សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ នៅតែមានចំណុចភ្លឺជាច្រើន

Chia sẻ
(VOVWORLD) - ដោយសាររងផលប៉ះពាល់យ៉ាងខ្លាំងក្លានៃជំងឺរាតត្បាត Covid-19 ទូទាំងសកលលោក បានធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅត្រីមាសទី ១ នៃឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានសម្រេចបានត្រឹមតែ ៣,៨២% ប៉ុណ្ណោះដែលនេះជាអត្រាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ ២០១១ មក។ ប៉ុន្តែបើប្រៀបធៀបនឹងស្ថានភាពទូទៅក្នុងតំបន់និងពិភព លោកនោះ អ្នកជំនាញនានាបានអះអាងថាកំណើនដូចពោលខាង លើនេះនៅតែជាអត្រាល្អបង្គួរផងដែរ។ ជាពិសេសសេដ្ឋកិច្ច វៀត ណាមនៅតែមានចំណុចភ្លឺដែលអាចផ្តោតទៅលើការធ្វើអាជីវកម្មនិងជម្រុញឲ្យកាន់តែល្អប្រសើរថែមទៀតផងដែរ ។
សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ នៅតែមានចំណុចភ្លឺជាច្រើន - ảnh 1វិស័យផលិតថ្នាំ គីមីឱសថ និងឱសថបុរាណបានកើនឡើងដល់ ២៨,៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារការផលិតថ្នាំដើម្បីបំរើក្នុងស្រុកនិងនាំចេញ (រូបថត៖ SGGP)

 

យោងតាមសេចក្តីប្រកាសថ្មីៗបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថាគ្រប់វិស័យ ផ្នែក និងមុខរបរភាគច្រើនដែលចំណុះក្នុងវិស័យសេដ្ឋកិច្ចទាំង ៣ សុទ្ទសឹងតែរងផលប៉ះពាល់យ៉ាងគំហុកដោយជំងឺរាតត្បាត Covid-19 ។ ក្នុងនោះ វិស័យកសិកម្ម រុក្ខាកម្ម និងនេសាទត្រូវបានរងផលប៉ះពាល់ជាអវិជ្ជមានបំផុត ដោយសារមុននោះធ្លាប់ត្រូវបានរងផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ជំងឺផ្តាសាយបក្សី គ្រោះរាំងស្ងួត គ្រោះជ្រាបចូលទឹកប្រៃ រួមទាំងជះឥទ្ធិពលនៃជំងឺ Covid-19 ទៀតផងដែលធ្វើឲ្យកំណើនសម្រេចត្រឹមតែ ០.០៨% ប៉ុណ្ណោះ។ វិស័យសេដ្ឋកិច្ចទី២គឺវិស័យឧស្សាហកម្មនិងសំណង់ ក្នុងត្រីមាសនេះបានកើនឡើងត្រឹមតែ ៥,១៥% ប៉ុណ្ណោះ សូម្បីតតែវិស័យមួយចំនួនដូចជាការធ្វើអាជីវកម្មរ៉ែក៏មានកំណើនអវិជ្ជមានផងដែរ។ គួរឱ្យកោតសើរសើរថាមានវិស័យមួយចំនួនផ្សេងៗទៀតដូចជាឧស្សាហកម្មកែច្នៃនិងកម្មតសាល ទោះបីជាមិនសម្រេចបានអត្រាខ្ពស់ពោលគឺមានអត្រា ត្រឹមតែ ៧,១២% ក៏ដោយ ប៉ុន្តែនៅតែដើរតួនាទីជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចផងដែរ។ លោក Pham Dinh Thuy ប្រធាននាយកដ្ឋាន ឧស្សាហកម្មនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានអះអាងថា៖

«វិស័យផលិតថ្នាំ គីមីឱសថ និងឱសថបុរាណបានកើនឡើងដល់ ២៨,៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារការផលិតថ្នាំដើម្បីបំរើក្នុងស្រុកនិងនាំចេញ។ វិស័យទី២ គឺផលិតនិងចែកចាយផលិតផលប្រេងរ៉ែចម្រាញ់ ដែលបានរួមចំណែកយ៉ាងសកម្មដល់ថវិកា។ រីឯទី៣គឺវិស័យផលិតអេឡិចត្រូនិច  កុំព្យូទ័រអុបទិកដែលភាគច្រើនជាទូរស័ព្ទចល័តនិងគ្រឿងបន្លាស់អេឡិចត្រូនិចបានកើនឡើងបង្គួរពោលគឺស្ថិតនៅកំរិត ១៤,៣% ។ ក្នុងបរិបទដែលចិនដាក់កំហិតលើផលិតកម្មនិងសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិននៅតែមាននៅតែមានភាពតានតឹងនៅឡើយនោះ ទីផ្សារសក្តានុពលជាច្រើននៅលើពិភពលោកបានប្រែក្លាយទៅរកការនាំចូលគ្រឿងបន្លាស់អេឡិចត្រូនិចដែលផលិតពីប្រទេសវៀតណាមផងដែរ»។

សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ នៅតែមានចំណុចភ្លឺជាច្រើន - ảnh 2 វិស័យផលិតអេឡិចត្រូនិច  កុំព្យូទ័រអុបទិកដែលភាគច្រើនជាទូរស័ព្ទចល័តនិងគ្រឿងបន្លាស់អេឡិចត្រូនិចបានកើនឡើងបង្គួរពោលគឺស្ថិតនៅកំរិត ១៤,៣% (រូបថត៖baocongthuong)

