ផ្លាស់ប្តូរមុខមាត់ដោយសារកម្មវិធីកសាងជនបទថ្មី

Le Phuong
Chia sẻ
Vovworld-  អនុវត្តកម្មវិធីគោលដៅជាតិអំពីការ
កសាងជនបទថ្មី ​ខែត្រ Quang Nam ​បានជ្រើស
រើសឃុំចំនួន៣​គឺ​ឃុំ  Duy Hoa ​ឃុំ Duy Son​ នឹង
ឃុំ Duy Phuoc​ ស្រុក  Duy Xuyen ដើម្បីធ្វើ
ពិសោធ​ន៏។​ក្រោយរយះពេលជិត​២​ឆ្នាំអនុវត្ត​ ឃុំទាំង៣​នេះបានទទួល បទដ្ឋាន
ចំនួន៧​ក្នុងចំណោមបទដ្ឋានកសាងជនបទថ្មីទាំង​១៩
ផ្លាស់ប្តូរមុខមាត់ដោយសារកម្មវិធីកសាងជនបទថ្មី - ảnh 1
​ប្រធានរដ្ឋនៅជំនួបធ្វើការជាមួយ​ស្រុក​ Dai Loc -ខែត្រQuang Nam​អំពីការកសាងជនបទថ្មី ( Image:Internet)
Vovworld-  អនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ​ខែត្រ Quang
Nam ​បានជ្រើសរើសឃុំចំនួន៣​គឺ​ឃុំ  Duy Hoa ​ឃុំ Duy Son​ នឹងឃុំ Duy Phuoc​ ស្រុក
  Duy Xuyen ដើម្បីធ្វើពិសោធន៏។​ក្រោយរយះពេលជិត​២​ឆ្នាំអនុវត្ត​ ឃុំទាំង៣​នេះបាន
ទទួល បទដ្ឋានចំនួន៧​ក្នុងចំណោមបទដ្ឋានកសាងជនបទថ្មីទាំង​១៩។សូមអញ្ចើញ
លោកអ្នក នាងតាមដ្ឋានស្តាប់អទ្ថបទ​“ផ្លាស់ប្តូរមុខមាត់ដោយសារកម្មវិធីជនបទថ្មី”
របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមដើម្បីយល់អំពីប្រសិទ្ធភាពសកម្ម
ដែលកម្មវិធីគោលដៅជាតិកសាងជនបទថ្មីផ្តល់មកដល់ខែត្រQuang Nam ​ថែមទៀត។  
       ដោយសារទីតាំងភូមិសាស្រ្ត នឹងទំនៀមទំលាប់ធ្វើស្រែរបស់ប្រជាជន ស្រុក 
 Duy Xuyen ខែត្រ Quang Nam បញ្ជាក់ថា៖ការផលិតកសិកម្មជាផែនគ្រឹះដើម្បីអភិវឌ្ឌ្យន៏ បណ្តាមុខព្រួញសេដ្ឋកិច្ចផ្សេង។គិតតាំងពីពេលដែលត្រូវបានជ្រើសរើសធ្វើជាឃុំ
កសាងពិសោធរូបសណ្ឋានជនបទថ្មី ​មុខមាត់ជនបទនៃ ឃុំ  Duy Hoa​​​ ស្រុក  Duy
 Xuyen កាន់តែផ្លាស់ប្តូរថ្មី។ផ្លូវគមនាគមជនបទភូមិភ្ជាប់ភូមិ​ស្ទើតែទាំងអស់បាន
ចាក់បេតុង។​ប្រជាជនមានលក្ខណះពង្រីកផលិតកម្ម។​ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើក ស្ទួយពី១ថ្ងៃទៅ១ថ្ងៃ។​លោកNgo Ba Loi​ប្រធានគណះកម្មាធិការប្រជា
ជន ឃុំ  Duy Hoa បានឲ្យដឹងថា៖​ “កម្មវិធីជនបទថ្មីគឺជាកម្មវិធីមានលក្ខណះគ្រប់
ជ្រុងជ្រោយ​នឹងជាក់ស្តែង ចំពោះប្រជាជន។​ឃុំ​ខិតខំដល់ឆ្នាំ​២០១៥​នឹងមានចំណុច
ខ្លាំងជាច្រើន​ ពិសេសគឺការងារ បង្កបង្កើនផល​អភិវឌ្ឌ្យខ្លាំង។​អត្រាគ្រួសារក្រីក្រថយ
ចុះនៅត្រឹម​​​៥%”។
អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី​ ប្រជាជនឃុំ Duy Son​ បានផ្តល់ដី ដោយស្ម័គ្រចិត្ត ដើម្បីកសាងផ្លូវគមនាគមន៏ជនបទព្រមទាំងរួមថ្ងៃពលកម្មដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធ។​ ដោយមានការរួមកំលាំងកាយចិត្ត​របស់ប្រជាជន   ឃុំ Duy Son​កំពុងបន្តអនុវត្តបណ្តាបទដ្ឋានអំពីមូលដ្ឋានសំភារះវប្បធម៏ ផ្សារជនបទ​។ល។​លោក​
 ​ Le Cong Tien​​ នៅឃុំ Duy Son​​ បានប្រាប់ឲ្យដឹងថា៖”ប្រជាជនយើងខ្ញុំគាំទ្រចំពោះ
គោលការណ៏នេះរបស់បក្សនឹងរដ្ឋ។ត្រូវនិយាយថា៖គោលការណ៏នេះស្របនឹងទឹក
ចិត្តប្រជាជនណាស់។យើងខ្ញុំ​ខិតខំរួមជាមួយឃុំនឹងស្រុក សំរេចកម្មវិធីកសាងជនបទ
ថ្មី”។
នាសព្វថ្ងៃ ស្រុក  Duy Xuyen កំពុងប្រមូលផ្តុំផ្តល់អាទីភាពដល់ការអភិវឌ្ឌ្យន៏
ហេដ្ឋារចនាសម្ព័ន្ធ​នឹងឆ្ពោះទៅគោលដៅឃុំទាំង​៣នេះទទួលបានបទដ្ឋានជនបតថ្មី
នាឆ្នាំ​២០១៥។​លោក Van Ba Nam​ប្រធានការិយាល័យកសិកម្មស្រុក  Duy Xuyen
 ខែត្រ Quang Nam បានឲ្យដឹងថា៖​ ”ស្រុកខិតខំដើម្បីឃុំទាំង៣​នេះទទួលបទដ្ឋាន
ជនបទថ្មីទាំង​១៩​នាឆ្នាំ​២០១៥។ បណ្តាឃុំនៅសេសសល់នឹងសំរេចនាឆ្នាំ​២០២០។
ជារួម ចំពោះកម្មវិធី កសាងជនបទថ្មី​ យើងខ្ញុំ​បានធ្វើល្អការងារឃោសនា ទើបប្រជាជនជួយជ្រោមជ្រែងយ៉ាង ខ្លាំងក្លា”។
 ក្នុងដំណើរការកសាងជនបទថ្មី ស្រុក​ Duy Xuyen ខែត្រQuang Nam បាន
បំផុស ល្អបណ្តាប្រភពកំលាំង អនុវត្តបណ្តាគំរោងការណ៏ប្រកបដោយមានប្រសិទ្ធ
ភាព​តាមទឹស​ព្រមៗគ្នា ទំនើបជាជំហានៗ​ឆ្លើយតបបាននឹងសំណូមពរអភិវឌ្ឌ្យន៏
សេដ្ឋកិច្ច​សង្កមនឹង សុខមាលភាពសង្គមនៅជនបទ៕

ប្រតិកម្មទៅវិញ