|
វេទិការពាណិជ្ជសញ្ញាវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាដំបន់និងពាណិជ្ជសញ្ញាសមុទ្រវៀតណាម” (dangcongsan.vn) |
VOV-ក្រលែកមើលពីវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រពាណិជ្ជសញ្ញាសមុទ្រ
គឺជាការរួមផ្សំរវាងមនុស្សនិងផលិតផលសមុទ្រ ដូចជារូបភាពបណ្ដាដំបន់ឆ្នេរ
សមុទ្រ កោះ មណ្ឌលទេសចរណ៍ផលិតផលផ្នែកទំនិញ។ វៀតណាមមានឆ្នេរ
សមុទ្រប្រវែងជាង៣២៦០គីឡូម៉ែត្រ ផ្ទៃទឹកជាង១លានគីឡូម៉ែត្រក្រឡា។ ដោយ
មានសក្ដានុភាពឧត្តមភាពសេដ្ឋកិច្ចដំបន់សមុទ្រឆ្នេរសមុទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រមានអត្ថន័យសំខាន់ពិសេសចំពោះបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
របស់វៀតណាម។ នៅក្នុងជំនួបពិភាក្សានេះ បណ្ដាដំណាងសុទ្ធតែចាត់ទុកថា÷
ពាណិជ្ជសញ្ញាសមុទ្រមានទំនាក់ទំនងជិតស្និទ្ធជាមួយការអភិវដ្ឍន៍សេដ្ឋកិច្ច
សមុទ្រ។ សក្ដានុភាព និងប្រភពផលប្រយោជន៍សមុទ្ររបស់វៀតណាម ពេល
ដែលបានធ្វើអាជីវកម្មសមស្របគឺជាកត្តាសំខាន់ ចំពោះការអភិវដ្ឍន៍ប្រទេស
ជាតិ។ ប្រការនេះបានសរអោយឃើញថា÷ ការកសាងពាណិជ្ជសញ្ញាសមុទ្រជា
ភារកិច្ច១ក្នុងចំណោមភារកិច្ចចាំបាច់ នាបច្ចុប្បន្ន។ ការកសាងពាណិជ្ជសញ្ញា
សមុទ្រ គឺត្រូវធ្វើអាជីវកម្មសក្ដានុភាពរបស់សមុទ្រតំបន់ឆ្នេរសមុទ្រ មាន
យុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្ដាផ្នែកមានឧត្តមភាពដែល មានសមត្ថភាពប្រកួត
ប្រជែង ដូចជា÷ទេសចរណ៍កំពង់ផែសមុទ្រ…ល។ ឆ្ពោះទៅយុទ្ធសាស្ត្រ
អភិវឌ្ឍន៍សមុទ្រវៀតណាមដល់ឆ្នាំ២០២០ គំរោងផែនការអភិវឌ្ឍន៍ប្រព័ន្ធ
កំពង់ផែសមុទ្រក៏ត្រូវបានចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់
ក្នុងដំណើការកកសាងពាណិជ្ជសញ្ញាសមុទ្រវៀតណាម។ លោកNguyen Nhat ប្រធាននាយកដ្ឋាននាវាចរណ៍វៀតណាមបានអោយដឹងថា÷
“ ផ្នែកនាវាចរណ៍វៀតណាមបាននិងកំពុងសុក្រិដ្ឋយន្តការនាវាចរណ៍
សុក្រិដ្ឋការរៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធកំពង់ផែរសមុទ្រ បច្ចេកទេសដំឡើង
នាវា សេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីបង្កើតកម្លាំងចលករ បណ្ដារបៀងសេដ្ឋកិច្ចតភ្ជាប់ជាមួយសមុទ្រ។ ដែលក្នុងនោះពីឥឡូវនេះដល់ឆ្នាំ២០២០ត្រូវ
ប្រមូលផ្តុំចូលក្នុងគំរោងការណ៍ស្នូលដូចជា÷ គំរោងការណ៍ច្រក់ទ្វាអន្តរជាតិ
Hai Phong និងកំពង់ផែរសមុទ្រ Lach Huyen …ជាដើម។”
