វេទិកាទេសចរណ៍អាស៊ានលើកទី ៣២ បានបើកជាផ្លូវការនៅឡាវ

Chia sẻ
(VOV) – នាយប់ថ្ងៃទី ២០ មករា វេទិកាទេសចរណ៍
អាស៊ានលើកទី​ ៣២ បានបើកជាផ្លូវការ នៅរដ្ឋធានី
វៀងច័ន្ធ ឡាវ ដោយមានការចូលរួមរបស់តំណាង
ចំនួន​ជិត ២ ពាន់នាក់ ដែលមកពីបណ្ដាប្រទេសជា
សមាជិកអាស៊ាននិងប្រទេស ដៃគូរសន្ទនា ដូចជា
ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌានិងរុស្ស៊ី។ 

(VOV) – នាយប់ថ្ងៃទី ២០ មករា វេទិកាទេសចរណ៍អាស៊ានលើកទី​ ៣២ បានបើកជាផ្លូវការ
នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ដោយមានការចូលរួមរបស់តំណាង ចំនួន​ជិត ២ ពាន់នាក់ ដែល
មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាននិងប្រទេស ដៃគូរសន្ទនា ដូចជា ចិន ជប៉ុន កូរ៉េ
ខាងត្បូង ឥណ្ឌានិងរុស្ស៊ី។ ថ្លែងមតិក្នុងពីធី បើក នាយករដ្ឋមន្ត្រីឡាវ លោក Thongsing
Thammavong បានចាត់ទុកថា៖ ព្រឹត្តិការណ៍នេះមានអត្ថន័យប្រវត្តិសាស្ត្រចំពោះអាស៊ាន
និយាយរួម និងប្រទេស ឡាវ និយាយដោយឡែក។ វេទិការនេះគឺជាបុព្វបទចំពោះ
សហគមន៍សេដ្ឋកិច្ច អាស៊ាន នាឆ្នាំ ២០១៥។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមក
ទស្សនានៅតំបន់ អាស៊ានកើនយ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែក
ដ៏ធំធេង ក្នុងការអភិវឌ្ឍន៍រួមរបស់ខឿនសេដ្ឋកិច្ច-សង្គមនៃបណ្ដាប្រទេសជាសមាជិក អាស៊ាននិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាពក្នុងតំបន់។ នៅខាងក្រៅវេទិការ នេះ ឡាវក៏បានរៀបចំផ្សាណាត់ ដោយមានស្តង់ទំនិញចំនួន ៥ រយស្តង់ របស់បណ្ដាប្រទេស
ជាសមាជិកអាស៊ានចំនួន ១០ ផងដែរ៕

ប្រតិកម្មទៅវិញ