YEN BAI បណ្ដុះបណ្ដាលកម្មាភិបាលសំរាប់កម្មវិធីកសាងជនបទថ្មី

Dinh Tuan + Vinh Phong Theo VOV -
Chia sẻ

(VOV)_ក្នុងការកសាងជនបទថ្មី ទន្ទឹមនឹងការប្រើប្រាស់គ្រប់ 
ប្រភពទុន​វិនិយោគប្រកបដោយប្រសិទ្ធិភាព និង ការប្រមូល  ផ្តុំអស់កម្លាំងកាយចិត្តពីប្រជាជន ទាមទាមានជួរកម្មាភិបាល 
ឃុំមានសមត្ថភាពគ្រប់គ្រាន់ទៀតផង។ នៅបណ្ដាឃុំព្រៃភ្នំ   ឆ្ងាយដាច់ស្រយាល ដែលជាតំបន់មានជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការនៅមានកំហិតអំពីជំនាញ គឺសំណូមពរនេះកាន់តែចាំបាច់។ ​

(VOV)_ក្នុងការកសាងជនបទថ្មី ទន្ទឹមនឹងការប្រើប្រាស់គ្រប់ប្រភពទុន​វិនិយោគ ប្រកបដោយប្រសិទ្ធិភាព និង ការប្រមូលផ្តុំអស់កម្លាំងកាយចិត្តពីប្រជាជន ទាមទា
មានជួរកម្មាភិបាលឃុំមានសមត្ថភាពគ្រប់គ្រាន់ទៀតផង។ នៅបណ្ដាឃុំព្រៃភ្នំ ឆ្ងាយ
ដាច់ស្រយាល  ដែលជាតំបន់មានជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការនៅមានកំហិតអំពី
ជំនាញ  គឺសំណូមពរនេះកាន់តែចាំបាច់។ ​

YEN BAI បណ្ដុះបណ្ដាលកម្មាភិបាលសំរាប់កម្មវិធីកសាងជនបទថ្មី - ảnh 1
ខេត្ត Yen Bai (www.yenbai.gov.vn)

ក្រោយរយះពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មី ខេត្ត​ Yen Bai ទទួល​បានសមទ្ធិ ផលដំបូងគួរអោយកត់សម្គាល់។ ប៉ុន្តែ ដោយស្ថានភាព លក្ខណះជាខេត្តព្រៃភ្នំ១ ដែល
ខឿន សេដ្ឋកិច្ចនៅមានការលំបាក ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ព្រមៗគ្នា ប្រភពកម្លាំង​វិនិយោគដើម្បីកសាងជនបទថ្មីនៅខ្វះ ពិសេសគឺសមត្ថភាព​របស់បណ្ដាកម្មាភិបាលឃុំ  ស្រុក ក្នុងតំបន់នៅអន់ខ្សោយ បានជាធ្វើអោយការបំពេញគោលដៅកសាងជនបទថ្មី
នានា នៅជួបការលំបាកជាច្រើន។ លោក Trinh Xuan Thanh ប្រធានគណះកម្មាធិការ ប្រជាជនឃុំ Thanh Luong ស្រុក Van Chan បានអោយដឹងថា÷​តួនាទីរបស់កម្មាភិបាលឃុំ  ក្នុងការកសាង​ជនបទថ្មី​គឺ​សំខាន់ណាស់ ពិសេសគឺក្តីរូសរាយរាក់ទាក់ ​របស់បណ្ដាកម្មា
ភិ បាលវ័យក្មេង ​បានជួយអោយប្រជាជនក្នុងឃុំ យល់អំពីអត្ថប្រយោជន៍ នៅពេលបាន ចូលរួមការកសាងជនបទថ្មី។ ដូច្នេះ ថ្នាក់ដឹកនាំឃុំThanh Luong បានប្តេជ្ញាចិត្ត កសាង
ជួរ​កម្មា​ភិបាលវ័យក្មេង មានសមត្ថភាពនិងចំណេះដឹង បំពេញរាល់សំណូមពរ​។ 
លោក​Trinh Xuan Thanh បានអោយដឹងថា÷ នាបច្ចុប្បន្ន ឃុំ មានកម្មា​ភិបាល​ចំនួន​២១នាក់ សុទ្ធតែមានអាយុក្រោម៤០ឆ្នាំ បាននិងកំពុងចូលរួមបណ្ដាកម្មវិធីបណ្ដុះ
បណ្ដាលដើម្បីលើកកំពស់ចំណេះដឹង។ រហូតមកដល់ពេលនេះ កម្មាភិបាល  ភ្នាក់
ងារ រដ្ឋការ១០០% ទទួលបទដ្ឋានជាសារវ័ន្ត។ ក្នុងនោះ មានកម្មាភិបាលជាច្រើននាក់
មិនមែន ជាអ្នកភូមិក្តី ប៉ុន្តែក៏ចេះភាសារបស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ
ដើម្បី ចូលរួមឃោសនា គោលមាគា៍ គោលនយោបាយរបស់រដ្ឋ។ លោក Trinh Xuan
Thanh បានអោយដឹងថា÷ 

