TAN TRAO ពង្រីកកម្លាំងផ្ទៃក្នុងក្នុងការកសាងជនបទថ្មី

THU HANG – BUI HANG Theo VOV -
Chia sẻ

(VOV)_ឃុំ Tan Trao ខេត្ត Tuyen Quang មានគ្រួសារ 
ជាង មួយពាន់គ្រួ ដោយមានមនុស្សចំនួនជាងបួន 
ពាន់នាក់ ដែលជាជនជាតិ Tay, Nung, Dao , Cao 
 Lan និង Kinh។ អនុវត្តកម្មវិធី​គោលដៅជាតិអំពីការ 
កសាងជន បទថ្មី នាពេលកន្លងទៅ គណៈកម្មាធិការ
បក្ស រដ្ឋអំណាចឃុំ Tan Trao បានជំរុញខ្លាំងការងារឃោសនា ​លើកកំពស់​មនសិការ​ និងបង្កើនការស្រុះចិត្តគំនិតក្នុងប្រជាជន។  

(VOV)_ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang (ភាគខាងជើងវៀត
ណាម)  មានគ្រួសារជាងមួយពាន់គ្រួ ដោយមានមនុស្សចំនួនជាងបួនពាន់នាក់ 
ដែលជាជនជាតិ Tay, Nung, Dao , Cao Lan និង Kinh។ អនុវត្តកម្មវិធី​គោលដៅជាតិ
អំពីការ កសាងជនបទថ្មី នាពេលកន្លងទៅ គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំ
 Tan Trao បានជំរុញខ្លាំងការងារឃោសនា ​លើកកំពស់​មនសិការ​ និងបង្កើនការ
ស្រុះចិត្ត គំនិតក្នុងប្រជាជន។ ហើយពីនោះ កសាងឃុំ Tan Trao ទៅជាឃុំគំរូក្នុង
ការកសាង ជនបទថ្មីនៅខេត្ត Tuyen Quang ។


TAN TRAO ពង្រីកកម្លាំងផ្ទៃក្នុងក្នុងការកសាងជនបទថ្មី - ảnh 1
TAN TRAO ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីកសាងជនបទថ្មី (TTXVN)

          ប្រការដំបូងដែលឃុំ Tan Trao អនុវត្តក្នុងការកសាងជនបទថ្មីគឺ​ចាក់បេតុងផ្លូវ គមនាគមន៍ប្រវែង២១​គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​ជាង​១០​ពាន់លានដុង  តាម
ទិស ស្លោក៖ រដ្ឋនិងប្រជាជនរួមគ្នាធ្វើ។ នេះគឺជាចំណុចមួយក្នុងចំណោមចំណុច លេចធ្លោក្នុងចលនាកសាងជនបទថ្មី នៅ Tan Trao ។ ហើយ​ពីនោះមកបានបង្កើត កំលាំងលោតផ្លោះ​យ៉ាងខ្លាំងក្លា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ធ្វើអោយមុខ មាត់
ជនបទ មានការផ្លាស់ប្តូរថ្មី។ ប្រសិទ្ធិភាព​ដំបូងនៃការលាតត្រដាងអនុវត្តកម្មវិធី កសាងជនបទថ្មី នោះគឺបានបង្កើតឡើងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងឃុំ។
 លោក Hoang Van Hung អ្នកឃុំ Tan Trao បានអោយដឹងថា៖  

     “ មុន​ពេលមានផ្លុវបេតុង​គឺយើងខ្ញុំជួបការលំ​បាក​ជា​ច្រើនណាស់ក្នុង​ការធ្វើដំណើរ។ ហើយចាប់ពីពេលបានបក្ស រដ្ឋ ជួយឧបត្ថម្ភ និងប្រជាជន​ក្នុងភូមិបានកសាងផ្លូវក្នុង
ភូមិ។ នាបច្ចុប្បន្នយើងខ្ញុំធ្វើដំណើរងាយស្រួលណាស់។”

ពីប្រភពទុនពីកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ​ ឃុំ Tan Traoបាន​ជួយ​ឧបត្ថម្ភរូបសណ្ឋានចំនួន៩ក្នុងការ​ចិញ្ជឹមជ្រុក​​ រូបសណ្ឋានចំនួន​៣០​ចិញ្ជឹមមាន់ ទា  និងលើកកំពស់គុណភាពដើមតែ ជួសជុលអាគារវប្បធម៌នៅភូមិ Tien Phong, Vinh
 Tan, Lung Bung ..លៗ តាមនោះបង្កលក្ខណះងាយស្រួលដើម្បី​ប្រជាជនជួបជុំ ផ្លាស់ ប្តូរវប្បធម៌ សិល្បះ លើកកំពស់ជីវភាពរស់នៅខាងស្មារតី។ រហូតមកដល់ពេលនេះ
 ឃុំ Tan Trao ទទួលបានបទដ្ឋានចំនួន១៤/១៩​អំពីការ​កសាងជនបទថ្មី។  លោក
 Truong Van Van លេខារងគណៈកម្មាធិការបក្សឃុំ ​Tan Trao​ បានអោយដឹងថា៖

“ ការលាតត្រដាងអនុវត្តកសាងជនបទថ្មីបានផ្លាស់ប្តូររបៀបធ្វើការរបស់​កម្មាភិ បាល បក្ខជន និងប្រជាជន។ បទពិសោធន៍របស់យើងខ្ញុំគឺអនុញ្ញាត្តិអោយ ប្រជាជន ចូលរួមក្នុងគ្រប់ដំណាក់កាល ក្នុងការកសាងជនបទថ្មី។ តាមនោះ​នឹងពង្រីកបាន
កម្លាំង ប្រជាជនក្នុងការកសាងជនបទថ្មី។”

ដើម្បីសម្រេចបទដ្ឋានចំនួន១៩ អំពីការកសាងជនបទថ្មី នាឆ្នាំ ២០១៥ ​ឃុំ​ Tan Trao កំពុងខំប្រឹងប្រែង ប្រមូលផ្តុំសម្រេចរាល់បទដ្ឋាននៅ​សេសសល់​ រួម​មាន​៖​កសាងផ្សារជនបទ ផ្ទះស្នាក់នៅ ការពារបរិស្ថាន…។ល។ លោក ​Nguyen Van Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Trao បាន​អោយ​ដឹងថា៖

“ យើងនឹងប្រមូលផ្តុំឃោសនា ចលនាប្រជាជនសកម្មចូលរួមការអភិវឌ្ឍន៍​កសិកម្ម ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រជាជន លើកកំពស់​មនសិការការពារបរិស្ថាន។ បណ្ដាគ្រួសារបង្កើនការជួសជុលផ្ទះ កែលំអរសួន​ចំការ បង្កើតមុខមាត់ថ្មីសំរាប់ស្រុកកំណើត Tan Trao។”

ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang ទទួលបាន​លទ្ធផលគួរ
អោយកត់សម្គាល់  នៅលើផ្លូវ កសាងជនបទថ្មី។ ក្នុងរយៈពេលខាងមុខនេះ ឃុំ 
Tan Trao បន្តប្រមូលផ្តុំអនុវត្តបណ្ដាភារកិច្ច ដំណោះស្រាយដើម្បី​ជំរុញ​ខ្លាំងការ
អភិវឌ្ឍន៍ សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រចីរភាព និងបង្កើនការ​ងារការពារបរិស្ថាន 
ដើម្បីដល់ ឆ្នាំ ២០១៥ ឃុំនឹងសម្រេចគោលដៅទាំង១៩ អំពីការកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