កម្មវិធីឃុំមួយផលិតផលមួយ (OCOP) នៅខេត្ត Lao Cai

Chia sẻ
(VOVWORLD) -កម្មវិធីឃុំមួយផលិតផលមួយ (OCOP) នៅខេត្ត Lao Cai កម្មវិធីឃុំមួយផលិតផលមួយ (OCOP) នៅខេត្ត Lao Caiកំពុងត្រូវបានកែលម្អគុណភាពជាបណ្តើរ ៗ ដោយឆ្លើយតបនឹងបទដ្ឋាន ហើយរួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជននៅតំបន់ជនបទ។ ជាពិសេស កម្មវិធីនេះបានពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងល្អប្រើសើរនៅពេលគួបផ្សំនឹងសកម្មភាពទេសចរណ៍។

កម្មវិធីឃុំមួយផលិតផលមួយ (OCOP) នៅខេត្ត Lao Cai - ảnh 1ផលិតផល OCOP នៅខេត្ត Lao Cai
ផលិតផលតែសរីរាង្គរបស់សហករណ៍តែ Ban Lien ស្រុក Bac Ha ត្រូវបានរៀបចំណាត់ថ្នាក់ជាផលិតផល OCOP ផ្កាយ ៥។ នេះគឺជាផលិតផលផ្កាយ ៥ ដើមបំបូងរបស់ខេត្ត Lao Cai។ ដោយបានបង្កើតឡើងនៅឆ្នាំ ២០០៤ ជាមួយនឹងសមាជិក ជាង ១០០ នាក់ រហូតមកដល់បច្ចុប្បន្ន សហករណ៍តែ Ban Lien មានសមាជិកចំនួន ៣០០ នាក់ ដែលបានសហការគ្នាដាំដំណាំតែតាមស្តង់ដារ OCOP ហើយពាណិជ្ជសញ្ញាតែសរីរាង្គគ្មានជាតិគីមី Ban Lien ត្រូវបាន អតិថិជនទាំងជាតិ និងអន្តរជាតិស្គាល់ដល់ ហើយនិយមចូលចិត្តយ៉ាងទូលំទូលាយ។ លោក Pham Quang Than នាយកសហករណ៍តែ Ban Lien បានចែករំលែកថា៖ “ផលិតផលណាដែលត្រូវបានបញ្ជាក់ស្ដង់ដារ OCOP គឺមានឧត្តមភាពច្រើនណាស់។ ផលិតផលនេះអាចត្រូវបានឧទ្ទេនាម ហើយដាក់លក់នៅតាមផ្សារទំនើប ខេត្ត ក្រុងនានា។ ទន្ទឹមនឹងនេះ ផលិតផលណាដែលមានផ្ដាយកាន់តែច្រើនបញ្ជាក់ថាផលិតផលនោះមានគុណភាពខ្ពស់”។ ដូចទៅនឹងពាណិជ្ជសញ្ញាតែ OCOP ឃុំ Ban Lien នោះ ពាណិជ្ជសញ្ញាទា bau នៅឃុំ Nghia Do ស្រុក Bao Yen ក៏ត្រូវបានប្រជាជនជាច្រើននាក់ស្គាល់ដល់នៅពេលមកដល់ខេត្ត Lao Cai។ លោក Do Van Luu លេខាគណៈកម្មាធិការបក្សឃុំ Nghia Do បានឲ្យដឹងថា៖ ទា bau នៅឃុំ Nghia Do ពិតជាលក់ដាច់ណាស់ ហើយឃុំកំពុងបង្ហើយការងារចុងក្រោយ ដើម្បីចុះឈ្មោះពាណិជ្ជសញ្ញា OCOP ។ ជាពិសេស ឃុំកំពុងរួមបញ្ចូលគ្នាយ៉ាងសកម្មរវាងកសិផល ទា bau ឃុំ Nghia Do ជាមួយសកម្មភាពទេសចរណ៍។ លោក Do Van Luu បានឲ្យដឹងថា៖ “ផ្អែកលើមូលដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ជនជាតិ Tay នៅ Nghia Do នោះ យើងខ្ញុំបានផ្ដោតសំខាន់លើបរិស្ថាន ផ្លូវថ្នល់ក្នុងភូមិ។ យើងខ្ញុំបានដាក់ពន្ទុបរិស្ថានដល់ក្រុមគ្រួសារនីមួយៗ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានកំណត់ការកសាងពាណិជ្ជសញ្ញាទារ bau គឺជាផ្នែកមុខព្រួញអភិវឌ្ឍន៍របស់ឃុំផងដែរ”។
ដោយអនុវត្តន៍កម្មវិធីឃុំមួយផលិតផលមួយ OCOP នោះ ខេត្ត Lao Cai បានដាក់ចេញគោលដៅអភិវឌ្ឍន៍គំរូផលិតកម្ម ធ្វើអាជីវកម្មកសិកម្មប្រពៃណី សេវាកម្ម ដែលមានស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ អាស្រ័យហេតនេះ រួមចំណែករៀបចំរចនាសម្ព័ន្ធផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទប្រកបដោយជីរភាព។ នេះក៏ជាដំណោះស្រាយ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្រុមស្តង់ដាសេដ្ឋកិច្ច ការរៀបចំផលិតកម្មក្នុងការកសាងជនបទថ្មី និងអភិរក្សតម្លៃប្រពៃណីល្អប្រសើនៅខេត្ត Lao Cai។ លោក Chu Hoang Nguyen ប្រធានសាខាអភិវឌ្ឍន៍ជនបទខេត្ត Lao Cai បានអះអាងថា៖ “នៅពេលអភិវឌ្ឍន៍ផលិតផល OCOP និងក្លាយទៅជាសក្តានុពលដ៏សំខាន់ និងជាកម្លាំងចលករដ៏រឹងមាំក្នុងការសហការតភ្ជាប់គ្នារបស់ប្រជាជនក្នុងការ ប្រើប្រាស់ផលិតផល។ នេះគឺជាកម្លាំងចលករចាំបាច់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពផងដែរ”។
កម្មវិធីឃុំមួយផលិតផលមួយ OCOP នៅខេត្ត Lao Cai បានពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចល្អ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតំបន់ផលិតកម្មកសិកម្មដោយគ្មានជាតិគីមី ដែលផ្សារភ្ជាប់ជាមួយខ្សែ សង្វាក់តម្លៃផលិតផល។ លើសពីនេះទៅទៀត ផលិតផល ដែលមានពាណិជ្ជសញ្ញា OCOP ក៏ត្រូវបានរំពឹងថា នឹងចូលរួមចំណែកបង្កើតផលិតផលទេសចរណ៍គួរឲ្យទាក់ទាញ ដោយជួយបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅជូនប្រជាជនក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