម្មវិធីប្រណាំងកង់ "គោលដៅសន្តិភាព"

Chia sẻ
(VOVWORLD) - ពានរង្វាន់ប្រណាំងកង់ "គោលដៅសន្តិភាព" គឺជាសកម្មភាពនៃមហោស្រពសន្តិភាពឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាតិ និងអន្តរជាតិ។
ផ្សព្វផ្សាយសារសន្តិភាពក្នុងកម្មវិធីប្រណាំងកង់ "គោលដៅសន្តិភាព" - ảnh 1អត្តពលិកចូលរួមការប្រណាំងកង់ "គោលដៅសន្តិភាព"។ រូបថត៖ toquoc.vn

នាព្រឹកថ្ងៃទី៣០ មិថុនា នៅ Quang Tri គណៈកម្មាធិការប្រជាជនខេត្ត Quang Tri និងកាសែត Thanh Nien បានសហការបើកពានរង្វាន់ប្រណាំងកង់ “គោលដៅសន្តិភាព”។ ពានរង្វាន់នេះមានការចូលរួមពីអត្តពលិកចំនួន ៣៩១ នាក់ មកពីក្លឹបកង់ចំនួន ៦០ នៃខេត្ត ក្រុងនានានៅទូទាំងប្រទេស។ ជាពិសេសមានក្លឹបកង់ចំនួន ៤ មកពីប៉ាកសេ សុវណ្ណខេត (ឡាវ); ខេត្ត Mukdahan (ថៃ)។

ពានរង្វាន់ប្រណាំងកង់ "គោលដៅសន្តិភាព" គឺជាសកម្មភាពនៃមហោស្រពសន្តិភាពឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេស ពានរង្វាន់ប្រណាំងកង់នេះបានលើកតម្កើងតម្លៃសន្តិភាព ដោយអំពាវនាវឱ្យមនុស្សគ្រប់រូប រួមដៃគ្នាតស៊ូ ដើម្បីថែរក្សា និងកសាងសុខសន្តិភាព វិបុលភាព និងនិរន្តរភាព។ អត្តពលិកចូលរួមតបស្នងសង់គុណ និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំងរំលឹកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះក្នុងសង្គ្រាម។ ពានរង្វាន់ប្រណាំងកង់នេះក៏ជាឱកាសមួយដើម្បីជួបជុំ និងបន្តកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រតិភូកីឡាផងដែរ៕

ប្រតិកម្មទៅវិញ