នៅក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃដដែល សន្និសីទតុមូល និងកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីបានផ្តោតលើកម្មវិធីជំនួយនិម្មិត ជំរុញកិច្ចសហប្រតិបត្តិការដើម្បីទាញយកសក្តានុពលនៃជំនួយការនិម្មិត។ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ អនុប្រធានគណៈកម្មាធិការជាតិខាងផ្លាស់ប្តូរឌីជីថលបានវាយតម្លៃថា AI គឺជាបច្ចេកវិទ្យាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ ទោះជាយ៉ាងណាក៏ដោយ AI មិនជំនួសមនុស្សទេ ប៉ុន្តែជាជំនួយការសម្រាប់មនុស្ស ដោយផ្តោតលើការដោះស្រាយទិន្នន័យ ដើម្បីឱ្យមនុស្សអាចផ្តោតលើការច្នៃប្រឌិត៖
លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ រូបថត៖ PV/Vietnam+ |
“AI គឺថ្មីណាស់ សម្រាប់យើងទាំងអស់គ្នា ដូច្នេះកិច្ចសហប្រតិបត្តិការគ្នាគឺជាវិធីដ៏ល្អបំផុតដើម្បីរីកចម្រើនជាមួយគ្នា។ វៀតណាមចាត់ទុក Opensource AI ជាមធ្យោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ Opensource AI បានបង្កើតការជឿទុកចិត្ត បង្កើតការអភិវឌ្ឍជាសកលជំនួសឱ្យការផ្តាច់មុខបច្ចេកវិទ្យា។ វៀតណាមបាន ហើយនឹងបន្តផ្តល់អាទិភាពដល់ការជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនិងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់អាទិភាពលើកម្មវិធីសហប្រតិបត្តិការ AI ការអភិវឌ្ឍន៍និងប្រើប្រាស់ជំនួយនិម្មិត”។
សម័យពិភាក្សាបានទាក់ទាញមតិជាច្រើនពីរដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងអ.ស.បប្រចាំនៅវៀតណាម សហភាពទូរគមនាគមន៍អន្តរជាតិ ... ចែករំលែកបទពិសោធន៍និងគោលនយោបាយស្តីពីការដាក់ពង្រាយជំនួយការនិម្មិតនៅវៀតណាម បណ្តាប្រទេសនិងអង្គការពិភពលោក៕