(VOV)_ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួម
ពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ ដែលត្រូវបានប្រព្រឹត្តទៅ នាយប់
ថ្ងៃទី ៨ មិថុនា នៅទីក្រុងNha Trang ខេត្តKhanh Hoa (ភាគកណ្ដាលវៀតណាម)។
Festival សមុទ្រ Nha Trang - ត្រូវបានរៀបចំឡើង២ឆ្នាំ /ម្ដង ចាប់ពីឆ្នាំ ២០០៣មក ជាឱកាសដើម្បីខេត្ត Khanh Hoa ផ្សព្វផ្សាយសក្ដានុភាព ឧត្តមភាព អំពីសេដ្ឋកិច្ច
វប្បធម៌ ទេសចរណ៍ ទន្ទឹមនឹងនោះ អំពាវនាវ ទាក់ទាញវិនិយោគិននានា នៅក្នុងនិង
ក្រៅប្រទេស។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង វប្បធម៌ កីឡា និងទេសចរណ៍វៀត ណាម លោក Hoang Tuan Anh បានវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់
ខេត្ត Khanh Hoa ក្នុងការរៀបចំបណ្ដាព្រឹត្តិការណ៍ឆ្ពោះទៅ សមុទ្រ កោះ ធ្វើអាជីវ កម្មសក្ដានុភាពធម្មជាតិប្រកបដោយប្រសិទ្ធិភាពរក្សារល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច
លឿន ពិសេសគឺសេដ្ឋកិច្ចសមុទ្រដែរ÷
“ ក្នុងរយះពេលខាងមុខនេះ ខ្ញុំស្នើខេត្ត Khanh Hoa និងបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រ ភាគកណ្ដាលវៀតណាមបន្តមានបណ្ដាយន្តការ គោលនយោបាយទាកល់ទាញ ដើម្បីប្រមូលផ្តុំគ្រប់ប្រភពកម្លាំងវិនិយោគ ប្រមូលផ្តុំអភិវឌ្ឍន៍ផលិតផល
ទេសចរណ៍សមុទ្រកោះ មូលដ្ឋានសេវាកម្មទេសចរណ៍គុណភាពខ្ពស់ …។ល។”
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួម ពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ (www.baothainguyen.org.v) |
ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាព Festival សមុទ្រ ២០១៣ នាព្រឹកថ្ងៃទី ៨
មិថុនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យា
សាស្ត្រ ស្ដីពី÷ ការអភវិឌ្ឍន៍ផលិតផលទេសចរណ៍ បណ្ដាខេត្តនៅឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម។
ក៏នាព្រឹកថ្ងៃទី ៩ មិថុនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ស្ថាប័នប្រចាំការនៅតំបន់ភាគកណ្ដាលវៀតណាមរបស់វិទ្យុសម្លេងវៀតណាម និងស្ថានីយ៍ផ្សាយ
សម្លេងនិងទូរទស្សន៍ខេត្ត Khanh Hoa រួមសហការរៀបចំជំនួបសន្ទនា ស្ដីពី÷ការតភ្ជាប់អភិរក្សរសមុទ្រជាមួយការអភិវឌ្ឍណ៍ទេសចរណ៍ចីរភាពផងដែរ៕