បង្កើនទិន្នផលប្រេងត្រូវបានចាត់ទុកជាវិធានការដើម្បីធានាកំណើន (រូបថត៖ vietsov.com.vn) |
នេះជាកំរិតកំណើនខ្ពស់ បំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក ហើយដោយមានល្បឿនដូចនាបច្ចុប្បន្ននោះ វៀត ណាមកំពុងឆ្ពោះទៅគោលដៅកំណើន៦,៧%ក្នុងឆ្នាំ២០១៧។
GDP របស់វៀតណាម ក្នុងរយៈពេល៩ខែកន្លងទៅ បានកើន៦,៤% បើ ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះ GDP ក្នុងត្រីមាសទី៣ទទួល បានកំរិតកំណើនជាឯតទគ្គកម្ម ៧,៤៦%។ ខឿនសេដ្ឋកិច្ចមានការរីកចម្រើនជា ច្រើនដោយល្បឿនកំណើនក្នុងត្រីមាសក្រោយខ្ពស់ជាងត្រីមាសមុន ហើយវិស័យ ស្នូលទាំង៣នៃខឿនសេដ្ឋកិច្ចសុទ្ធតែទទួលបានកំណើនគួរឲ្យកត់សម្គាល់។ វិស័យ កសិ-រុក្ខ-ជលផលមានការរួមវិភាគទានដ៏លេចធ្លោដោយសារដំណើរការ ផ្ទេរប្ដូររចនាសម្ព័ន្ធ។ ស្រដៀងគ្នា វិស័យឧស្សាហកម្មនិងសំណង់ក៏មានការរួម វិភាគទានសំខាន់ទៅក្នុងខឿនសេដ្ឋកិច្ចដែរ។ ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃ បង្កបង្កើន ទទួលបានកំណើន១២,៨% ជាកំរិតខ្ពស់បំផុតក្នុងអំឡុងច្រើនឆ្នាំកន្លង ទៅ។ ទំហំនាំចេញក្នុងរយៈពេល៩ខែកន្លងទៅ គឺ១៥៤ពាន់លានដុល្លាអាមេរិក កើន២០%បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ លោក Nguyen Bich Lam អគ្គនាយក អគ្គនាយកដ្ឋានស្ថិតិ ឲ្យដឹងថា៖
“ការផ្ទេរប្ដូររចនាសម្ព័ន្ធក្នុងវិស័យផលិតកម្មកសិ-រុក្ខ-ជលផលបានជួយឲ្យ តំលៃនៃផលិតផលក្នុងវិស័យទាំងនេះកើនឡើងយ៉ាងខ្លាំង ហើយធានាការប្រើ ប្រាស់ដោយស្ថិរភាពសំរាប់ក្រុមផលិតផលនេះ។ ប្រសិទ្ធភាពនៃរដ្ឋស្ថាបនាក៏ បង្កើតឡើងជំនឿចិត្តក្នុងការធ្វើផលិតកម្មអាជីវកម្ម។ ដោយហេតុនេះ វេទិកា សេដ្ឋកិច្ចពិភពលោកនាពេលកន្លងទៅបានលើកកំពស់សន្ទស្សន៍ប្រកួតប្រជែង របស់វៀតណាមឡើង៥ចំណាត់ថ្នាក់ ហើយកើនឡើង២០ចំណាត់ថ្នាក់ក្នុងរយៈ ពេល៥ឆ្នាំថ្មីៗនេះ។ ចំណុចលេចធ្លោមួយទៀតគឺវិស័យនាំចេញ។ ក្នុងខែសីហា និងខែកញ្ញា វិស័យនាំចេញរបស់វៀតណាមជាលើកដំបូងទទួលបានទំហំជាង ១៩ពាន់លានដុល្លាអាមេរិក តាមនោះរួមចំណែកជួយឲ្យខឿនសេដ្ឋកិច្ចមានកំរិត កំណើនគួរឲ្យចាប់អារម្មណ៍”។
