បើកកិច្ចប្រជុំកំពូល G២០៖ ប្រធានាធិបតីប្រេស៊ីលអំពាវនាវឱ្យមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងការប្រែប្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានបើកកិច្ចប្រជុំកំពូល G២០ជាផ្លូវការ ដោយប្រកាសពីការចាប់ផ្តើមសម្ព័ន្ធភាពសកលដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ (GAAHP)។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ នាថ្ងៃទី ១៨ ខែវិច្ឆិកា លោក Lula da Silva បានអំពាវនាវឱ្យបណ្តាប្រទេសនានាធ្វើការសម្រេចចិត្តនយោបាយដ៏រឹងមាំ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងភាពក្រីក្រ។

សម្ព័ន្ធភាព GAAHP បានកត់សម្គាល់ពីភាពជោគជ័យរបស់លោក Lula ដោយទទួលបានហត្ថលេខីគាំទ្រពីប្រទេសចំនួន ៨១ រួមទាំងប្រទេសចំនួន ១៨ ក្នុងចំណោមសមាជិក G២០ ទាំង ១៩ ផងដែរ។
បើកកិច្ចប្រជុំកំពូល G២០៖ ប្រធានាធិបតីប្រេស៊ីលអំពាវនាវឱ្យមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងការប្រែប្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Vu Khuyen/VOV

GAAHP ក៏ទទួលបានការគាំទ្រពីអង្គការអន្តរជាតិដូចជាសហភាពអឺរ៉ុប (EU) និងសហភាពអាហ្រ្វិក (AU) ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុនិងអង្គការក្រៅរដ្ឋាភិបាល ដែលនាំចំនួនប្រទេសហត្ថលេខីសរុបដល់ ១៤៧។ គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតានេះ សំដៅកាត់បន្ថយភាពអត់ឃ្លានរបស់ពិភពលោកដែលប៉ះពាល់ដល់មនុស្សចំនួន ៧៣៣ លាននាក់ក្នុងឆ្នាំ ២០២៣ - ៩% នៃចំនួនប្រជាជនពិភពលោក។

នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីប្រេស៊ីលបានសង្កត់ធ្ងន់លើផលប៉ះពាល់ដ៏គ្រោះថ្នាក់ពីការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក ហើយបានអំពាវនាវឱ្យបណ្តាមេដឹកនាំធ្វើសកម្មភាពដោយភាពក្លាហាន៕

ប្រតិកម្មទៅវិញ