វៀតណាមបន្តជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិន

CAM TU/TO TUAN
Chia sẻ

(VOVworld) – អាស្រ័យដោយបរិយាកាសវិនិយោគនិង
អាជីវកម្មត្រូវបានកែលំអវៀតណាមទទួលបានប្រភព
ទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ១៥ ពាន់ ៨០០ លាន
ដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៧ វៀតណាម
បន្តក្លាយទៅជាទីកន្លែងមកដល់គួរឲ្យ​ទាក់ទាញចំពោះ
មជ្ឈដ្ឋានវិនិយោគិនលើពិភពលោកដោយសារកត្តា
វិជ្ជមានដូចជា៖ ឱកាសក្នុងដំណើរធ្វើសមាហរណកម្ម
សេដ្ឋកិច្ចអន្តរជាតិក៏ដូចជាការខំប្រឹងប្រែងរបស់
រដ្ឋាភិបាលក្នុងការកែលំអបរិយាកាសអាជីវកម្ម។ 


វៀតណាមបន្តជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិន - ảnh 1
វៀតណាមបន្តជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិន (VOV)

(VOVworld) – អាស្រ័យដោយបរិយាកាសវិនិយោគនិងអាជីវកម្មត្រូវបានកែលំអ
វៀតណាមទទួលបានប្រភពទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ១៥ ពាន់ ៨០០
លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៧ វៀតណាមបន្តក្លាយទៅជា
ទីកន្លែងមកដល់គួរឲ្យ​ទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនលើពិភពលោកដោយ
សារកត្តាវិជ្ជមានដូចជា៖ ឱកាសក្នុងដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
ក៏ដូចជាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលំអបរិយាកាសអាជីវកម្ម។

        ក្រោយរយៈពេល ២ ខែដើមឆ្នាំ ២០១៧ ចំនួនទុនវិនិយោគផ្ទាល់ពីបរទេស
ចូលក្នុងវៀតណាមទទួលបានកំរិតអតិបរមាបើប្រៀបនឹងរយៈពេលដូចគ្នាក្នុង
 ប៉ុន្មានឆ្នាំទៅមិញទាំងខាងបរិមាណគំរោងការណ៍ថ្មី ទុនចុះបញ្ជីនិងទុន​រំដោះ។​
តាមនាយកដ្ឋានវិនិយោគនៅឯបរទេសនៃក្រសួងផែនការនិងវិនិយោគវៀត
ណាមបានឲ្យដឹងថា៖ មានគំរោងការណ៍វិនិយោគផ្ទាល់ពីបរទេស ចំនួន ១១០០
ត្រូវបានចុះបញ្ជីថ្មីដោយមានប្រភពទុនសរុបចំនួន ៣ ពាន់  ៤០០ លានដុល្លា
អាមេរិកក្នុងទូទាំងប្រទេស។ ប្រភពទុនរំដោះទទួលបាន ១ ពាន់លាន ៥៥០
លានដុល្លាអាមេរិក។ លោក Ryu Hang Ha ប្រធានសមាគម សហគ្រាសកូរ៉េខាង
ត្បូងនៅវៀតណាមបានវាយតំលៃថា៖

        «ក្នុងរយៈពេលកន្លងទៅ វៀតណាមរក្សាបានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍
និរន្តរភាព។ រដ្ឋាភិបាលថ្មីកំពុងមានកាយវិការវិជ្ជមានសំដៅកែទម្រង់រចនា
សម្ព័ន្ធ ខឿនសេដ្ឋកិច្ចក៏ដូចជាអនុវត្តវិធានការប្រឆាំងនឹងអំពើពុករលួយ
កែទម្រង់ បែបបទរដ្ឋបាលនិងកែលំអបរិយាកាសធ្វើអាជីវកម្មងាយស្រួល
ថែមទៀតសំរាប់ សហគ្រាស។ វៀតណាមគឺជាប្រទេសដែលចូលរួមកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេ រីច្រើនបំផុតក្នុងតំបន់អាស៊ី។ ប្រការនេះនឹងបង្កើត
ឡើងឱកាសដើម្បីសហគ្រាស ផលិតកម្មនៅវៀតណាមទទួលបានកំរិតពន្ធ
នាំចេញនាំចូលទំនិញល្អបំផុត។»

ការដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) របស់អាមេរិកក៏ជះឥទ្ធិពលទៅលើមជ្ឈដ្ឋានវិនិយោគិនចូលក្នុងវៀតណាម
ផងដែរ។ ប៉ុន្តែ សេដ្ឋកិច្ចវៀតណាមនៅមានឱកាសសហប្រតិបត្តិការជាច្រើន
អាស្រ័យដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ដែលបាននិងកំពុង
ចរចារ។   

រួមជាមួយការក្តាប់ជាប់ឱកាសថ្មី រដ្ឋាភិបាលវៀតណាមក៏បានអះអាងនូវការ
ប្តេជ្ញាចិត្តក្នុងការជំរុញយ៉ាងខ្លាំងកំណែទម្រង់បែបបទរដ្ឋបាលនិងការកែលំ
អបរិ យាកាសវិនិយោគតាមរយៈគោលនយោបាយជាក់ស្តែងដល់ឆ្នាំ ២០២០។
 រួមជា មួយគ្នានោះ ច្បាប់ស្តីអំពីការវិនិយោគធ្វើវិសោធនកម្មនិងបំពេញ
បន្ថែមបានចូល ជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៧។ អនុប្រធាន
សមាគមសហគ្រាសនិង វិនិយោគបរទេសវៀតណាម លោក Nguyen Van
Toan បានចាត់ទុកថា៖

        «ទោះបីជាគ្មាន TPP ក្តីប៉ុន្តែ ការវិនិយោគពីបរទេសក្នុងឆ្នាំ ២០១៧ នៅ
មាន កំណើនវិជ្ជមាន។ ក្រៅពីការវិនិយោគពីកូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី និង
ចិន យើង នៅទទួលបានវិនិយោគិនពីអឺរ៉ុបទៀតផង។ អឺរ៉ុបក៏កំពុងឆ្លៀតយ
កឱកាសពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីពហុភាគីដែលបានចុះហត្ថលេ
ខាដើម្បីបំពេញ ឡើងវិញការខូចខាតដោយការចាកចេញពីសហភាពអឺរ៉ុប EU
 របស់អង់គ្លេស។​ដោយហេតុនេះ ខ្ញុំគិតថា៖ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀត
ណាមនិង EU នឹង ងាយស្រួលជាង។ ដើម្បីអនុវត្តប្រការនេះ វៀតណាមគប្បី
បង្កើតឡើងហេដ្ឋារចនា សម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគល្អថែមទៀត
បង្កើតឡើងបរិយាកាសខាង គតិយុត្តិការតម្លាភាពនិងកម្មសិទ្ធិបញ្ញា។»

        ដោយមានបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីដែលត្រូវ
បានចុះហត្ថលេខារួមជាមួយសក្តានុភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ
ក្នុង តំបន់ វៀតណាមកំពុងមានឧត្តមភាពដើម្បីក្លាយទៅជាទីកន្លែងវិនិយោគ
គួរឲ្យទាក់ទាញដែលមានចរិតលក្ខណៈយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិ
ធំៗលើពិភពលោក៕

ប្រតិកម្មទៅវិញ