សេដ្ឋកិច្ចវៀតណាមឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - យោងតាមអង្គការនិងអ្នកជំនាញទាំងក្នុងស្រុកនិងបរទេសជាច្រើនបានឲ្យដឹងថាកំណើនសេដ្ឋកិច្ច - GDP របស់ប្រទេស វៀតណាមនៅឆ្នាំនេះអាចម្រេចបាន ៧-៧,៥% ។ រួមជាមួយវិធានការណ៍ជួយគាំទ្រឧបត្ថម្ភដល់ការស្តារឡើងវិញ ជំរុញកំណើន និងគ្រប់គ្រងជំងឺរាតត្បាត Covid-19 រដ្ឋាភិបាលវៀតណាមកំពុងឆ្ពោះទៅដល់ឆ្នាំមួយដែលសេដ្ឋកិច្ចមានការអភិវឌ្ឍ ដ៏រឹងមាំនិងចីរភាព ។ 
សេដ្ឋកិច្ចវៀតណាមឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព - ảnh 1សិក្ខាសាលា «សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យម ២០២១-២០២៥៖ ការស្តារឡើងវិញ និងបង្កើនល្បឿន”  (រូបថត៖ baotainguyenmoitruong.vn)

នៅក្នុងសិក្ខាសាលា «សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យម ២០២១-២០២៥៖ ការស្តារឡើងវិញ និងបង្កើនល្បឿន” ត្រូវបានធ្វើឡើងនៅចុងខែមករាឆ្នាំ ២០២១ មជ្ឈមណ្ឌលព័ត៌មាន និងព្យាករណ៍សេដ្ឋកិច្ច-សង្គមជាតិនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានធ្វើបច្ចុប្បន្នភាពនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១-២០២៥ នឹងអនុវត្តតាមសេណារីយ៉ូចំនួនពីរ។ ក្នុងសេណារីយ៉ូមូលដ្ឋាន អត្រាកំណើនសេដ្ឋកិច្ចនឹងឈានដល់សម្រេចបានប្រមាណ ៦,៣% / ឆ្នាំក្នុងដំណាក់កាល ២០២១-២០២៥។ សេណារីយ៉ូនេះនឹងប្រព្រឹត្តទៅ ជាមួយនឹងការសន្មតថាហានិភ័យនៃការរីករាលដាលជំងឺ Covid-19 នៅតែមានវត្តមាន ហើយដំណោះស្រាយដើម្បីជួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនឹងនាំមកនូវប្រសិទ្ធភាពក្នុងកំរិតមធ្យម ក្នុងបរិបទដែលអន្តរជាតិនៅតែស្ថិតក្នុងសភាពការណ៍ងាយរងហានិភ័យនិងអស្ថេរភាពក្នុងរយៈពេលយូរផងដែរ។ រីឯសម្រាប់សេណារីយ៉ូជាវិជ្ជមានវិញ គឺអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងឆ្នាំ ២០២១-២០២៥ អាចឈានដល់សម្រេចបានជិត ៦,៨% / ឆ្នាំ ទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះស្រាលបន្តិចក៏ដោយ បន្ទាប់ពីអត្រាកំណើនខ្ពស់ក្នុងឆ្នាំ ២០២១ ប៉ុន្តែក្រោយមកវានឹងងើបឡើងវិញប្រកបដោយស្ថិរភាព។ លោក Phan Duc Hieu អនុប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា៖

«យើងបានដឹងជាស្រាប់ថា ជាមួយនឹងបរិបទថ្មីទំនងជាការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ហើយការចាប់យកកាលានុវត្តភាព ដើម្បីបង្កើតឱកាសអាជីវកម្មត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុតដែរ។ បើសិនអាចធ្វើបានដូច្នេះរបៀបរបបត្រូវបានបង្កើតឡើងនូវភាពស្វាហាប់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសមានសារៈសំខាន់ណាស់។ ខ្ញុំយល់ឃើញថាក្រៅពីគោលនយោបាយហិរញ្ញវត្ថុ ការកែទម្រង់របៀបរបបដើម្បីបង្កើតឡើងវិស័យធុរកិច្ចប្រកបដោយភាពស្វាហាប់និងជាឱកាស ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញគឺពិតជាមានសារៈសំខាន់ដែលត្រូវផ្តោតការយកចិត្តទុកដាក់ផងដែរ»។

សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាបានចាត់វិធានការណ៍ឱ្យបានទាប់ពេលវេលា ក្នុងការជួយគាំទ្រដល់អង្គភាពអាជីវកម្ម ប្រជាជននិងខឿនសេដ្ឋកិច្ចដើម្បី  ជំនះពុះពារយ៉ាងឆាប់រហ័សនូវដំណាក់កាលលំបាក សំដៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ដោយ GDP ពេញមួយឆ្នាំ ២០២០ ឈានដល់សម្រេចបាន ២,៩១ % ។ នេះក៏ជាមូលដ្ឋានសំខាន់ ដើម្បីបង្កើតសន្ទុះសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ផងដែរ។ ក្នុងបរិបទបច្ចុប្បន្ន វៀតណាមបាន    ផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះដំណោះស្រាយ “ស្តារសេដ្ឋកិច្ចឡើងវិញ” និង“ ការជម្រុញយ៉ាងខ្លាំង” ដើម្បីធ្វើឲ្យខឿនសេដ្ឋកិច្ចកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពផងដែរ។ លោកបណ្ឌិត Nguyen Dinh Cung ប្រធានសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម បានផ្តល់អនុសាសន៍ថា ជំនួសឱ្យការប្រើប្រាស់ «កញ្ចប់ថវិកា» ដោយផ្ទាល់ដើម្បីជួយគាំទ្រ      រដ្ឋាភិបាលគួរតែអនុម័តលើកពន្ធអនុគ្រោះ និងប្រាក់ឥណទានសម្រាប់អង្គភាពអាជីវកម្ម។ ជាពិសេសគឺអង្គភាពអាជីវកម្ម ដែលបានវិនិយោគលើវិស័យនិងគំរូអាជីវកម្មថ្មី តាមនិន្នាការបដិវត្តន៍ ៤.០ ។ លោក Nguyen Dinh Cung បានឲ្យដឹងថា៖