“ ជួរកម្មាភិបាលឃុំនាបច្ចុប្បន្ន​បំពេញ​ការងារបានហើយ ប៉ុន្តែ នៅមាន​បញ្ហា​មួយចំនួនទៀត ត្រូវយកចិត្តទុកដាក់។ នោះគឺ ទស្សនះវិស័យ ចំណេះដឹងរបស់​​កម្មាភិបាល នៅមានកំហិត។ យើងខ្ញុំកំពុងជំនះពុះពារជាជំហានៗ។”

 នាបច្ចុប្បន្ន ទីក្រុង Yen Bai ជាទីកន្លែងមាន​កម្មា​ភិបាល ​​ភ្នាក់ងាររដ្ឋការថ្នាក់ឃុំ
ល្អជាងកេ។ ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ ​រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បានបណ្ដុះ បណ្ដាល បង្កលក្ខណះងាយស្រួលសំរាប់​កម្មាភិបាល និងភ្នាក់ងាររដ្ឋការទៅ បណ្ដុះ បណ្ដា សិក្សាររៀនសូត្ររាប់រយលើក ដើម្បី​លើកកំពស់សមត្ថភាព។ លោកស្រី Tran
Thi Nguyet អនុប្រធានការិយាល័យ​សេដ្ឋកិច្ច ទីក្រុង Yen Bai បានអោយដឹងថា÷

“ ដើម្បីកសាងប្រព័ន្ធនយោបាយប្រកបដោយរឹងមាំនៅមូលដ្ឋាន គឺទី​ក្រុង​និង បណ្ដាឃុំត្រូវយកចិត្តទុកដាក់ដល់ការបំប៉ន់នយោបាយ សមត្ថភាពជំនាញ​សំរាប់ជួរ កម្មាភិបាល ភ្នាក់ងាររដ្ឋការឃុំ។ មុនឆ្នាំ ២០០៩ អត្រាកម្មាភិបាលឃុំ​ទទួលបទដ្ឋាន សារវ័ន្តចំនួន៦៩%។ រហូតមកដល់ពេលនេះ ​អត្រាកម្មាភិបាលឃុំ ​ទទួល​បានបទ ដ្ឋានជាសារវ័ន្តចំនួនជាង ៨៦%។ ​ក្នុងរយះពេលខាងមុខនេះ ​ទីក្រុងនឹងបន្តយកចិត្ត ទុកដាក់ បណ្ដុះបណ្ដាលជួរកម្មាភិបាលឃុំដើម្បីបំពេញរាល់តម្រូវការអំពីការកសាង
ជនទថ្មី ក្នុងស្ថានភាពនាបច្ចុប្បន្ន។”

ក្នុងដំណាក់កាល ចាប់ផ្តើមអនុវត្តកម្មវិធីកសាងជនបទថ្មី  ឃុំនៅខេត្ត Yen bai ជាងបាក់កណ្ដាលចំនួនទទួល​បានបទដ្ឋានទី១៨ ស្ដីពី​ប្រព័ន្ធ អង្គការ​នយោបាយ​ 
សង្គមរឹងមាំ។ ប្រការនេះជះឥទ្ធិពលជាច្រើន ចំពោះការអនុវត្តរា​ល់​ភារកិច្ចស្ដីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅឃុំនានា ​រហូតមកដល់ការ​អនុវត្ត ​និងសំរេចរាល់បទ
ដ្ឋាន អំពីការកសាងជនបទថ្មី។ ដើម្បីដោះស្រាយប្រការនេះ ខេត្ត Yen Bai បាន ប្រមូលផ្តុំបណ្ដុះបណ្ដាលជួរកម្មាភិបាលភ្នាក់ងាររដ្ឋការ វ​តាម​ដំណាក់កាលនិមួយៗ។ ក្នុងរយះពេល២ឆ្នាំ (ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ អនុវត្តគំរោងការណ៍បណ្ដុះ
បណ្ដាលវិជ្ជាជីវះសំរាប់ពលករជនបទដល់ឆ្នាំ ២០២០ របស់​រដ្ឋាភិបាល ខេត្ត 
Yen Bai បានបណ្ដុះបណ្ដាលអោយ កម្មាភិបាលភ្នាក់ងារ​រដ្ឋការ ឃុំចំនួនជាង  ២១០០នាក់ និងក្នុងរយពេល២ឆ្នាំខាងមុខនេះ ខេត្ត Yen Bai កំពុងខំប្រឹងប្រែង
បណ្ដុះបណ្ដាល ដល់កម្មាភិបាលភ្នាក់ងាររដ្ឋការ​ចំនួន​ជាង​២ពាន់នាក់ទៀតផង។

នាបច្ចុប្បន្ន បក្ស រដ្ឋ បានមានបណ្ដាគោលនយោបាយអាទិភាព សំរាប់ការ​បណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលជាពិសេសគឺប្រភពកម្មា
ភិបាលវ័យក្មេង ដើម្បីការអភិវឌ្ឍន៍ជនបទនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល។ នេះគឺជាឱកាសដើម្បី​តំបន់ផ្សេងៗ ដែលក្នុងនោះមានខេត្ត Yen Bai លើកកំ​ពស់ គុណភាពប្រភពធនធានមនុស្សចំពោះការអភិវឌ្ឍន៍ជនបទ ក៏ដូចជាកសាងជនបទ
ថ្មីផងដែរ៕  



ប្រតិកម្មទៅវិញ