 

ជាធម្មតាសេវាកម្មតែងតែជាវិស័យសេដ្ឋកិច្ចដែលមានសមាមាត្រខ្ពស់បំផុតនៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែផលប៉ះពាល់នៃជំងឺ Covid-19 បាន    បណ្តាលឱ្យមានកំណើនត្រីមាសនេះសម្រេចត្រឹមតែ ៣,២៧% ដែលស្មើពាក់កណ្តាលអត្រាក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ប៉ុន្តែផលប៉ះពាល់ជាអវិជ្ជមានបានបង្ហាញច្បាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នាពេលថ្មីៗនេះ នៅពេលដែលស្ថានភាពជំងឺរាតត្បាតវិវត្តន៍ដ៏ស្មុគស្មាញនោះ សហគ្រាសក្នុងវិស័យ នេះនៅតែធ្វើអាជីវកម្មល្អៗផងដែរ។ លើសពីនេះទៀតសកម្មភាពពាក់ព័ន្ធនានានិងភស្តុភារនៃវិស័យសេវាកម្មនៅតែមានឱកាសនៃការរីកចម្រើនយ៉ាងខ្លាំងដូចជាវិស័យពាណិជ្ជកម្មអេឡិចត្រូនិចនិង Logistics នៅក្នុងផ្នែកដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។  ជាពិសេសចំណុចភ្លឺស្វាងដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងរូបភាពសេដ្ឋកិច្ចត្រីមាសទី ១ គឺជាល្បឿននៃការបញ្ចេញទុនវិនិយោគសាធារណៈ។ គិតត្រឹមដល់ដំណាច់ថ្ងៃទី ៣១ ខែមករា ការចំណាយដើមទុនវិនិយោគរបស់ក្រសួង ស្ថាប័ន ផ្នែកនិងមូលដ្ឋានសម្រេចបានត្រឹមតែ ០,៩៥% នៃផែនការដែលរដ្ឋបានប្រគល់ ហើយរហូតដល់ចុងខែមីនា តួលេខនេះបានកើនឡើងដល់ ១៣,២% នៃផែនការឆ្នាំ។ លោក  Nguyen Viet Phong ប្រធាននាយកដ្ឋានសិ្ថតិ សំណង់និងទុនវិនិយោគនៃអគ្គនាយកដ្ឋានស្ថិតិ បានមានប្រសាសន៍ថា៖

«លទ្ធផលនេះគឺអាស្រ័យលើការផ្លាស់ប្តូរថ្មីក្នុងការគ្រប់គ្រងគោលនយោបាយរបស់រដ្ឋាភិបាល។ តាមនោះ រដ្ឋាភិបាលបានប្រគល់ដើមទុនដូចដែលបានគ្រោងទុក ដល់បណ្តាមូលដ្ឋាននិងក្រសួង ស្ថាប័ននិងផ្នែកនានាតាំងពីដើមឆ្នាំ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រសួង ស្ថាប័ននិងមូលដ្ឋានដែលអាចអនុវត្តដោយភាពម្ចាស់ការផងដែរ។ ទន្ទឹមនឹងនេះ ច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) ក៏មានចំណុចវិជ្ជមាន និងបែបបទវិនិយោក៏មានភាពសាមញ្ញគ្រាន់បើថែមទៀត ហើយដំណើការអនុវត្តនិងការបញ្ចេញដើមទុនវិនិយោគសាធារណៈក៏មានភាពល្អប្រសើរផងដែរ។ ប្រសិនបើការវិនិយោគសាធារណៈកើនឡើង ១ % នោះនឹងរួមចំណែកដល់កំណើន ០.០៦% និងជួយ     ឲ្យវិស័យសំណង់ កើនឡើង ១,៣៤ %។ ប្រការនេះបានសរបញ្ជាក់ថាដើមទុនវិនិយោគសាធារណៈភាគច្រើនផ្តោតសំខាន់ លើហេដ្ឋារចនាសម្ព័ន្ធនិងជាប្រភពថវិកាសម្រាប់តំបន់ផ្សេងទៀតដើម្បីបង្កើតតម្លៃផលិតកម្មផងដែរ»។

ក្នុងបរិបទដែលហានិភ័យនៃឱនភាពសេដ្ឋកិច្ចសដ៏ធ្ងន់ធ្ងរនៅលើកលលោកកាន់តែច្បាស់លាស់នោះ ការដែល GDP ក្នុងត្រីមាសទី១នៃឆ្នាំ ២០២០ នៅតែសម្រេចបាន ៣,៨២% ហើយរូបភាពសេដ្ឋកិច្ចរបស់វៀតណាមមានចំណុចភ្លឺជាច្រើន ដែលជាចំណុចគួរអោយកោតសរសើរផងដែរ។ ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នានៃប្រព័ន្ធនយោបាយ អង្គភាពអាជីវកម្មនិងប្រភពធនធានក្នុងសង្គមទាំងមូល វៀតណាមនឹងជំនះពុះពាររាល់ការលំបាកនិងបញ្ហាប្រឈមនានា ព្រមទាំងស្តារឡើងវិញនិងកែលម្អកំណើនសេដ្ឋកិច្ចនាពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