ពាណិជ្ជសញ្ញាសមុទ្រវៀតណាម ជាផ្នែកសំខាន់មួយ បង្កើតឡើងពាណិជ្ជសញ្ញាជាតិវៀតណាម ដូច្នេះត្រូវតភ្ជាប់ជាមួយពាណិជ្ជសញ្ញាជាតិ។ ក្នុងយុទ្ធសាស្ត្រសមុទ្រវៀតណាមក៏បាននាំចេញគោលដៅជាក់ស្ដែង នោះគឺធ្វើ
អោយប្រទេសខ្លាំងមានពីសមុទ្រ។ តាមលោក Nguyen Dang Dao អនុប្រធាន
អគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម នៃក្រសួងធនធាននិងបរិស្ថានថា
សតវត្សទី២១ជាសតវត្សមហាសាគរ។ ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាវៀតណាម
ត្រូវប្រមូលផ្ដុំបានកត្តាចំនួន៣គឺ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រសក្តានុភាព
វិទ្យាសាស្ត្របច្ចេកវិទ្យាសមុទ្រខ្លាំងនិងកសាងស្ថាប័នគ្រប់គ្រងរដ្ឋចំរុះអំពីសមុទ្រ
ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ។ វៀតណាមកំពុងស្រាវជ្រាវកសាងយន្តការរៀបចំរចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ចសមុទ្រឡើងវិញដោយសមស្របដើម្បីប្រជាជនវៀត
ណាមគ្រប់រូបសុទ្ធតែអាចចូលរួមផ្សព្វផ្សាយពាណិជ្ជសញ្ញាសមុទ្រ។ លោក Le
Dinh Son អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានចែករំលែករបៀប
ធ្វើរបស់ដំបន់ថា៖
“Ha Tinh ទើបនឹងបានបង្កើតគណៈកម្មាធិការបញ្ជារៀបចំផែនការអំពីការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ ក្នុងនោះការងារចិញ្ចឹមជលផលត្រុវបានរៀបចំ
ផែនការមានយន្តការគោលនយោបាយសំរាប់អង្គការបុគ្គល ពិសេសគឺប្រជាជន
ឆ្នេរសមុទ្រមានលក្ខណៈដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនៅដំបន់។ ទន្ទឹមនឹង
នោះយើងខ្ញុំបានបង្កើតគណៈកម្មាធិការបញ្ជាណែនាំរបស់ខេត្តនិងស្រុកចូល
រួមគ្រប់គ្រងយ៉ាងម៉ត់ចត់ក្នុងការការពារបរិស្ថានសមុទ្រដើម្បីអភិរក្សនិងបង្ក
លក្ខណសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចីរភាពក្នុងរយៈពេលខាងមុខ។”
ការកសាងពាណិជ្ជសញ្ញាសមុទ្រវៀតណាមនឹងរួមចំណែកនាំបណ្ដាផលិត
ផលសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍សមុទ្រវៀតណាមមានកម្លាំងប្រកួតប្រជែង
ជាង ក្នុងទីផ្សារអន្តរជាតិ។ ពាណិជ្ជសញ្ញាសមុទ្រវៀតណាម បានបង្ហាញនូវ
រូបភាពប្រទេសជាតិមួយមិនគ្រាន់តែសម្បូរអំពីប្រភពធនធានសមុទ្រប៉ុណ្ណោះ
ទេ ថែមទាំងមានប្រវត្តិសាស្ត្រ វប្បធម៌សមុទ្រយូរអង្វែង ហើយកំពុងបានអះអាង
នូវកិត្យានុភាពរបស់ខ្លួនជាជំហានៗ ក្នុងសហគមន៍អន្តរជាតិ៕