លើកកម្ពស់ឋានះរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល

Chia sẻ
(VOVWORLD) - ឧស្សាហកម្ម semiconductor គឺជាស្នូលនៃឧស្សាហកម្មអេឡិចត្រូនិក ដែលបានចាត់ទុក ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរសំខាន់ៗចំនួនបីនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ រួមមាន៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឆ្លាតវៃ។ ក្នុងបរិបទនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រែប្រួលដ៏ស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយនៅលើពិភពលោក សហគ្រាស semiconductor បាននិងកំពុងផ្លាស់ទីទៅកាន់បណ្តាប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរ។ ដើម្បីកុំឱ្យរំលងឱកាស វៀតណាមបានផ្តោតសំខាន់លើរបកគំហើញដូចជា៖ ការសុក្រិតស្ថាប័ន ការធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីលើកកំពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ឧស្សាហកម្ម semiconductor ពិភពលោកបានកើនឡើង ១៤% ជារៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលជិត ៦០០ ពាន់លានដុល្លារអាមេរីកក្នុងឆ្នាំ ២០២៣។ ឧស្សាហកម្ម semiconductor ត្រូវបានរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបាន ១,០០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

នៅប្រទេសវៀតណាម ដោយមានការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់  បរិយាកាសវិនិយោគនិងធ្វើអាជីវកម្មអំណោយផលកម្លាំងពលកម្មប្រកបដោយគុណភាព និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសភាគច្រើនដែលមានឧស្សាហកម្ម semiconductor អភិវឌ្ឍន៍ អ្នកជំនាញជាច្រើនបានអះអាងថា វៀតណាមមានគុណ សម្បត្តិយ៉ាងធំធេងដើម្បីបញ្ជាក់ពីឋានៈរបស់ខ្លួនក្នុងឧស្សាហកម្ម semiconductor សកល។ លោក Vo Xuan Hoai នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា៖ “នាពេលកន្លងទៅ ប្រធានសាជីវកម្មធៗក្នុងវិស័យ semiconductor នៅលើពិភពលោក បានមកដល់វៀតណាម ដូចជា CEO របស់ Nvidia, Lam Research, Global Foundary ឬក្រុមហ៊ុនដែលផលិតឧបករណ៍ semiconductor ការវេចខ្ចប់និងធ្វើតេស្ត semiconductor ដូចជា Coherent, Amkor, Intel... សុទ្ធតែមានវត្តមាននៅវៀតណាម។ ប្រការនេះបានបង្ហាញថា វៀតណាមមានប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor ល្អណាស់ ដែលជាកត្តាធ្វើឱ្យអាជីវកម្មជុំវិញពិភពលោកមកកាន់វៀតណាម។ ជាពិសេស ជាមួយនឹងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor ពិភពលោក វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានជ្រើសរើស ហើយមាន ឱកាសជាច្រើនដើម្បីចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ”។
លើកកម្ពស់ឋានះរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល - ảnh 1Vo Xuan Hoai នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។ រូបថត៖ NIC

ដើម្បីក្តាប់ជាប់និងអនុវត្តជាក់ស្ដែងនូវឱកាសនេះ រដ្ឋាភិបាលវៀតណាមបានចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor របស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ តាមនោះ យុទ្ធសាស្ត្រមានដំណាក់កាលចំនួន ៣  ជាមួយនឹងគោលដៅជាក់លាក់ចំនួន ៥ រួមមាន៖ ផ្តោតលើការការសុក្រិតស្ថាប័ន និងគោលនយោបាយជាក់លាក់ ធានាឱ្យមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់;  ធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធនៃអគ្គិសនី ទឹក ចរាចរណ៍ ខ្សែកាបអុបទិក បច្ចេកវិទ្យាព័ត៌មាន; អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្នែក។

តាមទស្សនៈរបស់សហគមន៍ធុរកិច្ច លោក Nguyen Vinh Quang នាយកក្រុមហ៊ុនភាគហ៊ុន Semiconductor ចំណុះសារជីវកម្មបច្ចេកវិទ្យា FPT (FPT Semiconductor) បានចែករំលែកថា នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់វៀតណាមកសាងយុទ្ធសាស្ត្រ semiconductors ឲ្យបានសមស្រប នៅពេលដែលបណ្តាប្រទេសក្នុងតំបន់និងលើពិភពលោកមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការទាក់ទាញការវិនិយោគលើបន្ទះឈីប semiconductor ដើម្បីជួយឧស្សាហកម្ម semiconductor របស់វៀតណាមហោះហើរ៖ “នេះជាលើកទីមួយហើយដែលក្រុមហ៊ុន semiconductor ត្រូវបានលើកឡើង និងត្រូវបានរដ្ឋាភិបាលគាំទ្រយ៉ាងសកម្ម  ហើយក៏មានចំណុចថ្មីៗជាច្រើននៅក្នុងយុទ្ធសាស្ត្រដែលរដ្ឋាភិបាលទើបដាក់ចេញផងដែរ។ FPT មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយដឹងថានេះជាឱកាសដ៏ល្អសម្រាប់វៀតណាមនិយាយរួម និងអង្គភាពអាជីវកម្មវៀតណាមនិយាយដោយឡែក អាចចូលកាន់តែជម្រៅ អភិវឌ្ឍកាន់តែប្រសើរឡើង តាមនោះ លើកកម្ពស់ឋានៈរបស់វៀតណាមនៅពេលចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់semiconductor សកល។”

