វៀតណាមនិងចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើង​​ចេញសេចក្តី ថ្លែងការណ៍រួម

Theo VOV -
Chia sẻ
VOV-ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស 
កុម្មុយនីស្ត​វៀត​ណាម​​លោក Nguyen Phu Trong នៅចក្រ 
ភពអង់គ្លេស៍និងអៀកឡង់ខាងជើង​ចាប់​​​ពីថ្ងៃទី២២ដល់ 
ថ្ងៃទី២៣មករាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី​ 
អង់គ្លេស៍លោក David Cameron ភាគីទាំងពីរបានចេញសេចក្តី 
ថ្លែងការណ៍រួម។ 


VOV-ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្ត​វៀត ណាម​​លោក
Nguyen Phu Trong នៅចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើង​ចាប់​​​ពីថ្ងៃទី២២ដល់ថ្ងៃទី
២៣មករាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី​អង់គ្លេស៍លោក David Cameron ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។​ ​សេចក្តីថ្លែងការរួមបានអះអាងថា ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ដូចជារបៀប
មួយដើម្បីអនុវត្តគោលដៅនៃផែនការ​សកម្មភាពដៃគូយុទ្ធសាស្ត្រឆ្នាំ២០១៣។ ភាគីទាំងពីរលើកទឹកចិត្តបង្កើនការ​ផ្លាស់ប្តូរ​រវាង​បក្ស​កុម្មុយនីស្តវៀតណាមជាមួយ
បណ្ដាគណៈបក្សនយោបាយអង់គ្លេស៍​អង្គការបណ្ឌិតសភា​និងគោលនយោបាយ
យុទ្ធសាស្ត្ររបស់អង់គ្លេស៍។ ភាគីទាំង​ពីរ​​បាន​សង្កត់​ធ្ងន់ថា​គាំទ្រទាំងស្រុងការអនុម័ត
លើកិច្ច ព្រមព្រៀងសហប្រតិបត្តិការ​និង​ដៃគូលើ​គ្រប់វិស័យវៀតណាម-EU (PCA) យ៉ាងឆាប់រហ័ស។​

វៀតណាមនិងចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើង​​ចេញសេចក្តី ថ្លែងការណ៍រួម - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយក្រុមបណ្ដាមិត្តភ័ត្តអង់គ្លេសរបស់វៀតណាម។ (Image: Internet)


ភាគីទាំងពីរបន្ត​គាំទ្រ​រាល់ការ​ខំប្រឹងប្រែងសំដៅកសាងដំបន់អាស៊ី-អាគ្នេយ៍សន្តិភាព
ស្ថេរភាព​សហប្រតិបត្តិការ​និងមិត្តភាព សង្កត់ធ្ងន់ការចាំបាច់ធានាសន្តិសុខសុវត្ថិភាព​
និង​សេរីភាពនាវាចរណ៍​នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធីលើ​មូល
ដ្ឋាន​ច្បាប់​អន្តរជាតិ​រួមទាំងខ្លឹមសារដែលបានលើកឡើងក្នុងអនុសញ្ញា​អង្គការសហប្រជា
ជាតិអំពី​ច្បាប់សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរបានអះអាងឡើងវិញ​នូវសារៈសំខាន់របស់​សេចក្តីថ្លែងការសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបាន​ចុះ​ហត្ថលេខា
នាឆ្នាំ២០០២និងស្វាគមរាល់ការបោះជំហានសំដៅ​សុក្រិដ្ឋក្រម​ប្រតិបត្តិសំរាប់ភាគីនៅ
សមុទ្រខាងកើត (COC)។ 

ភាគីទាំងពីរបាន​សន្យា​ខំប្រឹង​ប្រែង​ទទួលបានគោលដៅបង្កើនតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើង​៤ពាន់លាន​ដុល្លារអាមេរិកនិងវិនិយោគរបស់អង់គ្លេស៍ចូលមកវៀតណាម​
ទទួល​បាន៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣និងឯកភាពពង្រីកនូវ​ទំនាក់ទំនង​
ដៃគូយ៉ាងខ្លាំងក្លានាបច្ចុប្បន្ន ប្រមូលផ្ដុំទៅលើវិស័យស្នូលមួយចំនួន​ដូចជាជួយ​ឧបត្ថម្ភ
វៀតណាមសំរេចគោលដៅសហ្សសវត្ស (MDGs)។ ភាគីទាំងពីរ​បានពេញ​ចិត្តកត់សម្គាល់ ទំនាក់ទំនងការពារជាតិបានបង្កើនរវាងប្រទេសទាំងពីរ បង្ហាញ​តាមរយៈចង់បើកការិ
យាល័យសេនានុព័ន្ធវៀតណាមប្រចាំនៅអង់គ្លេស៍និង​ដំណើរទស្សនកិច្ចជាលើកដំបូង
របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស៍មួយរូប។

វៀតណាមនិងចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើង​​ចេញសេចក្តី ថ្លែងការណ៍រួម - ảnh 2
អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញ
នៅកន្លែងដែលលោកធ្លាប់ធ្វើការក្នុងដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។
(Image: Internet)

មុននោះក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី២៣មករា អគ្គលេខា Nguyen
Phu Trong បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោក​ប្រធាន​ហូជីមិញនៅកន្លែង
ដែលលោកធ្លាប់ធ្វើការក្នុងដំណើរទៅស្វែងរកផ្លូវ​សង្គ្រោះ​ជាតិ។

នាថ្ងៃដ៏ដែលរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបធ្វើ​ការ​ជាមួយ
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស៍លោក Hugo Swire ផងដែរ៕

ប្រតិកម្មទៅវិញ