ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបញ្ជាក់ការវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់

Chia sẻ
(VOVWORLD) - ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែលកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ថា កម្លាំងទ័ពជើងអាកាសរបស់ប្រទេសនេះបានវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរមួយរបស់អ៊ីរ៉ង់ក្នុងការវាយឆ្មក់តបតវិញនៅព្រឹកថ្ងៃទី ២៦ ខែតុលា ។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលមានបេសកកម្មទប់ស្កាត់អ៊ីរ៉ង់មិនឱ្យមានគ្រាប់បែកនុយក្លេអ៊ែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បាននិយាយថា លោកបានពិភាក្សាលើប្រធានបទនេះជាមួយទាំងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលបញ្ជាក់ការវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ - ảnh 1រូបភាពពីផ្កាយរណបបង្ហាញពីអគារនៅឯមូលដ្ឋានយោធា Parchin របស់អ៊ីរ៉ង់ដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៦ ខែតុលា។ រូបថត៖ Planet Labs PBC

ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវដល់មេដឹកនាំនៃក្រុមសេដ្ឋកិច្ចជាតិអភិវឌ្ឍន៍ និងទើបលេចចេញឈានមុខគេលើពិភពលោក (G២០) ឱ្យបង្កើនសម្ពាធលើក្រុមហាម៉ាស់ ដើម្បីបង្ខំក្រុមឥស្លាមប្រដាប់អាវុធនេះឈប់បាញ់ជាមួយអ៊ីស្រាអែល។ នៅក្នុងសុន្ទរកបើកកិច្ចប្រជុំកំពូល G២០ នៅទីក្រុង Rio de Janeiro (ប្រេស៊ីល) លោកប្រធានាធិបតី Biden ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលកំណត់ការបាត់បង់អាយុជីវិតសម្រាប់ជនស៊ីវិលក្នុងជម្លោះនៅតំបន់ហ្គាហ្សា ដែលប្រទេសនេះបានចាប់ផ្តើម។ លោក Biden បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តជំរុញកិច្ចព្រមព្រៀង ឈប់បាញ់ដើម្បីធានាសន្តិសុខសម្រាប់អ៊ីស្រាអែល និងនាំយកចំណាប់ខ្មាំងត្រឡប់ទៅផ្ទះ វិញ ទម្ទឹមនឹងនោះ បញ្ចប់ការឈឺចាប់ដែលប្រជាជន និងកុមារប៉ាឡេស្ទីនកំពុងរងទុក្ខ។

ក្នុងថ្ងៃដរដែល រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុប (EU) បានច្រាន ចោលសំណើផ្អាកការសន្ទនានយោបាយជាមួយអ៊ីស្រាអែល បន្ទាប់ពីបានកំណត់ថា ប្រទេសនេះបំពានលើច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា។ តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ លោក Josep Borrell បានដាក់ចេញសំណើនេះ ប៉ុន្តែទទួលបានការប្រឆាំងពីរប្រទេសសមាជិកមួយចំនួនក្នុងកិច្ច ប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហភាពអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Brussels (ថ្ងៃទី១៨ ខែវិច្ឆិកា)។ ដោយសារ ត្រូវមានការគាំទ្រយ៉ាងដាច់ខាត់ពីប្រទេសសមាជិកទាំងអស់ សំណើរបស់ លោក Borrell មិនអាចត្រូវបានអនុវត្តនៅពេលនេះបានទេ ៕

ប្រតិកម្មទៅវិញ