បច្ចុប្បន្ននេះ ទាក់ទងនេងហេដ្ឋារចនាសម្ព័ន្ធ វៀតណាមកំពុងសុក្រឹត្យជាបណ្តើរៗ និងធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor ដូចជា៖ ប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីពីខាងជើង-ខាងត្បូង ប្រព័ន្ធទឹកស្អាត ជួសជុល និងកែលម្អប្រព័ន្ធអាកាសយានដ្ឋាននិងកំពង់ផែសមុទ្រ។ ទន្ទឹមនឹងនោះ មានគោលនយោបាយគាំទ្រនិងអនុគ្រោះអំពីពន្ធដារ និងដើមទុនសម្រាប់ សហគ្រាសបច្ចេកវិទ្យាខ្ពស់។ ជាពិសេស ផ្តោតលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ semiconductor ដោយមានគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានវិស្វករចំនួន ៥០ ពាន់នាក់ក្នុងវិស័យនេះ។

លើកកម្ពស់ឋានះរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល - ảnh 2រូបភាព៖ Quoc Dung/TTXVN

ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម អ្នកជំនាញនិងដៃគូ អន្តរជាតិជាច្រើនបានអះអាងថា នឹងរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅ ក្លាយជាដំណាក់កាលមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល។ លោកស្រី Linda Tan ប្រធានសមាគម Semiconductor សកលប្រចាំអាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖ “ទីផ្សារ semiconductor របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន៣១,៣៩ ពាន់លានដុល្លារអាមេរីកនៅឆ្នាំ ២០២៩ ជាមួយនឹងអត្រាកំណើនរួមប្រចាំឆ្នាំគឺ ១១,៤៨% ក្នុងដំណាក់កាលពី ២០២៤ - ២០២៩។ ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាមកំពុង ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន យើងខ្ញុំសន្យាអភិវឌ្ឍន៍ជំនាន់នៃអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ តាមរយៈកម្មវិធីដ៏ទូលំទូលាយ និងបណ្ដះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើផ្នែក នេះ។ សមាគម Semiconductor សកល នឹងបន្តគាំទ្រមហិច្ឆតារបស់វៀតណាម ក្នុងការពង្រីកសញ្ញាសម្គាល់នៅក្នុងវិស័យ semiconductor តាមរយៈកម្មវិធីសកលរបស់យើង”។

ឧស្សាហកម្មបន្ទះឈីប semiconductor គឺជាឧស្សាហកម្មដែលដើរតួនាទីយ៉ាងសំខាន់ និងជាមូលដ្ឋានគ្រឹះដែលបង្ហាញពីការអភិវឌ្ឍនៃវិស័យផ្សេងៗគ្នាជាច្រើននៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រទេសវៀតណាម បន្ទះឈីបsemiconductor ត្រូវបានចាត់ទុកជា "គ្រាប់អង្ករក្នុងសេដ្ឋកិច្ចឌីជីថល"។ រយះពេលជិត ៤០ឆ្នាំមុន វៀតណាមមានភាពទម្លុះទម្លាយ អំពីស្ថាប័ន ជាមួយនឹងកំណែទម្រង់និងការបើកទ្វាចំហរ នាំប្រទេសជាតិរួចផុតពីភាពក្រីក្រ ដោយសារការនាំចេញអង្ករក្នុងវិស័យកសិកម្ម។ បច្ចុប្បន្ននេះ វៀតណាមកំពុងប្រឈមមុខនឹងឱកាសដ៏ល្អមួយដើម្បីនាំយក " គ្រាប់អង្ករនៃសេដ្ឋកិច្ចឌីជីថល" ទៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពិភពលោក។ ការប្តេជ្ញាចិត្តផ្នែកនយោបាយរួមជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ រយៈពេលវែង នឹង ក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមក្នុងការកៀងគរប្រភពធនធានទាំងអស់  អនុវត្តជាបណ្ដើរៗនូវគោលដៅធ្វើឱ្យវៀតណាមក្លាយជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល៕

ប្រតិកម្មទៅវិញ