អនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០៣០

Theo VOV -
Chia sẻ
VOV-នាយករដ្ឋមន្ត្រីវៀតណាមទើបនឹងបានផ្សព្វ
ផ្សាយសេចក្តីសំរេចអនុម័ត​លើផែនការមេស្ដីពីការ
អភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០២០
ទស្សនវិស័យដល់ឆ្នាំ២០៣០។

អនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០៣០ - ảnh 1
អនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០៣០


        VOV-នាយករដ្ឋមន្ត្រីវៀតណាមទើបនឹងបានផ្សព្វផ្សាយសេចក្តីសំរេច
អនុម័ត​លើផែនការមេស្ដីពីការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០២០
ទស្សនវិស័យដល់ឆ្នាំ២០៣០។ តាមនោះ ដល់ឆ្នាំ២០២០ ទេសចរណ៍ក្លាយទៅ
ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម មានចរិតលក្ខណៈជំនាញជា​មួយ
ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធបច្ចេកទេសព្រមៗគ្នាមានពាណិជ្ជសញ្ញាពោពេញ
ទៅដោយអត្តសញ្ញាណវប្បធម៍ជាតិដែលអាចប្រគួតប្រជែងជាមួយ​បណ្ដា
ប្រទេស​ក្នុងដំបន់និងពិភពលោក។ ក៏តាមសេចក្តីសំរេចនេះដែរ នឹងមានដំបន់
ទេសចរណ៍ចំនួន៧​ដោយមានផលិតផលវិសេសវិសាលដោយឡែកតាមដំបន់
នីមួយៗ មណ្ឌល​ទេសចរណ៍​ជាតិចំនួន៤៦ កន្លែងទេសចរណ៍ជាតិចំនួន៤១ ទីក្រុងទេសចរណ៍ចំនួន១២និង​កន្លែងទេសចរណ៍សំខាន់មួយចំនួនផ្សេង
ទៀតដើម្បីបង្កកំលាំងចលករជំរុញការ​អភិវឌ្ឍន៍ទេសចរណ៍សំរាប់ដំបន់
នានានិងទូទាំងប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