|
បណ្ដាសកម្មភាពនោ Festival សមុទ្រ Nha Trang ឆ្នាំ២០១៣។ |
VOV-នាថ្ងៃទី១០មិថុនានៅទីក្រុងសមុទ្រ Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមបានបន្តប្រព្រឹត្តទៅបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសកម្ម
ភាព Festival សមុទ្រឆ្នាំ២០១៣ - Nha Trang - សមុទ្រណាត់។
មុននោះនាថ្ងៃទី៩មិថុនា ពិធីបុណ្យវិថីជាមួយការចូលរួមរបស់សិល្បករសិល្បការិនីរាប់រយនាក់សម្ដែងសម្លាក់បំពាក់បណ្ដាជនជាតិវៀតណាមនិង
សម្លាក់បំពាក់សហគមន៍បណ្ដាជនជាតិរុស្ស៊ី កូរ៉េខាងត្បូង បារាំង ជប៉ុនបានទាក់
ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ក្នុងនិងក្រៅប្រទេស។
នាថ្ងៃដ៏ដែលនៅទីក្រុង Nha Trang គណៈចាត់ចែងដំបន់ឆ្នេរសមុទ្រភាគ
កណ្ដាលបានរៀបចំសិក្ខាសាលាឯកទេស “អភិវឌ្ឍន៍ផលិតផលទេសចរណ៍
បណ្ដាខេត្តឆ្នេរសមុទ្រភាគកណ្ដាល”។ ថ្លែងមតិនៅសិក្ខាសាលា បណ្ដាដំណាង
បានចាត់ទុកថា ដំបន់នីមួយៗគួរវិនិយោគដើម្បីមានផលិតផលវិសេសវិសាល
ក្រោយនោះចងសម្ព័ន្ធបង្កើតក្រុមផលិតផល។ លោក Nguyen Quy Phuong ប្រធាន
នាយកដ្ឋានដំណើរទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានចាត់
ទុកថា៖
“ដើម្បីទទួលភ្ញៀវទេសចរណ៍នាវាសមុទ្រមកពីបណ្ដាដំបន់ខ្ញុំគិតថាអំពី
ហេដ្ឋានរចនាសម្ព័ន្ធ យើងត្រូវមានគោលនយោបាយអនុគ្រោះវិនិយោគិនមក
សាងសង់កំពង់។ ក្នុងពេលដែលយើងមានហេដ្ឋានរចនាសម្ព័ន្ធល្អ នឹងទាក់ទាញ
បានភ្ញៀវទេសចរណ៍ពីព្រោះនាបច្ចុប្បន្នយើងស្ថិតនៅកណ្ដាលបណ្ដាមជ្ឈមណ្ឌល
ទេសចរណ៍សមុទ្រដ៏ធំ។ ត្រូវបង្កើនព័ត៌មានផ្សព្វផ្សាយបង្កើតបានសេវាកម្មមាន
គុណភាពខ្ពស់។”
នាព្រឹកថ្ងៃទី១០មិថុនា នៅទីលានទី២មេសា ក្រុមហ៊ុនភាគហ៊ុនកាហ្វេ Me Trang បានបំផុសកម្មវិធីជួយជ្រោមជ្រែង Truong Sa នឹងងូសបន្លាយដល់ចុងខែឧសភាឆ្នាំ
២០១៤។ លោក Le Van Nghia កុងស៊ុលកត្តិយស Uzbekistan ប្រចាំនៅវៀតណាម
បានឲ្យដឹងថា៖
“ខ្ញុំរំជួលចិត្តនិងគាំទ្រឲ្យកម្មវិធីនេះ។ ខ្ញុំអាចបញ្ជូនសារនេះទៅដល់សហគមន៍
ជនវៀតណាមនៅ Uzbekistan និងបណ្ដាប្រទេស។ Truong Sa បានរឹងមាំទើបយើង
នឹងនរចិត្ត៕”