ឃុំ DAI THANH ខេត្ត HAU GIANG÷កសាងជីវភាពរស់នៅខាងវប្បធម៌

LE HOA – TO TUAN Theo VOV -
Chia sẻ
(VOV)_ការកសាងជនបទថ្មីសំដៅធ្វើអោយ​​សេដ្ឋកិច្ច 
នៅជនបទ​មានការ​អភិវឌ្ឍន៍​ លើកស្ទួយ​ជីវភាពរស់ 
នៅខាងសម្ភារះនិងស្មារតី​របស់ប្រជាជន ហេដ្ឋា 
រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គមទំនើប បរិស្ថានស្អាត 
 រក្សារនិងពង្រីកអត្តសញ្ញាណវប្បធម៌​ជនជាតិ។
 ឃុំ DAI THANH ខេត្ត HAU GIANG÷កសាងជីវភាពរស់នៅខាងវប្បធម៌ - ảnh 1
ឃុំ DAI THANH ខេត្ត HAU GIANG (baomoi.com)

(VOV)_ការកសាងជនបទថ្មីសំដៅធ្វើអោយ​​សេដ្ឋកិច្ចនៅជនបទ​មានការ​អភិវឌ្ឍន៍​ 
លើកស្ទួយ​ជីវភាពរស់នៅខាងសម្ភារះនិងស្មារតី​របស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គមទំនើប បរិស្ថានស្អាត រក្សារនិងពង្រីកអត្តសញ្ញាណវប្បធម៌​ជនជាតិ។ ដូច្នេះ កម្មវិធីកសាងជនបទថ្មីបានដាក់ចេញបញ្ហាជាច្រើនដើម្បី​ដោះស្រាយ ដែលក្
នុង នោះមានបញ្ហាសារវ័ន្ត និងយូរអង្វែង១គឺការកសាងជីវភាពរស់នៅខាងវប្បធម៌។ 

        Dai Thanh ជាឃុំមួយដែល​ទទួលបានបទដ្ឋានអំពីវប្បធម៌ពីយូរយារ​មក​ហើយ​ ​។ ​នេះគឺជាកត្តាសំខាន់១នៅពេលដែល Dai Thanh ត្រូវបានជ្រើស​រើសជាឃុំគំរូ ១ក្នុងចំ ណោមឃុំគំរូចំនួន១១អំពីការកសាងជនបទថ្មីនៅខេត្ត Hau Giang (ភាគខាងត្បូង
វៀតណាម)។ ក្រោយ​រយៈពេល៣ឆ្នាំអនុវត្តការក​សាង​ជនបទថ្មី  ឃុំ Dai Thanh បានក្លាយ​ទៅជា​ឃុំដើមដំបូង នៅក្នុងតំបន់វាលទំនាបទន្លេ Cuu Long សម្រេច​បានបទដ្ឋានទាំង១៩ស្ដីពីការកសាងជនបទថ្មី។

នៅឃុំ Dai Thanh ប្រការគួរអោយចាប់អារម្មណ៍បំផុតគឺទិដ្ឋភាព​ស្អាត​ ផ្ទះសម្បែង  ផ្លូវថ្នល់ មូលដ្ឋាន​ខាងសម្ភារះនិងវប្បធម៌ត្រូវបាន​វិនិយោគសាងសង់យ៉ាងច្រើន។ ជីវ ភាពរស់នៅខាងវប្បធម៌ ​ស្មារតីរបស់ប្រជាជន​ត្រូវបាន​យកចិត្តទុកដាក់​ ដោយសកម្ម
ភាព វប្បធម៌ សិល្បះដ៏សម្បូរបែប។ លោក Cao Thanh Hung អនុប្រធានគណៈកម្មាធិ
ការប្រជាជនឃុំ​ Dai Thanh បាន​អោយ​ដឹងថា៖

