អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម NGHE AN អង្គភាពអាជីវកម្មចូលរួមការកសាងជនបទថ្មី

THU HOA Theo VOV -
Chia sẻ

(VOV)_ដោយមានម្ចាស់កម្មវត្ថុស្នូលជាប្រជាកសិករ  
បណ្ដាអង្គភាពអាជីវកម្ម អាជីវករក៏ដើរតួនាទីសំខាន់ 
ក្នុងដំណើការកសាងជនបទថ្មី នៅវៀតណាម។ ចាប់ 
ពីពេលវៀតណាមបានលាតត្រដាងអនុវត្តកម្មវិធីក 
សាង ជនបទថ្មីមក អគ្គ​ក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម Nghe An អង្គភាពវីរ​ពលកម្ម ដែល​ជាអង្គភាពអាជីវកម្មសកម្ម ជួយឧបត្ថម្ភប្រជាកសិករកសាងវាលស្រែធំ ​អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្ម កសិកម្ម។

អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម NGHE AN អង្គភាពអាជីវកម្មចូលរួមការកសាងជនបទថ្មី - ảnh 1
អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម NGHE AN (http://dnnghean.com.vn/)

(VOV)_ដោយមានម្ចាស់កម្មវត្ថុស្នូលជាប្រជាកសិករ បណ្ដាអង្គភាពអាជីវកម្ម 
អាជីវករក៏ដើរតួនាទីសំខាន់ក្នុងដំណើការកសាងជនបទថ្មី នៅវៀតណាម។ ចាប់ពី ពេលវៀតណាមបានលាតត្រដាងអនុវត្តកម្មវិធីកសាងជនបទថ្មីមក អគ្គ​ក្រុមហ៊ុន ភាគហ៊ុនសម្ភារះកសិកម្ម Nghe An អង្គភាពវីរ​ពលកម្ម ដែល​ជាអង្គភាពអាជីវកម្ម សកម្ម ជួយឧបត្ថម្ភប្រជាកសិករកសាងវាលស្រែធំ ​អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម កសិកម្ម។

អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម NGHE AN អង្គភាពអាជីវកម្មចូលរួមការកសាងជនបទថ្មី - ảnh 2
លោក Truong Van Hien (http://dnnghean.com.vn/)

          អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះកសិកម្ម Nghe An បានធ្វើសកម្មភាពលើ​វិស័យ កសិកម្ម ពីឆ្នាំ ១៩៦០មក។ ពេលមានការផ្តួចផ្តើមគំនិតកសាងជនបទថ្មី មុននេះ៥
ឆ្នាំ អគ្គក្រុម ហ៊ុនបានលាតត្រដាងអនុវត្តគោលនយោបាយ​កសាងជនបទថ្មីក្នុងស្ថាន ភាពជាក់ស្ដែង តាមរយៈវិនិយោគកសាងវាល​ស្រែធំ វិនិយោគជី ពូជថ្មី …។ល។ លោក
 Truong Van Hien អគ្គនាយក​អគ្គក្រុមហ៊ុន​ភាគហ៊ុនសម្ភារះកសិកម្ម Nghe An បាន
អោយដឹងថា÷

          “ រហូតមកដល់ពេលនេះ អគ្គក្រុមហ៊ុនបានលាតត្រដាងអនុវត្ត​កសាងវាលស្រែ
ធំនៅ Nghe An, Ha Tinh, Binh Dinh, Dak Lak, Gia Lai បញ្ជូលបច្ចេកវិទ្យា  វិទ្យាសាស្ត្រ ចូលក្នុងផលិតកម្ម បង្កើនទិន្នផលសំរាប់​ប្រជាកសិករ។”