«នោះគឺជាកត្តារក្សាសន្ទុះកំណើន និងជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កំណើននាពេលខាងមុខ។ ជាឧទាហរណ៍គឺ កញ្ចប់ពន្ធអនុគ្រោះ ឬការគាំទ្រអង្គភាពអាជីវកម្មគឺស្ថិតនៅក្រោមសិទ្ធិរបស់រដ្ឋសភា ហើយរដ្ឋសភាត្រូវតែមានការធ្វើវិសោធនកម្មជាក់លាក់នៅក្នុងច្បាប់ដែលពាក់ព័ន្ធនានា។ ហេតុដូច្នេះហើយ       វាទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័ស ហើយត្រូវតែធ្វើភ្លាមៗ ដើម្បីដាក់ជូនទៅអាជ្ញាធរមានសមត្ថកិច្ច រួមទាំងដាក់ជូនទៅរដ្ឋសភា ទើបតែចូលជាធរមានក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះ បើមិនដូច្នេះទេ វានឹងយឺតយាវជាក់ជាពុំខាងឡើយ»។

សេដ្ឋកិច្ចវៀតណាមឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព - ảnh 2លោកបណ្ឌិត Nguyen Dinh Cung ប្រធានសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម

នៅឆ្នាំ ២០២០ ច្បាប់ស្តីពីសហគ្រាស ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការវិនិយោគក្រោមទំនាក់ទំនងភាពជាដៃគូសាធារណៈ - ឯកជន ដែលត្រូវអនុម័តដោយរដ្ឋសភា និងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០២០ ដែរ រដ្ឋាភិបាលបានចងក្រងនិងដាក់ចេញឯកសារជំរុញការចាប់ផ្តើមអាជីវកម្ម។ ទាំងនេះគឺជាឯកសារគតិយុត្តសំខាន់ៗ ដែលប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ធុរកិច្ច ហើយត្រូវបានគេរំពឹងថានឹងបង្កើតច្រករបៀងស្របច្បាប់យ៉ាងពេញលេញនិងអំណោយផលសម្រាប់បរិស្ថានវិនិយោគនិងអាជីវកម្មរបស់វៀតណាមនៅឆ្នាំ ២០២១។

ទន្ទឹមនឹងនេះដែរ វៀតណាមកំពុងស្ថិតនៅក្នុងក្រុមដែលមានកំណើនខ្ពស់បំផុតដូច្នេះដើម្បីបន្តរក្សាសមិទ្ធិផលនេះ ចាំបាច់ត្រូវដោះស្រាយបញ្ហាឧបសគ្គនៃខឿនសេដ្ឋកិច្ច។ លើសពីនេះទៅទៀតការផ្លាស់ប្តូរផ្នត់គំនិតនិងការកែទម្រង់របៀបរបបនិងគោលនយោបាយ ឆ្ពោះទៅរកបង្កើតបរិយាកាសអំណោយផល លើកទឹកចិត្តនិងប្រមូលផ្តុំការចូលរួមពីវិស័យមិនមែនរដ្ឋផងដែរ។ ការអភិវឌ្ឍក៏ដូចជាការកៀរគរធនធានចាំបាច់ សម្រាប់ការវិនិយោគផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងដើម្បីផ្លាស់ប្តូរថ្មីនូវការច្នៃប្រឌិត ក្នុងនោះត្រូវតែមានបទពិសោធន៍យ៉ាងសកម្មលើរបៀបរបប និងគោលនយោបាយផងដែរ។ លោក Ly Dai Hung ផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងរបៀបរបបសេដ្ឋកិច្ចនៃវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានមានប្រសាសន៍ថា៖

« ឆ្នាំ ២០២១ គឺជាឆ្នាំដែលវៀតណាមចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំ និង ១០ ឆ្នាំរបស់ខ្លួន។ នេះជារឿងសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់យើង ដោយផ្អែកលើគំរូវិភាគអនុវត្តចំពោះការព្យាករណ៍វិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមផ្តល់សេណារីយ៉ូការព្យាករណ៍ចំនួន ៣ ដែលសង្កត់ធ្ងន់លើសេណារីយ៉ូមូលដ្ឋានរបស់វៀតណាម អាចនឹងកើនឡើងក្នុងអត្រា ៥,៤៩% នៅឆ្នាំ ២០២១ ដែលនេះគឺជាលទ្ធផលទូទៅបំផុត។

ទន្ទឹមជាមួយនឹងកញ្ចប់ថវិកាជំរុញកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកម្មវិធីអេឡិចត្រូនិចរបស់រដ្ឋាភិបាលព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលបង្កើនការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអង្គភាពអាជីវកម្ម និងជាពិសេសគឺ    ផ្តោតសំខាន់ទៅលើការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវគំរូអាជីវកម្មថ្មី ដោយផ្អែកទៅលើការភ្ជាប់កម្មវិធីនានាជាជើម ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងបណ្តាឆ្នាំបន្តទៀតផងដែរ៕

ប្រតិកម្មទៅវិញ