“ អ្នកភូមិ​​កំណត់ថា៖ ជីវភាពរស់នៅខាងស្មារតី​ជាផ្នែក១មិនអាចខ្វះបាន​ឡើយ​។ ​គ្រួសារនិមួយ រហូត​ទៅដល់រដ្ឋអំណាចគ្រប់​ជាន់ថ្នាក់នៅភូមិ ​ឃុំ ​សុទ្ធតែយកចិត្តទុក​
ដាក់​ដល់ជីវភាពរស់នៅខាងវប្បធម៌។ គ្រួសារនិមួយៗ​ធ្វើការប្រឡងប្រណាំង​អំពីកា
រកសាងទេស​ភាព​ បរិស្ថាន ការថែទាំ អប់រំ​កូនចៅ គោរពបទបញ្ជាផ្ទៃក្នុងរឃុំ  ជួយ ឧបត្ថម្ភគ្នាធ្វើសេដ្ឋកិច្ច។ ក្នុងភូមិនិមួយៗសុទ្ធតែមានអាគារវប្បធម៌​ ជាកន្លែងដែល អ្នកភូមិជួបប្រាស្រ័យគ្នាដើម្បីហាត់ប្រាណអប់​​រំកាយឬច្រៀង Don Ta Tai Tu។

បណ្ដាសកម្មភាពវប្បធម៌ សិល្បះត្រូវបានរៀបចំឡើងជាប្រចាំ ដោយបានគួប
ផ្សុំអំពី​ការផ្សព្វផ្សាយបទពិសោធន៍ក្នុងការប្រកបរបររកស៊ី។ ​​

បង Nguyen Van Nhon កម្មាភិបាលវប្បធម៌ឃុំ Dai Thanh បានអោយ​ដឹងថា៖ 
ចម្រៀង Don Ca Tai Tu មានការទាក់ទាញ​ខ្លាំងសំរាប់​អ្នកភូមិ​ស្ទើតែទាំងអស់​​នា​រាត្រីថ្ងៃទី ១៦ ជាប្រចាំខែ (គិតតាមច័ន្ទគតិ) បណ្ដាសមាជិក ក្លិបចម្រៀង Don Ca
Tai Tu បានមកជួបជុំ​គ្នា។​បង Nguyen Van Nhon បាន​អោយ​ដឹងថែមទៀតថា៖ ទីរួម
ខេត្ត បានរៀបចំថ្នាក់រៀនច្រៀង Don Ca Tai Tu ​ហើយ​មាន​មនុស្សបានមក​ចុះឈ្មោះជាច្រើន និងក្នុងនោះ​មានទាំង​​កម្មាភិបាល​នៅក្នុងបណ្ដាសមាគម ​
អង្គភាពទៀតផង។ បង Nguyen Van Nhon បានរាបរាប់ថា÷

“ នៅភូមិ Dai Thanh  ពីថ្នាក់ដឹកនាំដល់ប្រជាជន​  សុទ្ធតែចូលចិត្ត ​ប្រភេទសិល្បះ
នេះ ណាស់ នាគ្រាដំបូងគ្មាននរណាត្រូវបានហ្វឺកហាត់អ្វីទេ។ ដោយហេតុនេះ​បងប្អូន​សកម្មចូលរួមថ្នាក់រៀននេះ​ដើម្បីយល់ដឹងបន្ថែមអំពីចង្វាក់ ប្រភេទបទ​ចម្រៀង ហើយ ពីនោះលើកទឹកចិត្តចលនា ច្រៀង Don Ca Tai Tu ​នៅក្នុងតំបន់។​”

បណ្ដាសមាជិកក្លិប ចម្រៀង Don Ca Tai Tu ​មានអាយុពី៣០ឆ្នាំ ដល់​៧០ឆ្នាំ។ គេ​រក្សារអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល​របស់ស្រុកកំណើតខ្លួន។ បណ្ដារូបភាពធ្វើ​វប្បធម៌ សិល្បះ​នៅឃុំ Dai Thanh មិនគ្រាន់តែធ្វើអោយជីវភាពរស់នៅខាងវប្បធម៌របស់
ប្រជាកសិករ​នៅ​ទីនេះកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន ការផ្សាភ្ជាប់ និងសាមគ្គីភាព​របស់ប្រជាជនក្នុងការកសាងជនបទថ្មីដែរ៕

ប្រតិកម្មទៅវិញ