មុនពេលអនុវត្តរូបសណ្ឋានវាលស្រែធំ ប្រជាកសិករនៅតំបន់ជាច្រើននៅអនុវត្ត
ផលិតកម្មតាមបែបលំបាកជាច្រើន។ ក្នុងវាលស្រែមួយ ប្រជាកសិករដាំ​ដើមឈើច្រើន ប្រភេទ ដាក់ជីច្រើនប្រភេទ ដូច្នេះធ្វើអោយដំណាំត្រូវ​សត្វល្អិតចង្រៃបំផ្លិចបំផ្លញ ប្រ
ភព ទឹកក្នុងការដាំដុះត្រូវបានរីសស្ងួត​។​ ពេលអនុវត្ត​វាលស្រែធំ ការអនុវត្តវិទ្យា
សាស្ត្រ បច្ចេកវិទ្យា​ ប្រើជីមួយប្រភេទ ​ពូជតែ​មួយប្រភេទ គឺកាត់បន្ថយសត្វល្អិតចង្រៃ​ បង្កើនទិន្នផល នាំចេញផលិតផលងាយស្រួលជាង។ ស្ដីពីរបៀបធ្វើនេះ លោក 
Truong Van Hien បានសង្កត់ធ្ងន់ថា÷

          “ ចង់ធ្វើបានដូច្នេះ ដើមដំបូង អង្គភាពអាជីវកម្មត្រូវវិនិយោគ និងគិត​គូដល់
ផល ប្រយោជន៍របស់ប្រជាកសិករជាដំបូង។ ពេលអនុវត្តវាលស្រែធំនេះ យើងខ្ញុំ
បាន អោយប្រជាកសិករខ្ចីជី ពូជ ធានាទិន្នផល និងប្រមូលទិញ​កសិផល។ ទន្ទឹម នឹងនោះ យើងខ្ញុំក៏ត្រូវស្វែងរកបណ្ដាផលិតផល ពូជ ជី​មានគុណភាពល្អទៀតផង។”

          ពីសភាពការណ៍ជាក់ស្ដែង អាជីវករចូលរួមការកសាងជនបទថ្មីដ៏សកម្មនោះ
 លោក​ Truong Van Hien វីរពលករក្នុងសម័យកាលផ្លាស់ប្តូរថ្មី ​បានចាត់ទុកថា÷ ​

          “ យើងត្រូវអះអាងថា÷ចង់ធ្វើជនបទថ្មី គឺត្រូវមានការចូលរួមរបស់អង្គ​ភាព
អាជីវ កម្ម ពីនោះទើបចីរភាពបាន។ ពីព្រោះ ប្រជាកសិករមិនមានទុន ​បច្ចេកវិទ្យា  វិទ្យាសាស្ត្រនោះទេ។ ហើយក្នុងនោះ អាជីវកម្មមានទុន វិទ្យា​សាស្ត្រ ​បច្ចេកវិទ្យា។ ដូច្នេះ ក្នុងការកសាងជនបទថ្មី គឺអាជីវកម្មត្រូវឈានទៅមុខ​ ដើម្បីមានចរិត
លក្ខណះ ចីរភាព និងប្រសិទ្ធិភាពដែរ។”

          មិនត្រឹមតែផ្គត់បណ្ដាផលិតផលជី ពូជដើមឈើ និងផលិតផល ​សេវាកម្ម
ក្នុង វិស័យកសិកម្មប៉ុណ្ណោះទេ អគ្គក្រុមហ៊ុនភាគហ៊ុនសម្ភារះ​កសិកម្ម Nghe An បានរួមជាមួយប្រជាកសិករកសាងវាលស្រែធំ ​អនុវត្ត​វិទ្យាសាស្ត្រ  បច្ចេក វិទ្យាចូលក្នុងផលិតកម្ម រួមចំណែកសកម្មក្នុងការកសាង​ជនបទថ្មី។ សកម្មភាព
នេះ របស់អគ្គក្រុមហ៊ុនត្រូវបានចាត់ទុកជាគំរូ​ ក្នុងការដែលអង្គភាពអាជីវកម្មចូល រួមការកសាងជនបទថ្មីនាបច្ចុប្បន្ន៕



ប្រតិកម្មទៅវិញ