លោក Nguyen Bich Lam អគ្គនាយក អគ្គនាយកដ្ឋានស្ថិតិវាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចក្នុងរយៈពេល៩ខែឆ្នាំ២០១៧ (រូបថត៖ Bnews/TTXVN) |
ប៉ុន្តែ ទន្ទឹមនឹងសញ្ញាវិជ្ជមានពោលខាងលើ ខឿនសេដ្ឋកិច្ចវៀតណាមនៅតែ កំពុងប្រឈមមុខជាំមួយការលំបាកសាកល្បង ដូចជា៖ ឧស្សាហកម្មអណ្ដូងរ៉ែបន្ត ធ្លាក់ចុះ ការធ្វើផលិតកម្មឧស្សាហកម្មចាប់ផ្ដើមជាប់គាំង ហើយដំណើរការប្រមូល ថវិការដ្ឋ រំដោះទុនវិនិយោគសាធារណៈនៅយឺតយ៉ាវ។ ចំពោះមុខបញ្ហាទាំងនោះ រដ្ឋា ភិបាលកំពុងខំប្រឹងប្រែងក្នុងការកាត់បន្ថយការចំណាយសាធារណៈ បង្កើតតុល្យ ភាពក្នុងការរំដោះទុនវិនិយោគ សំដៅបង្កើនប្រសិទ្ធភាព ឆ្ពោះទៅគោលដៅ កំណើនក្នុងរយៈពេលយូរអង្វែង។ លោក Nguyen Dinh Cung ប្រធានវិទ្យាស្ថាន ស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានវិភាគថា៖
“ខ្ញុំគិតថា វិធានការសំខាន់ជាងក្នុងការរំដោះទុនវិនិយោគគឺត្រូវបង្កើនគុណ ភាពប្រភពផ្គត់ផ្គង់។ ត្រូវយកចិត្តទុកដាក់ដល់ប្រសិទ្ធភាពវិនិយោគសាធារណៈ ច្រើនជាងការបង្កើនបិរមាណគំរោងការណ៍វិនិយោគ។ មិនគប្បីប្រញាប់ប្រញាល់ ពេកក្នុងការរំដោះទុនទេ ដែលត្រូវស្វែងរកបានដំណោះស្រាយជាមុនសិនទើប បែងបែកប្រភពទុនទៅក្នុងគំរោងការណ៍មានប្រសិទ្ធភាពខ្ពស់បំផុត”។
ដើម្បីទទួលបានគោលដៅកំណើន៦,៧% ក្នុងឆ្នាំនេះកំណើននៃត្រីមាសទី៤ ត្រូវទទួលបាន ៧,៣១%។ នេះជាកំរិតខ្ពស់បង្គួ ដោយហេតុនេះក្នុងរយៈពេល ប៉ុន្មានខែខាងមុខ ទាមទារឲ្យមានការខំប្រឹងប្រែងធំរបស់ក្រសួង ស្ថាប័ន តំបន់ គ្រប់ជាន់ថ្នាក់ និងសហគមន៍សហគ្រាស។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋ កិច្ចវៀតណាមចាត់ទុកថា មិនសូវយកចិត្តទុកដាក់ជាច្រើនដល់ តួរលេខកំណើន ទេ ដែលផ្ដោតសំខាន់ទៅលើគុណភាពកំណើន ជាពិសេសគឺផ្លាស់ប្ដូរថ្មីរូប សណ្ឋានកំណើនវិញ។ ជាពិសេសក្នុងកាលៈទេសៈដែលវៀតណាមកំពុងខំប្រឹង ប្រែងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី រូបសណ្ឋានកំណើន ស្ថាបនានិងបង្កើតប្រព័ន្ធសហគ្រាសក្នុងប្រទេសដែលមាន កម្លាំង សមត្ថភាពប្រកួតប្រជែងដ៏គ្រប់គ្រាន់ក្នុងដំណើរការធ្វើសមាហរណកម្ម នាបច្ចុប្បន្ន៕